ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Danone កម្ពុជា បាន​ដាក់​សម្ពោធ ទឹកដោះគោ​ទឹក DUMEX Super Gold Kid ជា​ផ្លូវការ នៅ​ក្នុង​ទីផ្សារ​កម្ពុជា ជាមួយ​វត្តមាន​ទូត​សុ​ឆន្ទៈ អ្នក​នាង ​ពេជ្រ សូលី​កា (វីដេអូ)

8 ម៉ោង មុន

រាជធានីភ្នំពេញ ៖ Danone កម្ពុជា ដែល​ជា​ក្រុមហ៊ុន​អាហារូបត្ថម្ភ​ឈានមុខ​គេ​ពី​ប្រទេស​បារាំង មាន​មោទកភាព ក្នុង​ការ​បើក​សម្ពោធ ជា​ផ្លូវការ​ផលិតផល​ទឹកដោះគោ​ទឹក DUMEX Super…

រាជធានីភ្នំពេញ ៖ Danone កម្ពុជា ដែល​ជា​ក្រុមហ៊ុន​អាហារូបត្ថម្ភ​ឈានមុខ​គេ​ពី​ប្រទេស​បារាំង មាន​មោទកភាព ក្នុង​ការ​បើក​សម្ពោធ ជា​ផ្លូវការ​ផលិតផល​ទឹកដោះគោ​ទឹក DUMEX Super Gold Kid ថ្មី លំដាប់ Premium ហើយ​ត្រូវ​បាន​ផលិត​តាម​លំនាំ​ទឹកដោះគោ​ម្សៅ​ដែល​ទទួល​បានការ​គាំទ្រ និង ទំនុក​ចិត្តជា​ច្រើន​ទសវត្សរ៍ មក​ហើយពី​សំណាក់​ប្រជាជន​កម្ពុជា​ ។ ទឹកដោះគោ​ទឹក DUMEX Super Gold Kid ជា​ជម្រើស​ងាយស្រួល​បំផុត​សម្រាប់​មាតាបិតា ជាមួយនឹង​អត្ថប្រយោជន៍​ខ្ពស់​ជាងគេ ៣ ដង សម្រាប់​ខួរក្បាល​ល្អ ក្រពះ​ពោះវៀន​ល្អ និង ការ​លូតលាស់​ល្អ​ ។

កម្មវិធី​បើក​សម្ពោធ ជា​ផ្លូវការ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅ​ផ្សារ​ទំនើប អ៉ី​អន​សែន​សុខ ក្រោម​វត្តមាន​តារា​លំដាប់​កំពូល អ្នក​នាង ពេជ្រ សូលី​កា ទូត​សុ​ឆន្ទៈ​ផលិតផល DUMEX Super Gold Kid និង ថ្នាក់ដឹកនាំ បុគ្គលិក​ក្រុមហ៊ុន Danone សិល្បករ សិល្ប​ការិនី អ្នក​បង្កើត​មាតិកា និង សាធារណជន ជាដើម​ ។

លោក Maarten VAN LEEUWEN នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា និង មី​យ៉ា​ន់​ម៉ា បាន​មាន​ប្រសាសន៍​ថា ៖ «​បេសកកម្ម ក្រុមហ៊ុន Danone គឺ​ផ្តល់​សុខភាព​តាម​រយៈ​អាហារ​ទៅ​កាន់​មនុស្ស​ជា​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​។ ក្រុមហ៊ុន​ពិតជា​មាន​មោទកភាព ដែល​បាន​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​កុមារ​កម្ពុជា​អស់​រយៈពេល ៣០ ឆ្នាំ​មក​ហើយ តាម​រយៈ​ការ​នាំ​មក​នូវ​អាហារូបត្ថម្ភ​ដែល​មានគុណ​ភាព​ខ្ពស់ ដើម្បី​ចិញ្ចឹម​បីបាច់​កុមារ​កម្ពុជា​ឱ្យ​លូតលាស់​រឹង​មាំ មាន​សុខភាព​ល្អជា​ច្រើន​ជំនាន់​។ DUMEX Super Gold Kid ចំណុះ ១៦៥ មិ​ល្លី​លី​ត្រ ជា​ការ​បោះ​ជំហាន​ប្រកបដោយ​អត្ថន័យ​មួយ ក្នុង​ការ​ផ្តល់​នូវ​ជម្រើស​កាន់តែ​ងាយស្រួល​បន្ថែម​សម្រាប់​កុមារ​កម្ពុជា ជាមួយ​អាហារូបត្ថម្ភ​ដែល​ផ្អែក​ទាំងស្រុង​តាម​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​»​ ។

លោកស្រី ហុង ស្រី​យក់​កែម នាយក​ផ្នែក​ទីផ្សារ​ប្រចាំ​កម្ពុជា និង មី​យ៉ា​ន់​ម៉ា បាន​បន្ថែម​ទៀត​ថា ៖ «​រាល់​ផលិតផល​របស់​យើង រួម​ទាំង​ទឹកដោះគោ​ទឹក DUMEX Super Gold Kid ត្រូវ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​តាម​ស្តង់ដារ និង ធ្វើតេស្ត​យ៉ាង​ម៉ត់ចត់​មុន​ដាក់​លក់​លើ​ទីផ្សារ ស្រប​តាម បទ​ប្បញ្ញត្តិ ជាតិ និង អន្តរជាតិ ហើយ​មាន​វត្ថុធាតុដើម​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស អូស្ត្រាលី និង ញូ​វ​ហ្ស៊ី​លែ​ន និង វេច​ខ្ចប់​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ ក្នុង​ឱកាស​ដ៏​វិសេស​វិ​លា​ល​នេះ ក្រុមហ៊ុន​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ ក្នុង​ការ​បន្ត​ការ​សហការ​ជាមួយ អ្នក​នាង ពេជ្រ សូលី​កា ដើម្បី​បន្ត​ចែករំលែក​គុណ​តម្លៃ​ផលិតផល​ជូន​ដល់​កុមារ​កម្ពុជា​» ​។

អ្នក​នាង ពេជ្រ សូលី​កា ទូត​សុ​ឆន្ទៈ DUMEX Super Gold Kid ៖ ក្នុង​នាម​ជា​ម្តាយ​មួយ​រូប នាង​ខ្ញុំ​ចង់បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន ហើយ​តែងតែ​ជ្រើសរើស​ផលិតផល​ដែល​អាច​ជឿ​ទុកចិត្ត​បាន ហើយ​នាង​ខ្ញុំ​ពិតជា​មាន​មោទកភាព ក្នុង​ការ​បន្ត​សហការ​ជាមួយ Danone តាម​រយៈ DUMEX Super Gold Kid​។ នាង​ខ្ញុំ​បេ្ត​ជ្ញា​ធ្វើការ​ចែករំលែក​បន្ត​អំពី​គុណ​តម្លៃ​ផលិតផល​ដែល​មាន​អត្ថប្រយោជន៍ ខ្ពស់​ជាងគេ ៣ ដង សម្រាប់​ខួរក្បាល​ល្អ ក្រពះ​ពោះវៀន​ល្អ និង ការ​លូតលាស់​ល្អ ទៅ​កាន់​ប្រជាជន​កម្ពុជា​ទាំងមូល​ ។

ទឹកដោះគោ​ទឹក DUMEX Super Gold Kid ថ្មី ដែល​មាន​រូបរាង​លំដាប់ Premuim ដូចនឹង​ផលិតផល​ទឹកដោះគោ​ម្សៅ Dumex Super Gold Kid មាន​ដាក់​លក់​ជា​ផ្លូវការ ហើយ តាម​បណ្ដា​ហាង និង ដេប៉ូ​ចែកចាយ​នៅ​ទូ​ទាំង​ប្រទេស​ ៕

ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម ​៖
កញ្ញា ធូ ស្រី​លក្ខ​ណ៏​, អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​និយ័ត​កម្ម និង​ទំនាក់ទំនង​, Danone Specialized Nutrition Cambodia
អ៉ីម៉ែ​ល​៖ sreyleak.thou@danone.com លេខ​ទំនាក់ទំនង​ ៖ (+855) 78 222 573 ៕ អត្ថបទសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖