ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរ​ឆ្នាំមមី និង​ទទួលយក​លាភ​សំណាង​នៅ​ណា​ហ្គា​វើ​ល​ដ៍

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​ ៤ ខែកុម្ភៈ ឆ្នាំ ​២០២៦ ៖ ក្នុង​ឱកាស​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំមមី ណា​ហ្គា​វើ​ល​ដ៍​នឹង​មានការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​ជា​ច្រើន​ជាង​មួយ​ខែ​ចាប់ពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​ ៤ ខែកុម្ភៈ ឆ្នាំ ​២០២៦ ៖ ក្នុង​ឱកាស​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំមមី ណា​ហ្គា​វើ​ល​ដ៍​នឹង​មានការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​ជា​ច្រើន​ជាង​មួយ​ខែ​ចាប់ពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ ដែល​មាន​ម្ហូប​ចិន​នាំ​លាភ ការ​សម្តែង​សិល្បៈ សេវាកម្ម​ស្ប៉ា និង​ការ​តុបតែង​លម្អ​យ៉ាង​ប្រណីត​។

សាកល្បងម្ហូបអ៉ីសាងដែលមានគ្រឿងផ្សំស្រស់ៗគុណភាពខ្ពស់នៅណាហ្គាវើលដ៍

ភោជនីយដ្ឋាន​ចិន​ឈ្នះ​ពានរង្វាន់ Hall of Golden Chimes និង Fortune Palace មាន​ម្ហូប​ឈុត និង​ម្ហូប​ដាច់​ដោយឡែក​រូបមន្ត​ថ្មី​ៗ​ជា​ច្រើន​ជម្រើស​។ នៅ​ភោជនីយដ្ឋាន Hall of Golden Chimes មានកូន​ជ្រូក​ខ្វៃ អយ​ស្ទ័​រ​ខ​ជាមួយ​សារាយសមុទ្រ ថ្លើម​ក្ងាន​ឆា និង​ប្រហិត​សាច់​បង្គា​។ ម្ហូប​ដាច់​ដោយឡែក មាន​តម្លៃ​ចាប់ពី ១៩២.០០០៛ អម​ជាមួយ​ម្ហូប​ឈុត​បែប​ប្រណីត​ពីរ​មុខ​ដែល​មាន​តម្លៃ ២.១១២.០០០៛ និង ៣.៥៥២.០០០៛ សម្រាប់ ១០ នាក់ ឬ ២១១.២០០៛ និង ៣៥៥.២០០៛ ក្នុង​ម្នាក់​សម្រាប់​មួយ​ក្រុម​ដែល​មាន​យ៉ាងតិច ៥ នាក់​។ សម្រាប់​អ្នក​ដែល​ចង់​សាកល្បង​ម្ហូប​បែប​ប្រពៃណី អាច​ជ្រើសរើស​ម្ហូបមហា​សម្បត្តិ​ដែល​មាន​គ្រឿង​សមុទ្រ​ពិសេស​បូក​រួម​នឹង​សាច់​ខ្វៃ​ជា​ច្រើន​ប្រភេទ​ដែល​មាន​តម្លៃ​ចាប់ពី ៥៥២.០០០៛ សម្រាប់ ១០ នាក់​។

រីករាយជាមួយការទទួលទានម្ហូបឈុត និងម្ហូបនាំសំណាងជាច្រើនជម្រើសនៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ។

ចំណែក​ភោជនីយដ្ឋាន​ចិន Fortune Palace មានមុខ​ម្ហូប​ចិន​បែប​ម៉ា​ឡេ​ស៊ី​រួម​មាន ប៉ាវ​ហ៊ឺ​អាហ្វ្រិក​ខាងត្បូង​ខ​ជាមួយ​ជើង​ក្ងាន ទា​ខ្វៃ​ពិសេស និង​បង្គា​ឆា​ជាមួយ​ទឹកជ្រលក់​ពង​ទា​ប្រៃ​។ ម្ហូប​ដាច់​ដោយឡែក មាន​តម្លៃ​ចាប់ពី ៦៤.០០០៛ រួម​ជាមួយ​ម្ហូប​ឈុត​ប្រណីត​ដែល​មាន​តម្លៃ ១.៥៥២.០០០៛ និង ៣.៤៣២.០០០៛ សម្រាប់ ១០ នាក់ ឬ​តម្លៃ ១៥៦.០០០៛ និង ៣៥២.០០០៛ ក្នុង​ម្នាក់​សម្រាប់​ក្រុម​ដែល​មាន​យ៉ាងតិច ៥ នាក់​។ ភោជនីយដ្ឋាន​ទាំង​ពីរ​ក៏​មាន​បម្រើ​ជូន​នូវ​ម្ហូប​អ៊ី​សាង​ផង​ដែរ​ដែល​ម្ហូប​នេះ​តំណាង​ឱ្យ​លាភ​សំណាង និង​ភាព​សម្បូរ​រុងរឿង​។ គ្រឿងផ្សំ​នៃ​ម្ហូប​អ៊ី​សាង​មាន​ដូច​ជា បង្កង​អូស្ត្រាលី ត្រី​សាល​ម៉ុ​ន ត្រី​ធូ​ណា និង​គ្រឿងផ្សំ​ជា​ច្រើន​ទៀត តម្លៃ​ចាប់ពី ១១២.០០០៛ ប៉ុណ្ណោះ​។ សូម​ទូរ​សព្ទ​ទៅ​កាន់​លេខ +៨៥៥ ២៣២៦ ៣០៣១ ឬ​អ៉ី​ម៉ែ​ល dining@nagaworld.com ដើម្បី​កក់​ទុកជា​មុន​។

ចែករំលែកភាពរីករាយ និងបង្កើនភាពផ្អែមល្ហែមដោយជាវនំប្រពៃណីចិនសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិ ។

ឆ្នាំ​នេះ ណា​ហ្គា​វើ​ល​ដ៍​សូម​បង្ហាញ​ជូន​នំ​ស្រួយ​ប្រពៃណី​ចិន ៦ ប្រភេទ​ដូច​ជា នំ​តាត​រសជាតិ​ម្នាស់ នំ​ស្រួយ​រសជាតិ​សណ្តែកដី នំ​ស្រួយ​រសជាតិ​គ្រាប់ស្វាយចន្ទី នំ​ស្រួយ​រសជាតិ​សណ្តែកខៀវ នំ​សារាយសមុទ្រ​រសជាតិ​ប្រាំពីរ​បែប និង​នំ​រសជាតិ​កំពឹស​ក្រៀម​ហឹរ​ដែល​ត្រូវ​បាន​ដាក់​ក្នុង​ប្រអប់​មាន​បី​ពណ៌​យ៉ាង​ស្រស់​ស្អាត​។ សម្រាប់​អតិថិជន​ដែល​មាន​បំណង​ជូន​កាដូ​ដល់​ក្រុម​គ្រួសារ មិត្តភក្តិ ដៃគូ​ពាណិជ្ជកម្ម ឬ​មិត្ត​រួមការ​ងារ អាច​ជ្រើសរើស​នំ​នាំ​លាភ​ប្រចាំ​ហាង​ដែល​មាន​ដាក់​ក្នុង​ប្រអប់​យ៉ាង​ប្រណីត​ដែល​មាន​លក់​នៅ​កន្លែង​ទទួលភ្ញៀវ និង​ទីតាំង​ជា​ច្រើន​ទៀត​នៅ​ក្នុង​សណ្ឋាគារ​។

អ្វី​ដែល​មិន​ធ្លាប់​មាន​សម្រាប់​ឆ្នាំ​នេះ គឺ​ណា​ហ្គា​វើ​ល​ដ៍​មាន​លក់​តុក្កតា​រូប​កូន​សេះ​អាថ៌​កំបាំង​នាំ​សំណាង​ដែល​មាន​តម្លៃ ១០០.០០០៛ និង​បន្តោង​កាបូប​រូប​កូន​សេះ តម្លៃ ៤៨.០០០៛ ។ តុក្កតា​រូប​កូន​សេះ​នាំ​សំណាង​ទាំង​បី​ពណ៌​នេះ​តំណាង​ឱ្យ​ទ្រព្យសម្បត្តិ​ហូរ​ចូល​ហូរហៀរ សំណាងល្អ និង​ការ​សម្រេច​បាន​នូវ​គ្រប់​បំណងប្រាថ្នា​។ ក្រៅពី​នេះ ណា​ហ្គា​វើ​ល​ដ៍​ក៏​មាន​ឈុត​អក្សរ​ចិន​នាំ​សំណាង​ឥត​គិតថ្លៃ​សម្រាប់​ផ្តល់​ជូន​ដល់​សមាជិក​ផង​ដែរ ឬ​អតិថិជន​ទូទៅ​ត្រូវ​ចំណាយ​យ៉ាងតិច ២០០.០០០៛ នៅ​ភោជនីយដ្ឋាន​មួយ​ចំនួន ឬ​មណ្ឌល​ស្ប៉ា​ដើម្បី​ទទួល​បាន​ឈុត​អក្សរ​ចិន​នាំ​សំណាង​។

អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅណាហ្គាវើលដ៍ និងបង្កើតអនុស្សាវរីយ៍ដ៏សប្បាយរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ។

ចំណែក​អតិថិជន​ដែល​មាន​បំណង​ចង់​ទទួល​សេវាកម្ម​ស្ប៉ា អាច​រីករាយ​ជាមួយ​កញ្ចប់​ប្រូ​ម៉ូ​សិន​បែប​អាស៊ី​បូព៌ា​ដែល​មាន​សេវាកម្ម​ស្អំ​ក្តៅ​បែប​បុរាណ និង​ម៉ាស្សា​បែប​ចិន​រយៈពេល ២ ម៉ោង​ដែល​មាន​តម្លៃ ៣៩២.០០០៛ ដែល​នឹង​ផ្តល់​នូវ​អារម្មណ៍​ស្រស់ស្រាយ និង​សេចក្តីសុខ​ពេញ​រាង​កាយ​សម្រាប់​ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី​។

ដោយឡែក​ចាប់ពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ​រហូត​ដល់​ថ្ងៃ​ទី​១ ខែមីនា ណា​ហ្គា​វើ​ល​ដ៍​នឹង​មាន​ផ្តល់​ជូន​ការ​សម្តែង​សិល្បៈ​ចុង​ស​ប្តា​ហ៍​អម​ជាមួយ​ការ​សម្តែង​ពិណ​បុរាណ​ចិន​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​នៅ​ណា​ហ្គា​វើ​ល​ដ៍​ទី​១ និង​ណា​ហ្គា​វើ​ល​ដ៍​ទី​២ វេលា​ម៉ោង ៧:៣០ នាទី​យប់​រួម​ជាមួយ​ការ​សម្តែង​របស់​តុក្កតា​ម៉ា​ស្កុ​ត​ផង​ដែរ​។ អ្វី​ដែល​អស្ចារ្យ​ផង​នោះ គឺ​ណា​ហ្គា​វើ​ល​ដ៍​មានការ​តុបតែង​យ៉ាង​ប្រណីត​ទាំង​ក្នុង​អគារ​ណា​ហ្គា​វើ​ល​ដ៍​ទី​១ និង​ណា​ហ្គា​វើ​ល​ដ៍​ទី​២ និង​ក្រៅ​អគារ​នៅ​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​មាន​រូបសំណាក​សត្វ​សេះ និង​ពន្លឺភ្លើង​ដ៏​ភ្លឺ​ចែងចាំង​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​មក​កម្សាន្ត និង​ផ្តិត​យក​រូបភាព​យ៉ាង​ស្រស់​ស្អាត​។

រីករាយទស្សនាការសម្តែងសិល្បៈចុងសប្តាហ៍រួមជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីតុក្កតាម៉ាស្កុត ។

សូម​អញ្ជើញ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំមមី និង​រីករាយ​ជាមួយ​ការ​ទទួលទាន​ម្ហូប​នាំ​លាភ និង​ការ​ផ្តល់​ជូន​ដ៏​ច្រើន​នៅ​ណា​ហ្គា​វើ​ល​ដ៍​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ៖ www.nagaworld.com ឬ​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក ឬ​អ៊ី​ន​ស្តា​ក្រាម​របស់​ណា​ហ្គា​វើ​ល​ដ៍ ៕ អត្ថបទសហការ