Grab ជប់លៀងថ្លែងអំណរគុណដល់ដៃគូសហការប្រចាំឆ្នាំ 2025
រាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ ៖ Grab ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍…
រាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ ៖ Grab ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍…
រាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ ៖ Grab ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានរៀបចំ “ពិធីជប់លៀងថ្លែងអំណរគុណដៃគូសហការប្រចាំឆ្នាំ ២០២៥” កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរនូវសមិទ្ធផលនានា និងដើម្បីថ្លែងអំណរគុណដល់ដៃគូសហការទាំងអស់ដែលបានធ្វើដំណើរជាមួយ Grab ពេញមួយឆ្នាំកន្លងមកនេះ ។

កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ដៃគូអាជីវករ ដៃគូបើកបរ ដៃគូ Grab for Business និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គម GrabFoodStarsដែលសុទ្ធសឹងតែជាដៃគូសហការដ៏ឆ្នើមនិងបានរួមចំណែកយ៉ាងធំធេងដល់ភាពជោគជ័យ និងសមិទ្ធផលនានារបស់ Grab ។

ថ្លែងនៅក្នុងសុន្ទរកថាបើកកម្មវិធី លោក កង សុវណ្ណារ៉ូត នាយកប្រចាំប្រទេសកម្ពុជា និង មីយ៉ាន់ម៉ា នៃក្រុមហ៊ុន Grab ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូទាំងអស់ សម្រាប់ទំនុកចិត្ត និងការសហការដែលបានផ្តល់ឲ្យ Grab ពេញមួយឆ្នាំ ២០២៥ ។ លោកបានមានប្រសាសន៍ថា ៖ “ការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់ដៃគូសហការទាំងអស់គឺជាគន្លឹះដ៏សំខាន់ដើម្បីទទួលបានភាពជោគជ័យរួមរបស់យើង ហើយយើងខ្ញុំមានកិត្តិយសយ៉ាងខ្លាំងដែលមានវត្តមានអ្នកទាំងអស់គ្នាជាដៃគូ” ។ ក្នុងនោះផងដែរ លោក កង សុវណ្ណារ៉ូត ក៏បានបញ្ជាក់បន្ថែមពីតួនាទីដ៏សំខាន់របស់ Grab ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ។

សម្រាប់ឆ្នាំ ២០២៦ នេះ Grab ប្តេជ្ញាជំរុញការលូតលាស់ និងនវានុវត្តន៍ ដោយផ្តោតលើការបង្កើនចំណូល និងការអភិវឌ្ឍជំនាញដល់ដៃគូ តាមរយៈការសហការជាមួយស្ថាប័នរដ្ឋាភិបាល រួមមាន មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (DEBC) ក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលជំនាញសមស្របតាមតម្រូវការ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារដើម្បីឱ្យដៃគូអាចចាប់យកឱកាសថ្មីៗប្រកបដោយប្រសិទ្ធភាព ។ លើសពីនេះ ក្នុងពេលឆាប់ៗខាងមុខនេះ GrabFood នឹងដាក់ដំណើរការកម្មវិធីថ្មីសន្លាងមួយឈ្មោះថា ‘5 Star Eats’ ដែលនឹងនាំមកនូវឱកាសថ្មីៗ និងបទពិសោធន៍កាន់តែពិសេសសម្រាប់ដៃគូអាជីវករទាំងអស់ ។

ជាចុងក្រោយលោក កង សុវណ្ណារ៉ូត បានបញ្ជាក់ជាថ្មីថា ៖ «ការរឹតចំណងមិត្តភាព និងកិច្ចសហការជាមួយដៃគូទាំងអស់នៅតែជាអាទិភាពចម្បងរបស់ Grab ។ គោលដៅរបស់យើងគឺ ជួយឱ្យដៃគូអោយរីកចម្រើនកាន់តែរហ័ស រកចំណូលបានកាន់តែច្រើន និងកសាងសមត្ថភាពឱ្យកាន់តែរឹងមាំ។ មិនថាតាមរយៈមុខងារកម្មវិធីថ្មីៗ ឬឱកាសអាជីវកម្មផ្សេងៗក្តី ការប្តេជ្ញាចិត្តរបស់យើងគឺមិនផ្លាស់ប្តូរ យើងនឹងបន្ត រីកចម្រើនឆ្ពោះទៅមុខជាមួយគ្នា» ។

ព្រឹត្តិការណ៍នេះបានបញ្ចប់ទៅយ៉ាងសប្បាយរីករាយជាមួយនឹងពិធីជប់លៀងអាហារពេលល្ងាចដ៏ពិសេស ដែលផ្ដល់ឱកាសឱ្យដៃគូសហការទាំងអស់ រួមទាំងថ្នាក់ដឹកនាំ Grab បានជួប និងជជែក និងពិភាក្សាគ្នាយ៉ាងស្និទ្ធស្នាល ។ ស្របពេលដែល Grab បន្តនាំមកនូវបច្ចេកវិទ្យាថ្មីៗ និងភាពរីកចម្រើនឆ្ពោះទៅមុខឥតឈប់ឈរ ហើយក្រុមហ៊ុននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តនៅក្បែរ និងជួយជ្រោមជ្រែងដើម្បីកសាងអនាគតដ៏ល្អប្រសើរមួយ ជាមួយដៃគូសហការទាំងអស់គ្នាជានិច្ច ។
អំពីក្រុមហ៊ុន Grab ៖
Grab គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានកម្មវិធីស្មាតហ្វូនទំនើបឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រតិបត្តិការក្នុងវិស័យការដឹកជញ្ជូន ការធ្វើដំណើរ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល ។ ដោយមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី ក្រុមហ៊ុន Grab បម្រើសេវាកម្មជាង ៨០០ ទីក្រុង នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ។ Grab អនុញ្ញាតឱ្យមនុស្សរាប់លាននាក់អាចបញ្ជាទិញអាហារ ឬគ្រឿងទេស ផ្ញើកញ្ចប់ឥវ៉ាន់ កក់រថយន្ត ឬតាក់ស៊ី ទូទាត់ការទិញទំនិញតាមអ៊ីនធឺណិត ឬចូលប្រើសេវាកម្មដូចជាការខ្ចីប្រាក់ និងធានារ៉ាប់រង ជារៀងរាល់ថ្ងៃតាមរយៈកម្មវិធី app តែមួយ ។ Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2012 ដោយមានបេសកកម្មដើម្បី ជំរុញតំបន់អាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខ ដោយបង្កើនលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា ។ Grab ខិតខំបម្រើសេវាកម្ម ដោយផ្តោតលើគោលការណ៍សំខាន់ៗបីយ៉ាង ក្នុងគោលបំណងផ្តល់ផលហិរញ្ញវត្ថុក្នុងពេលដំណាលគ្នាសម្រាប់ម្ចាស់ភាគហ៊ុន ផ្តល់ផលវិជ្ជមានដល់សង្គម រួមទាំងការពង្រឹងផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់ និងការរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ