ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​តា​ល់ និង​កាកបាទក្រហមកម្ពុជា បន្ត​រៀបចំ​កម្មវិធី​សប្បុរសធម៌​ប្រចាំឆ្នាំ​ចែក​អំណោយ​ជូន​មាតា ទារក និង​កុមារ

22 ម៉ោង មុន

រាជធានីភ្នំពេញ​៖ វី​តា​ល់ បាន​បន្ត​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ កាកបាទក្រហមកម្ពុជា ផ្ដួចផ្ដើម​រៀបចំ​កម្មវិធី​សំណេះសំណាល និង​សួរសុខទុក្ខ​ស្ត្រី​មាន​ផ្ទៃពោះ និង​សម្រាលកូន ដើម្បី​អបអរ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​ក្រោម​ប្រធានបទ…

រាជធានីភ្នំពេញ​៖ វី​តា​ល់ បាន​បន្ត​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ កាកបាទក្រហមកម្ពុជា ផ្ដួចផ្ដើម​រៀបចំ​កម្មវិធី​សំណេះសំណាល និង​សួរសុខទុក្ខ​ស្ត្រី​មាន​ផ្ទៃពោះ និង​សម្រាលកូន ដើម្បី​អបអរ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​ក្រោម​ប្រធានបទ «​រួម​គ្នា​លើកកម្ពស់​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ការ​ថែទាំ​ផ្ទៃពោះ​មុន​សម្រាល រួម​ទាំង​ក្នុង​បរិបទ​មាន​គ្រោះអាសន្ន ឬ​គ្រោះ​មហន្តរាយ ដើម្បី​ធានា​ថា​ទាំង​ម្តាយ និង​ទារក មាន​សុខភាព​ល្អ​» នា​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ដោយ​មាន​បុគ្គលិក​នៃ​ស្ថាប័ន​ទាំង ៣ ក្រុម​គ្រូពេទ្យ​-​ឆ្មប ស្ត្រី​ពពោះ អាណាព្យាបាល ចូលរួម​ប្រមាណ​ជាង ៣០០​នាក់ ​។

កម្មវិធី​នេះ​ទទួល​បានការ​ចូលរួម​ក្រោម​អធិបតីភាព​របស់ លោក​ជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​; លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉​រ គ្រុប (​វី​តា​ល់​); ឯកឧត្តម​វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ ព្រមទាំង​ឯកឧត្តម លោក​ជំទាវ ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ លោក លោកស្រី ថ្នាក់ដឹកនាំ​ក្រុមហ៊ុន វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​ស្ត្រី​ពពោះ អាណាព្យាបាល​ក្រុម​គ្រួសារ​ជា​ច្រើន​រូប​។ កម្មវិធី​នេះ​មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង និង​ការ​ថែទាំ​សុខភាព​មាតា និង​ទារក ព្រមទាំង​បង្ហាញ​ពី​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​វិស័យ​ឯកជន ក្នុង​ការ​គាំទ្រ​ដល់​សុខុមាលភាព​ស្ត្រី ទារក និង​កុមារ នៅ​កម្ពុជា តាម​រយៈ​មូលនិធិ ២៥​រៀល របស់​វី​តា​ល់​ ។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉​រ គ្រុប (​វី​តា​ល់​) បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ដឹកនាំ​រៀបចំ អនុវត្តន៍​ការងារ​របស់​មន្ទីរពេទ្យ​កុមារ​ជាតិ ដែល​បាន​ផ្ដល់​ជូន​នូវ​សេវា​ពិនិត្យ​សុខភាព​ជា​ប្រចាំ និង​សេវា​ផ្តល់​កំណើត​ជូន​ស្ត្រី រួម​ជាមួយ​សេវា​តំហែទាំ​សុខភាព​មាតា ទារក បន្ទាប់​ពី​សម្រាល​រួច និង​កុមារ​ប្រកបដោយ​ប្រសិទ្ធិ​ភាព ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​វិជ្ជាជីវៈ​ ។

លោក​ជំទាវ​បន្ត​លើកទឹកចិត្ត​ឱ្យ​អ្នក​ម្តាយ​គ្រប់​រូប ទទួលទាន​ចំណីអាហារ​ដែល​មាន​សារធាតុចិញ្ចឹម​ប្រកបដោយ​អនាម័យ​ខ្ពស់ និង​ពិសា​ទឹក​ដែល​មានគុណ​ភាព​ខ្ពស់​ដូច​ជា​វី​តា​ល់ ឱ្យ​បាន​គ្រប់គ្រាន់​ជា​ប្រចាំ ដើម្បី​ទ្រទ្រង់​ជីវិត និង​ការ​លូតលាស់​របស់​ទារក​ឱ្យ​បាន​ល្អ​ប្រសើរ ព្រោះ​សុខភាព​របស់​ទារក​-​កុមារ គឺជា​ទ្រព្យធន​យុទ្ធសាស្ត្រ ដែល​អនាគត​នៃ​ប្រទេស​ជាតិ​ពឹងផ្អែក​លើ ដូចនេះ​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​រួម​គ្នា ថែទាំ​ពួក​គាត់​ឱ្យ​បាន​ល្អ ជាទី​បំផុត​។ លោក​ជំទាវ​បាន​បន្ថែម​ថា ការ​វិនិយោគ​ធនធាន និង​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើកកម្ពស់​សេវា​ថែទាំ​សុខភាព​របស់ រាជរដ្ឋាភិបាល ព្រមទាំង​ការ​ចូលរួម​ពី​វិស័យ​ឯកជន អង្គការ​សង្គម​ស៊ី​វិល និង​មាតាបិតា​ផ្ទាល់ នឹង​រួមចំណែក​ធ្វើ​ឱ្យ​ប្រព័ន្ធ​ថែទាំ​សុខភាព​កាន់តែ​មាន​លក្ខណៈ​បរិ​យា​ប័ន្ន និង​ភាព​ធន់​។ ជាមួយ​គ្នា​នេះ​តាម​រយៈ​មូលនិធិ​២៥​រៀល វី​តា​ល់​បាន​តាំងចិត្ត ក្នុង​ការ​បន្ត​គាំទ្រ និង​បង្កើត​ឱ្យ​មាន​គម្រោង​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម​ឱ្យ​កាន់តែ​ទូលំទូលាយ ពិសេស​លើ​សុខុមាលភាព​សង្គម ដែល​មាន សុខភាព​មាតា ទារក និង​កុមារ ​។

លោក​ជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាព​ជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ភ្ជាប់​មក​នូវ​សារ​អំពាវនាវ​ថា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​សូម​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត និង​ធ្វើ​សកម្មភាព​រួម​គ្នា ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​ដល់​ការ​ថែទាំ​មុន​សម្រាល និង​ការ​ពិនិត្យ​សុខភាព​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​ជា​ប្រចាំ ដែល​ជា​អន្តរាគមន៍​ធានា​សុវត្ថិភាព​ទាំង​ម្តាយ​និង​កូន ថែម​ទាំង​ចូលរួម​ផ្តល់​ការ​គាំទ្រ​អាហារូបត្ថម្ភ លើកកម្ពស់​សុខភាព​ផ្លូវចិត្ត និង​រៀបចំ​គ្រួសារ​សម្រាប់​ការ​សម្រាលកូន​ដោយ​សុវត្ថិភាព​។ ជាមួយ​គ្នា​នេះ លោក​ជំទាវ បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ទីរពេទ្យ​កុមារ​ជាតិ ដែល​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ក្នុង​ការ​រៀបចំ​ពិធី និង​ជួយ​សម្របសម្រួល​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ យ៉ាង​សកម្ម ហើយ​ជា​ពិសេស​ថ្លែង​នូវ​ការ​កោតសរសើរ និង​អំណរ​គុណ​ចំពោះ​លោក​ជំទាវ​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​វ័ន ម៉​រ គ្រុប​(​វី​តា​ល់​) ដែល​បាន​រួមចំណែក​ជា​និច្ចកាល​ជា​ដៃគូ​យុទ្ធសាស្ត្រ​នៃ​ទិវា​ជាតិ​សុខភាព មាតា ទារក និង​កុមារ ជាមួយ​កាកបាទក្រហមកម្ពុជា ក្នុង​ការ​រៀបចំ​កម្មវិធី​សំណេះសំណាល សួរសុខទុក្ខ ដើម្បី​អបអរ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ជា​រៀង​រាល់​ឆ្នាំ​កន្លង​មកនេះ​ផង​ដែរ​ ។

គួរ​បញ្ជាក់​ដែរ​ថា វី​តា​ល់ ជា​ក្រុមហ៊ុន​ទឹក​ពិសា ដែល​មាន​មូលនិធិ ២៥​រៀល ជា​និច្ចកាល បន្ត​រក្សា​មូលដ្ឋាន​នៃ​ការ​ប្រើប្រាស់​មូលធន​ដល់​ការ​ចូលរួម​លើ​កិច្ច​ការងារ​សុខុមាលភាព ​សង្គម​នៃ​វិស័យ​សុខាភិបាល ​។ រាល់​ការ​ជាវ​ទឹក​ពិសា​វី​តា​ល់ ១​ដប លោក​អ្នក​បាន​ចូលរួម​ចំណែក​បរិច្ចាគ​ ចំនួន​២៥​រៀល ទៅ​ក្នុង​កិច្ចការ​សង្គម​នានា ​។ វី​តា​ល់ ជា​ផលិតផល​ទឹក​ពិសា​ក្នុងស្រុក ដែល​បាន​ឆ្លងកាត់​ប្រព័ន្ធ​បន្សុទ្ធ​ទឹក ១២​ដំណាក់កាល យ៉ាង​ទំនើប​ដោយ​បច្ចេកវិទ្យា​ពី​សហគមន៍​អ៊ឺ​រ៉ុ​ប​ មាន​ប្រទេស​អា​ឡឺ​ម៉​ង់ អ៊ី​តា​លី ធានា​បាន​នូវ​គុណភាព​ខ្ពស់ ហើយ​ក៏​ជា​ជម្រើស​ដ៏​ស័​ក្កិ​សម​សម្រាប់ ម្តាយ និង​ទារក​ទាំងអស់ ក្នុង​ការ​ទទួលទាន​ទឹក​ស្អាត សម្រាប់​សុខភាព​ប្រចាំ​ថ្ងៃ ​។ ថ្មី​ៗ​នេះ វី​តា​ល់ ត្រូវ​បាន​ទទួលស្គាល់​ជាស​កល ជា​ផលិតផល​ទឹក​ពិសា​មានគុណ​ភាព​ខ្ពស់ និង​សុវត្ថិភាព​ខ្ពស់​បញ្ជាក់​ដោយ​ស្ថាប័ន​វាយតម្លៃ​គុណភាព​ម្ហូបអាហារ NSF ពី​សហរដ្ឋ​អាម៉េរិក និង​សហភាព​អ៊ឺ​រ៉ុ​ប បន្ថែម​ពីលើ​ការ​ទទួលស្គាល់​ លើ​គុណភាព​ផ្សេង​ៗ​ទៀត​កន្លង​មក ដូច​ជា វិញ្ញាបនបត្រ​ពី​ចក្រភព​អង់គ្លេស​, ពានរង្វាន់​គុណភាព​ពិភពលោក និង​ស្តង់ដា​កម្ពុជា ​។ វី​តា​ល់ មោទនភាព ផលិតផល​ជាតិ​ ៕ អត្ថបទសហការ