ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ប្រេង​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light ជា​អាថ៌​កំបាំង​នៃ​អាហារ​ប្រចាំ​ថ្ងៃ​ដែល​លើកកម្ពស់​គុណភាព​នៃ​ការ​រស់នៅ ?

23 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ប្រេង​អូ​លីវ Extra Virgin កំពុង​ក្លាយជា​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា ដោយសារ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ល្អជា​ច្រើន​ដល់​សុខភាព ​ហើយ​តែងតែ​ទទួល​បានការ​ណែនាំពី​ស្ថាប័ន​សុខាភិបាល និង​អាហារូបត្ថម្ភ​ល្បី​ៗ​ជុំវិញ​ពិភពលោក ​។…

រាជធានីភ្នំពេញ ៖ ប្រេង​អូ​លីវ Extra Virgin កំពុង​ក្លាយជា​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា ដោយសារ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ល្អជា​ច្រើន​ដល់​សុខភាព ​ហើយ​តែងតែ​ទទួល​បានការ​ណែនាំពី​ស្ថាប័ន​សុខាភិបាល និង​អាហារូបត្ថម្ភ​ល្បី​ៗ​ជុំវិញ​ពិភពលោក ​។ បច្ចុប្បន្ន​នេះ អ្នក​ដែល​និយម​ប្រើប្រាស់​ប្រេង​ប្រភេទ​នេះមាន​ជម្រើស​ថ្មី​បន្ថែម​ទៀត​ គឺ​ប្រេង​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light​ ។ ជាមួយនឹង​រូបមន្ត​ពិសេស ដែល​រួម​បញ្ចូល​គ្នា​រវាង​ប្រេង​អូ​លីវ Extra Virgin និង​ប្រេង​កន្ទក់​សុទ្ធ ប្រេង​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light ផ្តល់​នូវ​ដំណោះស្រាយ​ក្នុង​ការ​ចម្អិន​អាហារ​កាន់តែ​សម្បូរ​បែប និង​ពង្រីក​លទ្ធភាព​ប្រើប្រាស់​ប្រេង​អូ​លីវ​បាន​កាន់តែ​ច្រើន​និង​ជួយ​លើកកម្ពស់​សុខភាព​តាម​រយៈ​របប​អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​ក្រុម​គ្រួសារ​ទាំងមូល ។

ប្រេង​អូ​លីវ Extra Virgin រួមចំណែក​ក្នុង​និន្នាការ​ទទួលទាន​អាហារ​ប្រកបដោយ​សុខភាព​ល្អ​របស់​ប្រជាជន​កម្ពុជា

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រេង​អូ​លីវ​ត្រូវ​បាន​គេ​ស្គាល់ និង​ប្រើប្រាស់​កាន់តែ​ច្រើន​នៅ​ក្នុង​ផ្ទះបាយ​នៃ​គ្រួសារ​កម្ពុជា​ ។ និន្នាការ​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ និង​របប​អាហារ​ដែល​ផ្តល់​សុខភាព​ល្អ​ ។

កញ្ញា សុភា (​បុគ្គលិក​ការិយាល័យ រស់នៅ​ភ្នំពេញ​) បាន​ចែករំលែក​ថា កញ្ញា​ប្រើប្រាស់​ប្រេង​អូ​លីវ Extra Virgin នៅ​ក្នុង​របប​អាហារ​សុខភាព​របស់​កញ្ញា​ព្រោះ​កញ្ញា​ដឹង​ថា​វា​ជា​ប្រភេទ​ប្រេង​ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពី​ធម្មជាតិ ដូច​ជា​វីតាមីន E ដែល​ត្រូវ​បាន​ប្រជាជន​នៅ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​និយម​ប្រើប្រាស់​យ៉ាងច្រើន ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ កញ្ញា​ រតនា (​មេផ្ទះ រស់នៅ​ខេត្តសៀមរាប​) ដែល​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខភាព ក៏​បាន​លើក​ឡើង​ថា ​៖ «​គ្រួសារ​របស់ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ​អាហារ​បំពង និង​ឆា ដូច្នេះ​ស្ទើរតែ​រាល់ថ្ងៃ​ខ្ញុំ​ត្រូវ​ប្រើប្រាស់​ប្រេង​សម្រាប់​ចម្អិន​អាហារ ​។ តាម​គំនិត​របស់ខ្ញុំ គុណភាព​នៃ​ប្រេងឆា​នឹង​ជះ​ឥទ្ធិពល​ដល់​សុខភាព​ក្នុង​រយៈពេល​វែង ហេតុនេះ​ហើយ​បានជា​ខ្ញុំ​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​បំផុត​» បងស្រី​បាន​បន្ថែម​ថា ប្រេង​អូ​លីវ​សុទ្ធ​ក៏​ជា​ជម្រើស​ដែល​បងស្រី​ធ្លាប់​សាកល្បង​ដែរ ប៉ុន្តែ​បាន​ត្រឹមតែ​ប្រើ​សម្រាប់​ស្រូប​លើ​សាឡាដ ធ្វើ​ទឹកជ្រលក់ ឬ​យូរ​ៗ​ម្តង​ចម្អិន​មុខម្ហូប​បែប​អឺរ៉ុប​សម្រាប់​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ ​។

មេផ្ទះ​កម្ពុជា​ជា​ច្រើន បាន​យល់​ដឹង​យ៉ាង​ច្បាស់​ថា ប្រេង​អូ​លីវ Extra Virgin មាន​ផ្ទុក​នូវ​សមាសធាតុ​ដែល​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព ហើយ​បាន​ក្លាយជា​ជម្រើស​ចម្បង​សម្រាប់​របប​អាហារ​ដ៏​មានគុណ​ភាព ។

ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នេះ ប្រេងឆា​គុណភាព​ខ្ពស់​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light ត្រូវ​បាន​បង្កើត​ឡើង​ ។​ ប្រេងឆា​នេះ​រក្សា​ទុក​នូវ​អត្ថប្រយោជន៍​ទាំងស្រុង​របស់​ប្រេង​អូ​លីវ Extra Virgin ប៉ុន្តែ​នៅ​តែ​អាច​ឆ្លើយ​តប​យ៉ាង​ល្អ​ឥត​ខ្ចោះ​ទៅ​នឹង​ការ​ចម្អិន​អាហារ​ដ៏​សម្បូរ​បែប​ដូច​ជា ចៀន ឆា និង​បំពង​ ។ អាថ៌​កំបាំង​នេះ​ស្ថិត​នៅ​លើ​រូបមន្ត​រួម​បញ្ចូល​គ្នា​រវាង​ប្រេង​អូ​លីវ Extra Virgin និង​ប្រេង​កន្ទក់​សុទ្ធ ដែល​ជួយ​ពង្រីក​លទ្ធភាព​ប្រើប្រាស់​របស់​ប្រេង​អូ​លីវ​ឱ្យ​កាន់តែ​ទូលំទូលាយ​សម្រាប់​អាហារ​ប្រចាំ​ថ្ងៃ​ ។

នៅ​ពេល​ប្រេង​អូ​លីវ Extra Virgin រួម​បញ្ចូល​គ្នា​ជាមួយ​ប្រេង​កន្ទក់​សុទ្ធ ដែល​ជួយ​លើកកម្ពស់​ការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ

ជាមួយនឹង​ការ​រួម​បញ្ចូល​រូបមន្ត​ដ៏​វិសេសវិសាល​នេះ​រវាង​ប្រេង​អូ​លីវ ​Extra Virgin និង​ប្រេង​កន្ទក់​សុទ្ធ ប្រេង​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light បាន​បង្កើន​ប្រសិទ្ធភាព​អត្ថប្រយោជន៍​នៃ​ប្រេង​គុណភាព​ខ្ពស់​ទាំង​ពីរ​ប្រភេទ​នេះ​ដើម្បី​លើកកម្ពស់​សុខភាព និង​បង្កើន​គុណ​តម្លៃ​នៃ​ផ្ទះបាយ​របស់​អ្នក ​។

ក្នុង​នោះ ប្រេង​អូ​លីវ Extra Virgin ដែល​ជា​សមាសធាតុ​ចម្បង​មួយ ត្រូវ​បាន​ផលិត​តាម​រយៈ​ការ​ចម្រាញ់​បែប​បង្ហាប់​ត្រជាក់​ពី​ផ្លែ​អូ​លីវ​ស្រស់​ៗ​ដែល​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង និង​ត្រូវ​បាន​គាប​យក​ប្រេង​ក្នុង​រយៈពេល​២៤ ម៉ោង​ដំបូង​ក្រោយ​ការ​ប្រមូល​ផល​ ។ វិធីសាស្ត្រ​នេះ​ជួយ​រក្សា​នូវ​រាល់​សារធាតុចិញ្ចឹម​ដ៏​មាន​តម្លៃ​សម្រាប់​សុខភាព ជា​ពិសេស​គឺ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ធម្ម​ដូច​ជា វីតាមីន E ជាដើម ​។

សមាសធាតុ​ទី​ពីរ​នៅ​ក្នុង​ប្រេង​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light គឺ​ប្រេង​កន្ទក់​សុទ្ធ​ ។ ប្រេង​កន្ទក់​ត្រូវ​បាន​ចម្រាញ់​ចេញពី​ស្រទាប់​កន្ទក់​នៃ​អង្ករសម្រូប ដែល​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​សារធាតុចិញ្ចឹម​ពី ៧០-៨០% នៃ​គ្រាប់​អង្ករ​ទាំងមូល ​។ សារធាតុ​សំខាន់​រួម​មាន Gamma-Oryzanol និង Phytosterol ដែល​ជួយ​កាត់​បន្ថយ​ការ​ស្រូប​យក​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ដែល​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល (​យោង​តាម​សហព័ន្ធ​បេះដូង​ពិភពលោក – World Heart Federation) ។ នៅ​ជុំវិញ​ពិភពលោក នៅ​ពេល​ពិភាក្សា​អំពី​របប​អាហារ​សុខភាព អង្គភាព​សមាគម​ន៍​សុខភាព​បេះដូង ក៏​ដូច​ជា​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​បាន​ណែនាំ​ឱ្យ​ប្រើប្រាស់​ប្រភព​ខ្លាញ់​មិន​ឆ្អែត​ដែល​មាន​ប្រភព​ពី​រុក្ខជាតិ​ដូច​ជា​ប្រេង​កន្ទក់​ផង​ដែរ ​។

អាស្រ័យ​ហេតុនេះ សូម​អរគុណ​ដល់​ការ​បង្កើត​ប្រេងឆា​នេះ​ឡើង​ដែល​មាន ការ​រួម​បញ្ចូល​គ្នា​នៃ​សមាសធាតុ​ប្រេង​ទាំង​២​ប្រភេទ​ដែល​ល្អ​សម្រាប់​សុខភាព ប្រេង​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ដំណោះស្រាយ​ដ៏​ប្រសើរ​សម្រាប់​មេផ្ទះ ក្នុង​ការ​ចូលរួម​ថែរក្សា​សុខភាព​បេះដូង​សម្រាប់​ក្រុម​គ្រួសារ​ទាំងមូល ចាប់ផ្តើម​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ ​។

ក្នុង​នាម​ជា​ប្រេង​ចម្អិន​អាហារ​ជំនាន់​ថ្មី ប្រេង​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light ផ្តល់​នូវ​ការ​រួម​បញ្ចូល​គ្នា​ដ៏​ពិសេស​រវាង​ប្រេង​ពីរ​ប្រភេទ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព គឺ​ប្រេង​អូ​លីវ Extra Virgin និង​ប្រេង​កន្ទក់​សុទ្ធ ។

ក្រៅពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព និង​អាហារូបត្ថម្ភ ប្រេង​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light នៅ​តែ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង តាម​រយៈ​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​យ៉ាង​សម្បូរ​បែប​សម្រាប់​ការ​ចម្អិន​អាហារ​ប្រចាំ​ថ្ងៃ​ ។ រូបមន្ត​ដែល​មាន​ផ្ទុក​ប្រេង​កន្ទក់ ជួយ​បង្កើន​ស្ថិរភាព​កម្ដៅ​បាន​យ៉ាង​ល្អ ទោះបីជា​ចម្អិន​ក្នុង​សីតុណ្ហភាព​ខ្ពស់​ក៏​ដោយ ​។ ហេតុ​ដូច្នេះ​ហើយ នៅ​ពេល​ជ្រើសរើស​ប្រេង​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light អ្នក​ចម្អិន​អាហារ​អាច​រីករាយ​ជាមួយ​ការ​ច្នៃប្រឌិត​មុខម្ហូប​ជា​ច្រើន ចាប់តាំងពី​ការ​បំពង ចៀន ឆា ស្រូប​សាឡាដ រហូត​ដល់​ការ​ធ្វើ​ទឹកជ្រលក់​… ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​ទិញ​ប្រេងឆា​ច្រើន​ប្រភេទ​ផ្សេង​គ្នា​នោះ​ឡើយ ដែល​នេះ​ជា​ចំណុច​លើសគេ បើ​ធៀប​ទៅ​នឹង​ការ​ប្រើប្រាស់​ប្រេង​អូ​លីវ Extra Virgin តែ​មួយ​មុខ ។

ប្រេង​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់ ដោយ​ផ្តល់​នូវ​បទ​ពិសោធន៍​ចម្អិន​អាហារ​កាន់តែ​ងាយស្រួល ខណៈ​ពេល​ដែល​នៅ​តែ​ធានា​បាន​នូវ​ការ​ថែទាំ​សុខភាព​សម្រាប់​ក្រុម​គ្រួសារ​ទាំងមូល ។

បងស្រី រតនា ដែល​ជា​មេផ្ទះ​ម្នាក់​បាន​ប្តូរ​មក​ប្រើប្រាស់​ប្រេង​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light បាន​លើក​ឡើង​ថា ​៖ «​ប្រេងឆា​នេះ​អាច​ប្រើប្រាស់​បាន​ទាំង​មុខម្ហូប​បំពង ឆា និង​ស្រូប​សាឡាដ ដែល​ជួយ​ឱ្យ​នាង​ខ្ញុំ​អាច​ចម្អិន​មុខម្ហូប​ប្រពៃណី​ខ្មែរ ក៏​ដូច​ជា​មុខម្ហូប​បែប​អឺរ៉ុប និង​អាស៊ី ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ចាស់ទុំ និង​កូន​ៗ​ក្នុងផ្ទះ ​។ ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ថ្មី​នេះ នាង​ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ និង​ស្ងប់ចិត្ត​ជាង​មុន​ក្នុង​ការ​រៀបចំ​អាហារ ព្រោះ​ដឹង​ថា​ខ្លួនឯង​កំពុង​ចូលរួម​ចំណែក​ថែរក្សា​សុខភាព​បេះដូង​សម្រាប់​ក្រុម​គ្រួសារ តាម​រយៈ​ការ​ជ្រើសរើស​ដ៏​ត្រឹមត្រូវ​ប្រចាំ​ថ្ងៃ​»​ ។

ជាមួយនឹង​ការ​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រេង​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light មិន​ត្រឹមតែ​ជា​ផលិតផល​ដែល​មាន​រូបមន្ត​ច្នៃប្រឌិត​ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​មេផ្ទះ​គ្រប់​រូប ក្នុង​ការ​រួម​ដំណើរ​បង្កើន​គុណភាព​ជីវិត បណ្តុះ​ទម្លាប់​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ និង​ចូលរួម​ការពារ​សុខភាព​បេះដូង ចាប់ផ្តើម​ពី​ម្ហូបអាហារ​នៅ​តាម​គេហដ្ឋាន​ ៕ អត្ថបទសហការ