ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែ.កធ្លាយ​រឿង​ម្ចាស់​សណ្ឋាគារ​​៣៣៣ ជួល​ឱ្យ​ក្រុម​ឧក្រិ.ដ្ឋជន​​ពួនសម្ងំលា.ក់ខ្លួន

8 វិនាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មហាជន​រិះគន់ម្ចាស់​ទីតាំង​សណ្ឋាគារ​៣៣៣​ មិន​ខ្លាចញញើត​អនុក្រឹត្យ​លេខ ០៣ អន​ក្រ​.​បក របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​ដោយ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

ខេត្តស្វាយរៀង​ ៖ ​មហាជន​រិះគន់ម្ចាស់​ទីតាំង​សណ្ឋាគារ​៣៣៣​ មិន​ខ្លាចញញើត​អនុក្រឹត្យ​លេខ ០៣ អន​ក្រ​.​បក របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​ដោយ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​សហការ​ចុះ​បង្ក្រាប​លុប​បំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រ​ព​ន្ធ័​បច្ចេកវិទ្យា​(Scams)​នៅ​កម្ពុជា ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២៦​នេះ​បែកធ្លាយ​ករណី​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ បាន​សម្ងំ​លាក់ខ្លួន​នៅ​ទីតាំង​សណ្ឋាគារ ៣៣៣ ស្ថិត​នៅ ភូមិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ជាប់​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ទំនង​បែកធ្លាយ ថា​សមត្ថកិច្ច​ចុះ​បង្ក្រាប ផ្អើល​បាន​នាំ​គ្នា​សម្រុក​រត់​ចេញពី​សណ្ឋាគារ​ផ្អើល​មហាជន និង​អ្នក​សារព័ត៌​មានបាន​ចុះ​ទៅ​ផ្ដិត​យក​រូបភាព និង​ធ្វើការ​សាកសួរ និង​ខ​ល​ទូរស័ព្ទ ទាក់ទង​ទៅ​អាជ្ញាធរ​ឃុំ​ថ្មី​ដើម្បី​សុំ​ការ​បំភ្លឺ ។​

អាជ្ញាធរ​ឃុំ​ថ្មី​បាន​បញ្ជាក់​ថា ទីតាំង​ខាងលើ​ត្រូវ​បាន​ជួល​ឲ្យ​ក្រុម​ជនជាតិ​ចិន​ស្នាក់​នៅ ដែល​ជនជាតិ​ចិន​ទាំងនោះ​បាន​រត់​ចេញពី​ទីតាំង​កា​ស៊ីណូ​ ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​(Scams)​ស្ថិត​ក្នុង​ឃុំ​ថ្មី​និង​ឃុំ​ញរ​កន្លង​ទៅ​។​ទាក់ទិន​ករណី​ម្ចាស់​សណ្ឋាគារ​៣៣៣ ជួល​ឲ្យ​ជនជាតិ​ចិន​ស្នាក់​នៅ​នេះ​ដែរ លោក​អធិការ នគ​បាល​ស្រុក​កំពង់​រោ​ទ៌​បាន​​ប្រាប់​អ្នក​សារ​ព័ត៌មាន​យើង​ថា ទីតាំង​សណ្ឋាគារ​(៣៣៣)​ដែល​ជួល​ឲ្យ​ជនជាតិ​ចិន​ស្នាក់​នៅ​នេះ​គេ​មាន​ឯកសារ​ជួល​ត្រឹមត្រូវ ។​

មហាជន​បាន​លើក​ឡើង​ថា តើ​ក្រុម​ឧក្រិដ្ឋជន​ដែល​បាន​រត់​ចេញពី​កន្លែង​មួយ ទៅ​ជួល​កន្លែង​មួយទៀត ចាត់​ទុក​ថា​ស្របច្បាប់​ដែរ ឬ​យ៉ាងណា?

មហាជន​មានការ​សោកស្ដាយ​ជាទី​បំផុត កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​ឆ្នាំ​២០២៦ កម្លាំង​របស់​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​របស់​ខេត្តស្វាយរៀង ចុះ​ឆែកឆេរ និង​បិទ​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​មូលដ្ឋាន​ស្រុក​កំពង់​រោ​ទិ៍ ត្រង់​ចំណុច​កាស៊ីណូ​(ScamsOnline)​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ញរ​ដែល​ជាទី​តាំង​ក្រុម​ឧក្រិដ្ឋជន​នាំ​គ្នា​រត់​ចេញ កាលពី​ថ្ងៃ​ទី​១៥​មក​រា​២០២៦​កន្លង​ទៅ​ដើម្បី​បិទ​ទីតាំង​។

ហើយ​បាន​ព័ត៌មាន​ថា មាន​ក្រុម​ឧក្រិដ្ឋជន រត់​ចេញ មក​សម្ងំ​លាក់ខ្លួន នៅ​សណ្ឋាគារ ៣៣៣​នេះ ស្រប​ពេល​ដែល​ក្រុម​អ្នក​សារព័ត៌មាន​យើង កំពុង​ចុះ​យក​ព័ត៌មាន នៅ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល័​រ​ជិត​ទីតាំង​សណ្ឋាគារ ៣៣៣ នា​ថ្ងៃ​ទី​២៦ ​កុ​ម្ភ៖ ​នោះ ក៏​បាន​ប្រទះ​ឃើញ​ជនជាតិ​ចិន​រាប់រយ​នាក់​បាន​នាំ​គ្នា​រត់​សម្រុក​ចេញពី​ទីតាំង សណ្ឋាគារ​៣៣៣​នេះ ដោយ​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​សម្រុកចូល​មក​ដឹក​ជញ្ជូន​ជនជាតិ​ចិន​ទាំងនោះ​ចេញ​ដោយ​សុវត្ថិភាព​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ជា​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រ​ព​ន្ធ័​បច្ចេកវិទ្យា​(Scams Online)​ដែល​សមត្ថកិច្ច​បង្ក្រាប​កន្លង​មក​ហើយ​បាន​គេចខ្លួន​មក​ជួល​សណ្ឋាគារ​៣៣៣ ដើម្បី​សម្ងំ​លាក់ខ្លួន ហើយ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​គឺ​អ្វី​ៗ​យឺត​១​ជំ​ហ៊ាន​ទៅ​ហើយ​ ។​ មហាជន​ដាក់​ការ​សង្ស័យ​ថា ទំនង​បែកធ្លាយ ព័ត៌មាន​ថា សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ចុះ​បង្ក្រាប ទើប​នាំ​គ្នា​រត់គេច​ខ្លួន​មុន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦ កន្លង​មកនេះ​មាន​ករណី ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រ​ព​ន្ធ័​បច្ចេកវិទ្យា ជាង​២​ពាន់​នាក់​បាន​នាំ​គ្នា​សំរុក​រត់​ចេញពី​កាស៊ីណូ​ឆបោក​តាម​ប្រ​ព​ន្ធ័​អន​ឡាញ ដើរ​តាម​ដងផ្លូវ​ប្រសេចប្រសាច​មួយ​ចំនួន​បាន​ឡើង​ជិះ​រថយន្តក្រុង​និង​រថយន្ត​ទំនើប​គេចខ្លួន​និង​មួយ​ចំនួន​បាន​ទៅ​ជួល​សណ្ឋាគារ​៣៣៣​ដើម្បី​សម្ងំ​លាក់ខ្លួន​។​

ប្រភព​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០២៦​សមត្ថកិច្ច​ចម្រុះ​នៃ​ក្រសួងមហាផ្ទៃ​បាន​ចុះ​ទៅ​បិទ​ទីតាំង​កាស៊ីណូ​Scams Online ស្ថិត​នៅ​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ញរ រួច​បន្ត ទៅ​ចុះ​បង្ក្រាប​នៅ​ទីតាំង​សណ្ឋាគារ ៣៣៣ ក៏​ប៉ុន្តែ​ក្រុម​ឧក្រិដ្ឋជន​ដឹងខ្លួន​មុន​នាំ​គ្នា​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​ ។ ​អាជ្ញាធរ​បាន​ត្រឹម ហៅ​ម្ចាស់​សណ្ឋាគារ​៣៣៣ មក​អប់រំ​និង​ធ្វើ​កិច្ចសន្យា​បិទ​សណ្ឋាគារ​ប៉ុណ្ណោះ​ ។

ទាក់ទិន​ករណី​ដែរ ម្ចាស់​​សណ្ឋាគារ ៣៣៣ បាន​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ខែ​មិ​នា​២០២៦​នេះ​ថា ករណី​ខាងលើ​នេះ​លោក​បាន​ធ្វើ​កិច្ចសន្យាជួល​ត្រឹមត្រូវ និង​ពេល​បិទ លោក​ក៏​បាន​ធ្វើ​កិច្ចសន្យា​បិទ​ត្រឹមត្រូវ​ចំពោះ​មុខ​សមត្ថកិច្ច​ដែរ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ