ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេះដូង​រួម​ក្នុង​សហគមន៍​តែ​មួយ ខ្មែរ ប៊ែ​វើ​រី​ជី​ស រៀបចំ​ដំណើរ​ទស្សនកិច្ច និង​ពិសា​អាហារ​សាមគ្គី

10 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ ផ្តើម​ចេញពី​ការ​កោតសរសើរ ខ្មែរ ប៊ែ​វើ​រី​ជី​ស សហការ​ជាមួយ​សហគ្រាស​គ្រប់គ្រង​សម្រាម សំណង់​រឹង​ទីប្រជុំជន រាជធានី​ភ្នំពេញ រៀបចំ​ដំណើរ​ទស្សនកិច្ច និង​ពិសា​អាហារ​ជុំ​គ្នា​ជាមួយ​បងប្អូន…

​រាជធានីភ្នំពេញ​ ៖ ផ្តើម​ចេញពី​ការ​កោតសរសើរ ខ្មែរ ប៊ែ​វើ​រី​ជី​ស សហការ​ជាមួយ​សហគ្រាស​គ្រប់គ្រង​សម្រាម សំណង់​រឹង​ទីប្រជុំជន រាជធានី​ភ្នំពេញ រៀបចំ​ដំណើរ​ទស្សនកិច្ច និង​ពិសា​អាហារ​ជុំ​គ្នា​ជាមួយ​បងប្អូន ដែល​ជា​បុគ្គលិក​ផ្នែក​អនាម័យ​បរិស្ថាន ក្នុង​ថ្ងៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រលាញ់ ដើម្បី​ជា​ការ​អរគុណ​ដល់​បុគ្គលិក​ផ្នែក​អនាម័យ​បរិស្ថាន ដែល​តែងតែ​នៅ​ពីក្រោយ​ភាព​ស្រស់​ស្អាត​នៃ​ទីក្រុង​មួយ​នេះ ​។

ការ​គោរព​ស្រលាញ់​នាំ​ឱ្យ​មានការ​ចែករំលែក ដូច​គ្នា​នឹង​ភេសជ្ជៈ​ប៉ូវ​កម្លាំង កម្ពុជា របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​បាន​រៀបចំ បង្កើត​ជា​បរិយាកាស​ជួប​សំ​ណះ​សំ​ណា​ល សួរសុខទុក្ខ​ជាមួយ​បងប្អូន​ក្នុង​សហគមន៍ បង្ហាញ​ពី​ឱ្យ​តម្លៃ និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​បងប្អូន​ខ្មែរ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ ​។ ជា​ក្រុមហ៊ុន​ខ្មែរ ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ទាំង​លើ​បរិស្ថាន និង​សុខភាព​បងប្អូន ក៏​ដូច​ជា​លើកទឹកចិត្ត​ដល់​បងប្អូន​បុគ្គលិក​ផ្នែក​អនាម័យ ដែល​តែងតែ​បង្ហាញ​ពី​ក្តី​ស្រលាញ់​តាម​រយៈ​សកម្មភាព​ពិត ឱ្យ​បន្ត​រួមចំណែក​ថែរក្សា​បរិស្ថាន​ក្នុង​សហគមន៍​យើង ព្រោះ​ភាព​ស្អាត អនាម័យ សុវត្ថិភាព នេះ កើតឡើង​ពី​ការ​ខិតខំ​បំពេញ​កាតព្វកិច្ច​របស់​បុគ្គលិក​ផ្នែក​អនាម័យ​បរិស្ថាន​គ្រប់​រូប ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ចែក​លាភ​ចែក​សំណាង​សរុប ៤០ លាន​រៀល ជូន​ជា​ការ​លើកទឹកចិត្ត​ដល់​កំពូល​អ្នក​ចម្បាំង​គុន​ខ្មែរ​ទាំង ៤ រូប ដែល​ទើបតែ​ដណ្តើម​ខ្សែក្រវាត់​ពី​ព្រឹត្តិការណ៍​ប្រកួត​ខ្នាត​អន្តរជាតិ ជ្រើសរើស​ជើងឯក​កីឡា​គុន​ខ្មែរ​ពិភពលោក​ឆ្នាំ ២០២៥ ដោយ​ម្ចាស់​ខ្សែក្រវាត់​ម្នាក់​ទទួល​បាន​ទឹកប្រាក់ ១០ លាន​រៀល ៕ អត្ថបទសហការ

ប៉ូវ​កម្លាំង​កម្ពុជា ថាមពល​ដ៏​ជោគជ័យ !​