ក្រុមហ៊ុន A.V.R ប្រារព្ធខួប 15 ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន A.V.R (Asia Vehicle Rental) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ RMA Group…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន A.V.R (Asia Vehicle Rental) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ RMA Group…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន A.V.R (Asia Vehicle Rental) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ RMA Group បានប្រារព្ធខួប 15 ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី 28 ខែមករា ឆ្នាំ 2026 ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅ The Premier Center Sen Sok ក្រោមអធិបតីភាពរបស់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន A.V.R (Asia Vehicle Rental) ។

កម្មវិធីនេះបានបង្ហាញអំពីប្រវត្តិ និងការរីកចម្រើនរបស់ក្រុមហ៊ុន A.V.R ដែលបានចាប់ផ្តើមដំណើរការ តាំងពីឆ្នាំ 2010 ។ នៅក្នុងឆ្នាំ 2014 ក្រុមហ៊ុន A.V.R បានទទួលសិទ្ធិផ្តាច់មុខពី ក្រុមហ៊ុន AVIS Budget Group ដើម្បីដំណើរការសេវាកម្មជួល រថយន្តលំដាប់អន្តរជាតិ ដ៏ល្បីល្បាញមួយ ដែលមានឈ្មោះថា AVIS ។ AVIS Cambodia ផ្តល់ជូនអតិថិជន នូវជម្រើស សេវាកម្មជួលរថយន្តជាច្រើនសម្បូរបែប ដូចជាការជួលរថយន្ត សម្រាប់បើកបរដោយខ្លួនឯង ការជួលរថយន្តរួមជាមួយអ្នកបើកបរ ជាមួយជម្រើសនៃរយៈពេលជួល និងប្រភេទរថយន្តអាចបត់បែនតាមតម្រូវការប្រើប្រាស់ដែលផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរ ដ៏ល្អឥតខ្ចោះរួមជាមួយលក្ខខណ្ឌ នៃការជួលដ៏សម្បូរបែប សេវ៉ាធានារ៉ាប់រងក្នុងការធ្វើដំណើរ និងអត្ថប្រយោជន៍នៃការជួលជាច្រើនទៀត ។

ក្នុងឱកាសថ្លែងសុន្ទរកថាស្វាគមន៍ លោក ងន សាំង បានលើកឡើងអំពីភាពជោគជ័យរបស់ AVIS Cambodia ដែលត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនជួលរថយន្តឈានមុខគេ នៅកម្ពុជាចំនួន 6 ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ 2019 ពី World Travel Awards ។ ដោយមានការរីកចម្រើនជាបន្តបន្ទាប់ នៅក្នុងឆ្នាំ 2019 ក្រុមហ៊ុន A.V.R បានដាក់ដំណើរការសេវាកម្មជួលឧបករណ៍ ម៉ាស៊ីន និងរថយន្តធន់ធ្ងន់ ដែលមានឈ្មោះថា Budget ។ សព្វថ្ងៃ Budget Cambodia មានផ្តល់សេវាកម្មជួលផលិតផលយ៉ាងសម្បូរបែប ដូចជារថយន្តធុនធ្ងន់សម្រាប់អាជីវកម្ម គ្រឿងចក្រសម្រាប់វិស័យសំណង់ គ្រឿងចក្រកសិកម្ម ឧបករណ៍ប្រើប្រាស់ក្នុងឃ្លាំង ម៉ាស៊ីនសម្អាត និងម៉ាស៊ីនភ្លើង សម្រាប់គាំទ្រដល់វិស័យនានា នៅក្នុងប្រទេសកម្ពុជា ។

ស្របពេលដែលយើងកំពុងក្រឡេកមើលអតីតកាលពី 15 ឆ្នាំមុន និង 15 ក្រោយ លោកនាយកបានសម្តែងសេចក្តីសោមនស្សរីករាយនិងទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ក្រុមការងារពីគ្រប់ផ្នែកទាំងអស់ ដែលធ្វើឲ្យក្រុមហ៊ុនទទួលបានការរីកចម្រើនជាបន្តបន្ទាប់ មកដល់សព្វថ្ងៃនេះ។ តួយ៉ាងនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់គឺមានការពង្រីករហូតដល់ 3 ទីតាំង ដែលស្ថិតនៅក្នុង ទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។

គួរបញ្ជាក់ផងដែលថា ក្រុមហ៊ុន A.V.R ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនដំបូងគេ ដែលផ្តល់សេវាកម្មជួលរថយន្តលំដាប់អន្តរជាតិ និងឆ្លងកាត់គ្រប់ឧបសគ្គដើម្បីពង្រឹងគុណភាពសេវាកម្មជួលរថយន្តនៅក្នុងទីផ្សារប្រទេសកម្ពុជា ។ ក្រុមហ៊ុន A.V.R បានពង្រីកសេវាកម្មជួលរបស់ខ្លួនឲ្យក្លាយជាក្រុមហ៊ុនដែលផ្តល់ដំណោះស្រាយលើសេវាកម្មជួលផលិតផលសម្បូរបែបនៅកន្លែងតែមួយ ដែលផ្តល់ជូននូវផលិតផលមានគុណភាពខ្ពស់ ជួយគាំទ្រដល់វិស័យសំណង់ វិស័យកសិកម្ម វិស័យនាំចេញ-នាំចូល និងវិស័យជាច្រើនទៀត ។ ជាមួយនឹងបទពិសោធន៍ជាង 15ឆ្នាំ រួមជាមួយរថយន្តនិងផលិតផលរាប់ពាន់គ្រឿង ក្រុមហ៊ុន A.V.R ស័ក្តសមជាជម្រើសដៃគូអាជីវកម្ម ដ៏គួរអោយទុកចិត្ត និងផ្តល់សេវាកម្មដ៏ល្អបំផុតនៅកម្ពុជា ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ