ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឧកញ៉ា លាង ម៉េ​ង ចែក​អាំង​ប៉ាវ ដល់​ជនភៀសសឹក​សរុប ១០០ លាន​រៀល ដល់​គ្រួសារ​រាប់​ពាន់​នាក់ នៅ​ខេត្តឧត្តរមានជ័យ

38 វិនាទី មុន
  • ឧត្តរមានជ័យ

រាជធានីភ្នំពេញ​ ៖ ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​នៅ​កៀក​បងប្អូន ចុះ​រៀបចំ​ជា​ជំនួយ​ផ្ទាល់​ដល់ទី​តាំង ​មិន​ឈប់​ឈរ សម្រាប់​បងប្អូន​ភៀស​សឹក​ មិន​ទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ ។…

រាជធានីភ្នំពេញ​ ៖ ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​នៅ​កៀក​បងប្អូន ចុះ​រៀបចំ​ជា​ជំនួយ​ផ្ទាល់​ដល់ទី​តាំង ​មិន​ឈប់​ឈរ សម្រាប់​បងប្អូន​ភៀស​សឹក​ មិន​ទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ ។

ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​នាំ​យក​តង់​ស្នាក់​នៅ ​បណ្តោះអាសន្ន​មក​តម្លើង​ជូន​បងប្អូន ថែម​ទាំង​មាន​អង្ករ ភេសជ្ជៈ អំបុក​ស្រូវ​ថ្មី ថវិកា មក​ចែក​ជូន​ដល់​បងប្អូន​ភៀស​សឹក​​ រាប់​ពាន់​គ្រួសារ​ នៅ​ខេត្តឧត្តរមានជ័យ ជា​ពិសេស ទិញ​ជូន​គ្រឿង​បរិក្ខា​មន្ទីរពេទ្យ​ ម៉ូនីទ័រ​ សម្រាប់​អ្នកជម្ងឺ ដល់​មជ្ឈមណ្ឌល​សុខភាព ​។

ស្ថានភាព​លំបាក​នេះ នឹង​ធ្វើ​ឱ្យ​យើង​កាន់តែ​ខ្លាំង ក្នុង​ស្មារតី​រួបរួម​គ្នា​តែ​មួយ យើង​យល់​ពី​សុខទុក្ខ​គ្នា​ហើយ​ជួយ​គ្នា​ ឆ្លងកាត់​ការ​លំបាក​នេះ​ជាមួយ​គ្នា ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជីប ម៉ុង បាន​ឧបត្ថម្ភ​ដោយ​ផ្ទាល់ ទាំង​ថវិកា ស្បៀងអាហារ​ភេសជ្ជៈ តង់​ស្នាក់​នៅ សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ទៅ​កាន់​វីរ​កងទ័ព​ និង​ជនភៀសសឹក សាង់សង់​សាលា​រៀល សរុប​ប្រមាណ ៧ លាន​ដុល្លារ ថែម​ទាំង​ចុះ​មក​ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ និង​កាត់សក់​ជូន​ជនភៀសសឹក ​។ ជីប ម៉ុង ក៏​បាន​បញ្ជូន​ក្រុមការងារ​ ទៅ​ជ្រើសរើស​បុគ្គលិក ​ដល់ទី​តាំង​ជំរុំ​ភៀស​សឹក​ផ្ទាល់ សម្ភាសន៍​ភ្លាម​ៗ ផ្តល់​ការងារ​ជូន​ភ្លាម​ៗ ដល់​បងប្អូន​ភៀស​សឹក ​។

នៅ​ចុង​ខែមករា ថ្មី​ៗ​នេះ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​ក្រុមហ៊ុនមេ ជីប ម៉ុង បាន​ផ្តួចផ្តើម​និង​រៀបចំ​គម្រោង​សាងសង់​មុនគេ ផ្តល់​នូវ​អគារសិក្សា​ថ្មី​ចំនួន ២​ខ្នង ស្មើនឹង ១០​បន្ទប់​៖ បឋម​សិក្សា​គោក​ប្រាសាទ ស្ថិត​នៅ​ក្រុង​សំរោង ចំនួន ១​ខ្នង និង​បឋម​សិក្សា​គូរ ស្ថិត​នៅ​ស្រុក​បន្ទាយ​អំពិល ចំនួន ១​ខ្នង ព្រមទាំង​សាងសង់​ លេណដ្ឋាន​សុ​វត្តិភាព​ជូន​សិស្សានុសិស្ស​ នៅ​ទីតាំង​សាលា​ទាំង​ពីរ ហើយ​ក៏​បាន​ជួសជុល​វត្ត​គិរី​សីមា​តេ​ជោ​អូរ​ទឹក​ចោល នៅ​ក្រុង​សំរោង​ដែរ​ ៕ អត្ថបទសហការ

ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ ប៊ែ​វើ​រី​ជី​ស​!