ខេត្តកំពង់ឆ្នាំង ៖ មន្ទីរ ម.១៣ គឺជាទីកន្លែងឃុំឃាំង និងធ្វើទារុណកម្មមនុស្សរបស់ខ្មែរក្រហមដែលត្រូវបានបង្កើតឡើងពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៥ ។ បច្ចុប្បន្ន ទីតាំងមួយនេះនៅសល់តែរណ្ដៅខ្លះៗតែប៉ុណ្ណោះ ។ ប៉ុន្តែយ៉ាងនេះក្តី ទីតាំងមួយនេះត្រូវបានប្រែក្លាយជា បូជនីយដ្ឋានចងចាំនៃកម្ពុជា គឺអតីតមន្ទីរឃុំឃាំង ម.១៣ ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ និងភូមិថ្មគប់ ឃុំអមលាំងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

លោក ហ៊ី វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌សាសនា និងប្រវត្តិសាស្ត្រ និងជាប្រធានក្រុមការងារ សហភាពសហព័ន្ធ យុវជនកម្ពុជា វិស័យវិបវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានអញ្ជើញដឹកនាំសមាជិក សមាជិកា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ទីតាំងភោជនីយដ្ឋានអង្គចងចាំកម្ពុជាអតីតមន្ទីរឃុំឃាំង ១៣ឬម,១៣ បានបញ្ជាក់ថា គោលបំណងដឹកនាំប្រតិភូមកទស្សនានៅពេលនេះ គឺចង់ផ្សព្វផ្សាយចែករំលែកនូវចំណេះដឹងព័ត៌មានអំពីប្រវត្តិនៃទីតាំងឃុំឃាំងមក១៣ ដល់សមាជិក សមាជិកា និងពិសេស ក្មួយៗសិក្សានុសិស្ស ដែលបានចូលរួមក្នុងកម្មវិធីឲ្យបានដឹងកាន់តែច្បាស់អំពីសាវតានៃទីតាំង ម.១៣ ដែលជាទីតាំងឃុំឃាំង និងធ្វើទារាំកម្មព្រៃផ្សៃក្នុងរបបខ្មែរក្រហមពីឆ្នាំ ១៩៧១ ដល់ឆ្នាំ១៩៧៥ ។

លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរទួលស្លែង និងលោក វឿន វ៉ាន់ដេត ប្រធានផ្នែកស្រាវជ្រាវ និងអភិរក្សទីតាំងប្រវត្តិសាស្ត្រខ្មែរក្រហមបានបញ្ជាក់ថា មន្ទីរ ម.១៣ គឺជាអតីតមន្ទីរឃុំឃាំងរបស់ខ្មែរក្រហមដែលដំណើរការចាប់ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៥ ជាទីកន្លែងឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់មនុស្សដែលត្រូវបានចោទថា គិញ ឬក្បត់បដិវត្តន៍ ។

កាលសម័យនោះ លោក វន វ៉េត បានជ្រើសរើស និងចាត់តាំងលោក កាំង ហ្គិចអ៊ាវ ហៅឌុច ឲ្យដឹកនាំមន្ទីរឃុំឃាំងម.១៣នេះ ។ ក្រោយថ្ងៃខ្មែរក្រហមដណ្ដើមបានរាជធានីភ្នំពេញថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៤ មន្ទីរម.១៣ ត្រូវបានបោះបង់ចោលឬលែងដំណើរការរហូតមក ។

ក្រោយថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ លោក កាំង ហ្កេកអ៊ាវ ហៅឌុច បានស្រង់បទពិសោធន៍ពី ម.១៣ ដើម្បីជំរុញការដឹកនាំនៅមន្ទីរស. ២១ បច្ចុប្បន្ន សារមន្ទីរគុកទួលស្លែង ហើយកាន់តែមានភាពឃោរឃៅ និងសាហាវក្នុងកិច្ចប្រតិបត្តិការយ៉ាងហ្មត់ចត់ ។ ក្នុងអំឡុងពេលប្រតិបត្តិការមន្ទីរ ស.២១ ឬសារមន្ទីរទួលស្លែង មានប្រជាពលរដ្ឋដែលជាជនរងគ្រោះជាច្រើនរយនាក់ត្រូវបានខ្មែរក្រហមចាប់យកមកឃុំឃាំងនិងសម្លាប់ ហើយក្នុងអំឡុងថ្ងៃរំដោះ ៧ មករា ១៩៧៩ មានតែមនុស្ស៥ ទៅ៦នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត ៕



ចែករំលែកព័តមាននេះ