រាជធានីភ្នំពេញ ៖ ក្នុងថ្ងៃដ៏រំភើបរីករាយក្នុងជីវិត ដែលបានចំណាយពេល ២៣ឆ្នាំ ក្នុងការតស៊ូប្រឡូកក្នុងវិស័យសិល្បៈ លោក ប៉ែន ចំរុង ដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងពហុជំនាញ បានសម្រេចនូវសមិទ្ធផលលើកដំបូងរបស់ខ្លួន ក្នុងនាមជាផលិតករ និងជាតារាសម្តែង ក្នុងខ្សែភាពយន្តខ្នាតធំ «ភូមិគ្រឹះម្លិះ»។


នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ភាពយន្តដំបូងរបស់តារាសម្ដែងសំបូរមន្តស្នេហ៍ លោក ប៉ែន ចំរុង ដែលមានចំណងជើងថា «ភូមិគ្រឹះម្លិះ» ត្រូវបានសម្ពោធនៅផ្សារទំនើបជីបម៉ុង ២៧១ ក្រោមវត្តមាន អ្នកឧកញ៉ា ម៉ៅ ចំណាគិតម៉េង ប្រធានសមាគមសិល្បករខ្មែរ, មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងកិច្ចការនារី, ផលិតករជើងចាស់ជាច្រើនរូប, តារាសម្ដែង និងតារាចម្រៀងល្បីៗជួរមុខជាច្រើនរូបដូចជា៖ លោក ព្រាប សុវត្ថិ, លោកខេម, លោក ខាត់ជេម ដែលមកពីផលិតកម្មហ្គាឡាក់ស៊ី, លោក កូម៉ា, និងលោក សុក្រិត រួមទាំងដៃគូសហការ និង Influencers យ៉ាងច្រើនកុះករ ។

ថ្លែងក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តរបស់ខ្លួន ផលិតករស្រស់សង្ហារ ព្រមទាំងមានពហុជំនាញផងនោះ លោក ប៉ែន ចំរុង បានឱ្យដឹងថា៖ «ខ្ញុំពិតជាសប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះការដាក់ដាំក្ដីប្រាថ្នាក្ដីស្រមៃ ក្នុងការចូលប្រឡុក្នុងវិស័យសិល្បៈរយៈពេល២៣ឆ្នាំកន្លងមកនេះ គឺបានសម្រេច ពោលគឺជាផលិតករភាពយន្ត និងបានដាក់បញ្ចាំងជូនអ្នកគាំទ្រទស្សនា ទាំងដែលលោកមិននឹកស្មានដល់» ។

ជាមួយនឹងការរំលឹកនឹកគុណនូបការៈ ដែលបានជួយជ្រោមជ្រែងពីផលិតករជើងចាស់ ៣រូប កន្លងមក លោក ប៉ែន ចំរុង បន្តថា លោកមិនដែលភ្លេចគុណ ផលិតករជើងចាស់ រួមមាន លោក ហ្វៃ សំអាង, អ្នកស្រី ពាន់ ភួងបុប្ផា និងលោក គួច ខេវិន ដែលតែងតែណែនាំបង្ហាត់បង្ហាញផ្លូវ រហូតដល់លោកមានឈ្មោះបោះសំឡេងល្បីល្បាញ រហូតមកដល់សព្វថ្ងៃនេះ ។

លោក ប៉ែន ចំរុង បន្តលើកឡើងថា៖ «ដោយសារតែក្ដីស្រឡាញ់ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ពីសំណាក់អ្នកដឹងនាំជើងចាស់ទាំងអស់នេះ បានធ្វើឲ្យរូបខ្ញុំមានកម្លាំងចិត្ត តស៊ូពុះពារមិនខ្លាចនឿយហត់ អស់ពេលជាច្រើនឆ្នាំ ព្រោះបើពុំមានក្ដីស្រឡាញ់ទេ មនុស្សគ្រប់រូប គឺធ្វើតែមួយថ្ងៃគឺហត់ហើយ» ។ នៅក្នុងថ្ងៃសម្ពោធខ្សែភាពយន្តរបស់លោក ប៉ែន ចំរុង អ្វីដែលធ្វើឱ្យមហាជនរឹតតែភ្ញាក់ផ្អើលនោះ គឺវត្តមាន ឧកញ៉ា ព្រាប សុវត្ថិ ដោយគ្រប់គ្នាយល់ឃើញថា លោកមិនងាយបង្ហាញមុខនៅក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តនានានោះទេ ។

លោក ប៉ែន ចំរុង ក៏បានសំណូមពរ និងទទូចបន្ថែមនោះ គឺសូមឲ្យមហាជន និងអ្នកសិល្បៈដូចគ្នា មេត្តាជួយគាទ្រស្នាដៃ របស់ផលិតករខ្មែរយើង។ ប្រទេសយើងរឹងមុំា ដោយសារសេដ្ធកិច្ចរឹងមុាំ សេដ្ធកិច្ចរឹងមុំាដោយសារយើងស្នេហាជាតិ មានជាតិនិយម គាំទ្រផលិតផលជាតិ សេវាកម្មជាតិ ភាពយន្តជាតិ គឹស្មើនឹងស្រលាញ់ជាតិ ជួយជាតិ និង ការពារជាតិ ប្រទេសយើងនឹងរឹតតែរឹងមាំ ។

សូមជម្រាបថា ភាពយន្តរឿង «ភូមិគ្រឹះម្លិះ» បើអានចំណងជើងមួយភ្លែតគឺពិតជាសាមញ្ញ មិនគួរឲ្យចាប់អារម្មណ៍ឡើយ ប៉ុន្តែបើគិតឲ្យយូរៗទៅ និងពិចារណាឲ្យបានស៊ីជម្រៅ គឺពិតជាអស្ចារ្យ និងមានអ្វីប្លែកនៅក្នុងនោះ ។ ដោយសារផ្កាម្លិះ ជាផ្កាដែលមានក្លិនក្រអូបផ្អែមល្ហែម និងមានប្រវត្តិយូរអង្វែងជាច្រើនសតវត្សរ៍មកហើយ ។ វាត្រូវបានគេចាត់ទុកថាជារុក្ខជាតិ ដ៏មានតម្លៃទាំងផ្នែកវប្បធម៌ សាសនា និងសិល្បៈ ។ ផ្កាម្លិះត្រូវបានប្រើក្នុងពិធីបុណ្យសាសនា និងពិធីប្រពៃណីផ្សេងៗ ដោយជានិមិត្តរូបនៃភាពបរិសុទ្ធ និងសុភមង្គល ។ បើនិយាយពីអត្ថន័យនៃផ្កាម្លិះ គឺតំណាងឲ្យភាពបរិសុទ្ធ សេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ សេចក្ដីសុខ និងសុភមង្គល ។

រៀបចំអស្ចារ្យប៉ុណ្ណឹងហើយ ចុះភាពយន្តរបស់លោកអស្ចារ្យប៉ុណ្ណា មានតែគ្រប់រោងកុនទាំងអស់នៅក្នុងប្រទេសកម្ពុជា ប៉ុណ្នោះដែលអាចបកស្រាយបាន អញ្ចឹងសូមបងប្អូនកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករណា ដែលនឹងចាក់បញ្ចាំងគ្រប់រោងកុនទាំងអស់ចាប់ពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៦តទៅ៕ អត្ថបទសហការ










ចែករំលែកព័តមាននេះ