ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mizuno ម៉ាកផលិតផលកីឡាលំដាប់ពិភពលោកល្បីពីប្រទេសជប៉ុន បើកសម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយបច្ចេកវិទ្យាស្តង់ដារសកល

1 នាទី មុន

រាជធានីភ្នំពេញ ៖ Mizuno គឺជាម៉ាកកីឡាឈានមុខមួយពីប្រទេសជប៉ុន ដែលបានបង្កើតឡើងនៅឆ្នាំ​​​ ​១៩០៦ ​នៅទីក្រុង Osaka ប្រទេសជប៉ុន​ ។…

រាជធានីភ្នំពេញ ៖ Mizuno គឺជាម៉ាកកីឡាឈានមុខមួយពីប្រទេសជប៉ុន ដែលបានបង្កើតឡើងនៅឆ្នាំ​​​ ​១៩០៦ ​នៅទីក្រុង Osaka ប្រទេសជប៉ុន​ ។ ជាមួយនឹងសមិទ្ធផលជាង ១២០ ឆ្នាំ Mizuno បានអភិវឌ្ឍខ្លួនក្នុងការច្នៃប្រឌិតសម្ភារកីឡាដែលមានគុណភាពខ្ពស់ និងបានប្តេជ្ញាអភិវឌ្ឍវិស័យកីឡាតាមរយៈបច្ចេកវិទ្យាទំនើប ការរចនាដែលផ្តោតលើតម្រូវការអត្តពលិក និងស្តង់ដារអន្តរជាតិ ។ បច្ចុប្បន្ន ផលិតផល Mizuno ត្រូវបានទុកចិត្តដោយអត្តពលិកអាជីព និងអ្នកស្រលាញ់កីឡានៅជាង ៥០ ប្រទេស ទូទាំងពិភពលោក ។

តាមរយៈកិច្ចព្រមព្រៀងចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមហ៊ុន Sakae Fukuso Co., Ltd. ទទួលបានសិទ្ធិស្របច្បាប់ក្នុងការលក់ និងចែកចាយសម្ភារកីឡាម៉ាក Mizuno នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានកិត្តិយសសូមប្រកាសជាផ្លូវការ អំពីការបើកសម្ពោធហាង Mizuno និងការចាប់ផ្ដើមពង្រីកទីផ្សារជាមួយតំណាងចែកចាយផលិតផលម៉ាក Mizuno ជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីពេលនេះតទៅ ។

ពិធីសម្ពោធជាផ្លូវការហាង​ Mizuno​ Cambodia បានប្រារព្វឡើងកាលពីថ្ងៃទី ​១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ។ ហាង Mizuno មានទីតាំងស្ថិតនៅផ្ទះលេខ 150H ផ្លូវលេខ 516 ភូមិទី ១៣ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បាននាំមកនូវផលិតផលកីឡាដែលមានគុណភាពខ្ពស់ រួមមានស្បែកជើង សម្លៀកបំពាក់កីឡា និងឧបករណ៍ កីឡាគ្រប់ប្រភេទ ដែលត្រូវបានរចនាឡើងដោយបច្ចេកវិទ្យាស្តង់ដាកម្រិតសកល ។

ការនាំយកផលិតផល Mizuno ចូលក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាជំហានមួយជួយលើកកម្ពស់ការផ្គត់ផ្គង់សម្ភារកីឡាដែល មានគុណភាព និងស្ដង់ដារអន្តរជាតិ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលរួមក សាងសហគមន៍កីឡាឱ្យមានភាពរឹងមាំ និងចីរភាព ក៏ដូចជាការរួមចំណែកក្នុងសកម្មភាពសង្គម និងការងារសប្បុរសធម៌ផ្សេងៗ ។ បន្ថែមពីនេះ វត្តមានរបស់ផលិតផល Mizuno ជាកត្តាមួយជួយបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនឱ្យ កាន់តែប្រសើរឡើង ។

រាល់ចំណូលដែលបានមកពីការលក់ស្បែកជើង និងដងវាយសីនីមួយៗ ក្រុមហ៊ុន Sakae Fukusho Co., Ltd. ប្ដេជ្ញាបរិច្ចាគ (CSR) ថវិកាចំនួន ២,០០០រៀល រីឯចំណូលដែលបានមកពីការលក់សម្លៀកបំពាក់ ទាំងលក់ដុំ និងលក់រាយ នឹងត្រូវបរិច្ចាគថវិកាចំនួន ៥០០រៀល សម្រាប់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ។ ថវិកានេះនឹងត្រូវប្រើប្រាស់ដោយមានតម្លាភាពដើម្បីគាំទ្រគម្រោងលើកកម្ពស់វិស័យកីឡាសុខុមាលភាពសាធារណៈ និងការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព ។

កញ្ញា ខេមម៉ា​ តំណាង Mizuno Cambodia បានឱ្យដឹងថាថ្ងៃនេះមិនមែនត្រឹមតែជាពិធីបើកសម្ពោធម៉ាកកីឡាមួយប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃបេសកកម្មថ្មីមួយ ក្នុងការលើកកម្ពស់វិស័យកីឡា នៅព្រះរាជាណាចក្រកម្ពុជា ។ គោលបំណងសំខាន់របស់យើង គឺលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាតាមរយៈផលិតផលដែលមានគុណភាពខ្ពស់ និងសមត្ថភាពប្រើប្រាស់ខ្ពស់ ជាពិសេសក្នុងវិស័យកីឡារត់ កីឡាវាយសី កីឡាទាត់បាល់ ។ យើងចង់ឱ្យកីឡាករកម្ពុជា មានឧបករណ៍កីឡាដែលមានស្តង់ដារដូចកីឡាករអន្តរជាតិ ។

កញ្ញា ខេមម៉ា​ បន្តទៀតថា ក្នុងឱកាសដ៏មានកិត្តិយសនេះ យើងខ្ញុំសូមប្រកាសជាផ្លូវការ អំពីការបើកសម្ពោធ Mizuno Cambodia និងការចាប់ផ្តើមពង្រីកទីផ្សារ ជាមួយបណ្តាញតំណាងចែកចាយផលិតផល ម៉ាក Mizuno ជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ ។

ចំពោះបេសកកម្មសង្គម កញ្ញា ខេមម៉ា ​​បញ្ជាក់ថា លើសពីការធ្វើអាជីវកម្ម យើងជឿថា អាជីវកម្មត្រូវតែមានការទទួលខុសត្រូវចំពោះសង្គម ។ ចាប់ពីថ្ងៃនេះតទៅស្បែកជើង ឬ រ៉ាកែត Mizuno មួយ នឹងបរិច្ចាគ ២,០០០រៀល សម្លៀកបំពាក់ Mizuno មួយ នឹងបរិច្ចាគ ៥០០រៀល ។ ថវិកាទាំងនេះ នឹងត្រូវប្រគល់ជូន មន្ទីរពេទ្យគន្ធរបុប្ផា ដើម្បីគាំទ្រសុខុមាលភាពកុមារកម្ពុជា ។ ជាមួយគ្នានេះកញ្ញា ខេមម៉ា​ ក៏អញ្ជើញដៃគូសហការ ម្ចាស់អាជីវកម្ម និងហាងកីឡាទាំងអស់ ដែលមានបំណងធ្វើជាដៃគូរសហការជាមួយ Mizuno Cambodia ដោយធានាផ្តល់ជូន ផលចំណេញប្រកបដោយចីរភាព សិទ្ធិនាំចូលផ្លូវការ និងការគាំទ្រយ៉ាងពេញលេញ ។

អំពី Mizuno

Mizuno ត្រូវបានបង្កើតឡើងនៅឆ្នាំ 1906 នៅទីក្រុង Osaka ប្រទេសជប៉ុន ដោយស្ថាបនិក លោក Rihachi Mizuno ។ ជាងមួយសតវត្សរ៍កន្លងមក Mizuno បានក្លាយជាម៉ាកកីឡាអន្តរជាតិ ដែលឈរលើគោលការណ៍សំខាន់ ៣ គឺ ៖ គុណភាព (Quality) បច្ចេកវិទ្យាច្នៃប្រឌិត (Innovation) ស្មារតីកីឡា និងសុចរិតភាព (Integrity through Sport) ។ Mizuno មិនត្រឹមតែផលិតសម្ភារកីឡាទេ ប៉ុន្តែបានគាំទ្រកីឡាករអូឡាំពិក និងព្រឹត្តិការណ៍កីឡាអន្តរជាតិជាច្រើន ជុំវិញពិភពលោក ។

អំពី Mizuno Cambodia

ក្រុមហ៊ុន Sakae Fukusho Co., Ltd. ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយសម្ភារកីឡាម៉ាក Mizuno នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕​ អត្ថបទសហការ