ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

DDD ប្រារព្ធ​ខួប ២៥ ឆ្នាំ​ នៃ​សហគ្រាស​សង្គម​ផ្នែកបច្ចេកវិទ្យា​ដែល​ប្រកបដោយ​និរន្តរភាព ​នៅប្រទេស​កម្ពុជា ឡាវ និង​កេ​ន​យ៉ា​ ជាមួយពិធីគម្រប់​ខួប​នៅ​ទីក្រុង​ភ្នំពេញ

7 ម៉ោង មុន

សហគ្រាស​សង្គម​ដែល​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ផ្នែក​ឌី​ជី​ថ​ល​ដំបូង​គេ​ក្នុង​ពិភពលោក អបអរសាទរ​សមិទ្ធផល​ឆ្នើម ។ រាជធានីភ្នំពេញ, ថ្ងៃ​ទី ៣០ ខែមករា ឆ្នាំ​ ២០២៦ ៖…

សហគ្រាស​សង្គម​ដែល​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ផ្នែក​ឌី​ជី​ថ​ល​ដំបូង​គេ​ក្នុង​ពិភពលោក អបអរសាទរ​សមិទ្ធផល​ឆ្នើម ។

រាជធានីភ្នំពេញ, ថ្ងៃ​ទី ៣០ ខែមករា ឆ្នាំ​ ២០២៦ ៖ សហគ្រាស​សង្គម DDD ដែល​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ផ្នែក​ឌី​ជី​ថ​ល កំពុង​ប្រារព្ធ​ខួប ២៥ ឆ្នាំ​នៃ​ការ​កសាង​សហគ្រាស​សង្គម​ផ្នែក​បច្ចេកវិទ្យា​ដែល​ប្រកបដោយ​និរន្តរភាព​ជាមួយនឹង​ព្រឹត្តិការណ៍​ជា​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​អបអរសាទរ​សមិទ្ធផល​ដ៏​ធំធេង​របស់​ខ្លួន​ ។ DDD ជួយ​យុវជន​ដែល​មក​ពី​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ពី​ប្រទេស​កម្ពុជា ឡាវ និង​កេ​ន​យ៉ា ទទួល​បានការ​ទទួលស្គាល់​នៅ​លើ​ថ្នាល​ឌី​ជី​ថលស​កល​តាម​រយៈ​ការ​ផ្តល់​នូវ​សេវា​ឌី​ជី​ថ​ល​ដល់​ក្រុមហ៊ុន និង​ស្ថាប័ន​ធំ​ៗ​នៅ​ជុំវិញ​ពិភពលោក ​។ តាម​រយៈ​ការ​ធ្វើ​បែប​នេះ DDD កំពុង​ជួយ​បង្កើន​កេរ្តិ៍ឈ្មោះ ប្រទេស​កម្ពុជា ឡាវ និង​កេ​ន​យ៉ា នៅ​លើ​ផែនទី​ឌី​ជី​ថ​ល ​។ ចាប់តាំងពី​ឆ្នាំ ២០០១ DDD បាន​ផ្តល់​ការងារ និង​ការ​បណ្តុះបណ្តាល​ដល់​យុវជន​ជាង ១៥,០០០ នាក់ ដោយ​ជួយ​ពួក​គេ​ឱ្យ​ទទួល​បានការ​ងារ និង​ស្វែងរក​តួនាទី​ដែល​ផ្តល់​កម្រិតជីវភាព​រស់នៅ​ខ្ពស់​ជាង​អ្វី​ដែល​ពួក​គេ​អាច​សម្រេច​បាន​ដោយ​ខ្លួនឯង​ ។

ដើម្បី​រំលឹក​ខួប ២៥​ឆ្នាំ​នេះ DDD នឹង​សហការ​រៀបចំ​កិច្ច​ពិភាក្សា​ជា​សាធារណៈ​ស្តី​ពី​អនាគត​ឌី​ជី​ថ​ល​របស់​ប្រទេស​កម្ពុជា ដោយ​វាគ្មិន​រួម​មាន ឯកឧត្តម ជា សេរី​វ​ឌ្ឍ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​នៃ​ប្រទេស​កម្ពុជា ឯកឧត្តម​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន និង​ប្រធាន​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា លោក Mike Maceda នាយក​ភាព​ជា​ដៃគូ​សាជីវកម្ម និង​នវានុវត្តន៍ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៃ Plug and Play និង លោក Sameer Raina នាយក​ប្រតិបត្តិ DDD នៅ​សាកលវិទ្យាល័យ​អា​មេ​រិ​កាំ​ង​ភ្នំពេញ (AUPP) ​។

មជ្ឈមណ្ឌល​បច្ចេកវិទ្យា​នៃ​សាកលវិទ្យាល័យ​អា​មេ​រិ​កាំ​ង​ភ្នំពេញ គឺជា​អ្នក​សហការ​រៀបចំ​នៃ​កិច្ច​ពិភាក្សា​ជា​សាធារណៈ​នេះ ដែល​ឆ្លុះ​បញ្ចាំង​ពី​តួនាទី​របស់​ខ្លួន​ក្នុង​ការ​លើកកម្ពស់​ការ​អប់រំ​ដែល​គាំទ្រ​ដោយ​បច្ចេកវិទ្យា ការ​សហការ​ក្នុង​ឧស្សាហកម្ម និង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​នៅ​កម្ពុជា ​។

ឯកឧត្តម​បណ្ឌិត ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ គន្លឹះ​ក្នុង​កម្មវិធី​ទទួលទាន​អាហារ​ដើម្បី​អបអរសាទរ​ខួប​របស់ DDD នៅ​ថ្ងៃ​ទី ៣១ ខែមករា ឆ្នាំ ២០២៦ នៅ​សាល​បុរី​កោះ​ពេជ្រ​នៃ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​ ។

សកម្មភាព​ផ្សេង​ៗ​ទៀត​រួម​មានការ​ជួប​ពិភាក្សា​នៅ​វេទិកា​អនាគត ការ​ទស្សនា​សិល្បៈ​ខ្មែរ​សហ​សម័យ ទស្សនកិច្ច​ទៅ​កាន់​សហគ្រាស​សង្គម​ក្នុងស្រុក​ពីរ​ទៀត​គឺ សិប្បករ​អង្គរ និង​ល្ខោន​សៀ​ក កម្ពុជា ហ្វារ និង​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច ដោយ​មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជា​ច្រើន​ជុំវិញ​ពិភពលោក នឹង​មាន​វត្តមាន​សម្រាប់​ឱកាស​នេះ ​។

ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ជ្រើសរើស​ជាទី​ក្រុង​ម្ចាស់ផ្ទះ​សម្រាប់​ការ​ប្រារព្ធ​ពិធី​គម្រប់​ខួប​នេះ​ដោយសារ​តែ​រាជធានី​របស់​ប្រទេស​កម្ពុជា គឺជា​កន្លែង​ដែល DDD បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ២០០១​ ។ គោល​គំនិត​កសាង​សហគ្រាស​សង្គម​ដែល​ឈានមុខ​គេ​នេះ គឺជា​គំនិត​ផ្តួចផ្តើម​របស់​សហ​ស្ថាបនិក DDD លោក Jeremy Hockenstein ដែល​ត្រូវ​បាន​ជំរុញ​ទឹកចិត្ត​ដោយ​សក្តានុពល​របស់​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​គាត់​ឃើញ​យុវជន​ខ្មែរ​ប្រើ​កុំព្យូទ័រ​ ។

ដោយ​មើលឃើញ​ពី​តម្រូវការ​ក្នុង​ការ​កសាង​ជំនាញ និង​បង្កើត​ឱកាស​បង្កើត​ប្រាក់​ចំណូល​សម្រាប់​យុវជន ក៏​ដូច​ជាស​ម្រេច​សក្តានុពល​របស់​ប្រទេស​កម្ពុជា​សម្រាប់​សេវា​ឌី​ជី​ថ​ល លោក Jeremy បាន​រួម​គ្នា​ជាមួយ​សហ​ស្ថាបនិក​ផ្សេង​ទៀត​ដើម្បី​បង្កើត DDD​ ។ នា​ពេល​បច្ចុប្បន្ន​នេះ ភាព​ជា​គំរូ​សង្គម​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់ DDD បាន​អនុញ្ញាត​ឱ្យ​យុវជន​ដែល​មាន​ទេព​កោសល្យ មក​ពី​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​កេ​ន​យ៉ា​ទទួល​បាន​ឱកាស​ការងារ និង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​រយៈពេល​យូរអង្វែង​ ។

លោក Sameer Raina នាយក​ប្រតិបត្តិ DDD មាន​ប្រសាសន៍​ថា​ ៖ “​វត្ដមាន​របស់​យើង គឺ​ដើម្បី​ធ្វើ​ទ​ង្វើ​ដ៏​ល្អ​មួយ​សម្រាប់​សហការី​របស់​យើង ដោយ​នាំ​ពួក​គាត់​ចេញពី​បន្ទាត់​នៃ​ភាព​ក្រីក្រ និង យក​ពួក​គាត់​ពី​ស្ថានភាព​បច្ចុប្បន្ន ទៅ​កាន់​ស្ថានភាព​នា​ពេល​អនាគត​មួយ​ដែល​អនុញ្ញាត​ឱ្យ​ពួក​គាត់ រក​ប្រាក់​ចំណូល​បាន​ច្រើន​ដង​ជាង​អ្វី​ដែល​ពួក​គាត់​កំពុង​រកបាន​នា​ពេល​បច្ចុប្បន្ន​នេះ​។ សម្រាប់​យើង ការ​រីក​ចម្រើន​ត្រូវ​តែ​មានការ​រួម​បញ្ចូល ការ​រីក​ចម្រើន​ត្រូវ​តែ​មាន​និរន្តរភាព ហើយ​ការ​រីក​ចម្រើន ត្រូវការ​ប្រាក់​ចំណេញ​ ។​”

សព្វ​ថ្ងៃនេះ បុគ្គលិក​របស់ DDD ត្រូវ​បាន​ជ្រើសរើស​និង​ផ្តល់​ការងារ ​និង​ទទួល​ការ​បណ្តុះបណ្តាល​ទៅ​លើ​ការងារ​លើ​គម្រោង​ជា​ច្រើន​ដែល​រួម​មាន​បញ្ញា​សិប្បនិម្មិត មនុស្ស​យន្ត និង​ការ​វិភាគ​ទិន្នន័យ​នៅ​តាម​ឧស្សាហកម្ម​ចម្រុះ និង​វិស័យ​ជា​ច្រើន​។ នា​ពេល​បច្ចុប្បន្ន​នេះ DDD មាន​ការិយាល័យ​នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​។ នៅ​ពេល​នេះ សហគ្រាស​សង្គម​នេះ គឺជា​និយោជក​ផ្នែក​បច្ចេកវិទ្យា​ធំ​ជាងគេ​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ​ ។

ចាប់តាំងពី​ពេល​នោះ​មក ក្រុមហ៊ុន​ជា​ច្រើន​បាន​យក​គំរូ​ផ្លាស់​ប្តូរ​សង្គម​របស់ DDD ទៅ​ប្រើប្រាស់​នៅ​ទូ​ទាំង​ពិភពលោក​ ។ នា​ពេល​បច្ចុប្បន្ន​នេះ DDD ផ្តល់​សេវាកម្ម​ឌី​ជី​ថ​ល​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក​។ DDD គឺជា​រឿង​ជោគជ័យ​មួយ​របស់​ប្រទេស​កម្ពុជា ហើយ​កំពុង​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា ឡាវ កេ​ន​យ៉ា និង​សូ​ម្បី​តែ​នៅ​សហរដ្ឋអាមេរិក​ដែល DDD​កំពុង​ផ្តល់​ការ​គាំទ្រ​ដល់​អតីត​យុទ្ធ​ជន​ ។

លោក Jeremy Hockenstein ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់ DDD នា​ពេល​បច្ចុប្បន្ន​នេះ​មាន​មោទនភាព​ដែល​អតីត​បុគ្គលិក​និង​និស្សិត​របស់ DDD មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ទៅ​លើ​ក្រមសីលធម៌​របស់​សហគ្រាស​សង្គម ​។ លោក Jeremy មាន​ប្រសាសន៍​ថា ​៖ “​ខ្ញុំ​មិន​នឹក​ស្មានថា​អតីត​និស្សិត​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា ឡាវ និង​កេ​ន​យ៉ា នឹង​ផ្តល់​ការ​គាំទ្រ​ត្រឡប់​មក​វិញ នៅ​ពេល​ដែល​ពួក​គាត់​ទទួល​បាន​ភាព​ជោគជ័យ​នោះ​ទេ​។ ខ្ញុំ​មានការ​លើកទឹកចិត្ត​នៅ​ពេល​ឃើញ​និស្សិត​បញ្ចប់​ការ​សិក្សា សួរ​ខ្លួនឯង​ថា​តើ​ពួក​គាត់​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ជួយ​ប្រទេស​របស់​ខ្លួន​ ។​”

លោក Michael Chertok ដែល​ជា​សហ​ស្ថាបនិក DDD មួយ​រូប​ទៀត ដែល​បាន​បម្រើ​ការ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ដំបូង​មាន​ប្រសាសន៍​ថា ​៖ “​យើង​មាន​គោលបំណង កសាង​គំរូ​អាជីវកម្ម​ដែល មាន​និរន្តរភាព​រយៈពេល​វែង ហើយ​ឥឡូវនេះ គំរូ​អាជីវកម្ម​នេះ​មាន​រយៈពេល ២៥ ឆ្នាំ​ហើយ​។ នោះ​គឺជា​អ្វី​ដែល​គួរតែ​ទទួល​បានការ​អបអរសាទរ​ ។​”

លោក កាយ ឡូត សមាជិក​ក្រុមប្រឹក្សាភិបាល​ដែល​បច្ចុប្បន្ន​នេះ​កំពុង​គ្រប់គ្រង​សហគ្រាស​សង្គម​វប្បធម៌​ខ្មែរ សិប្បករ​អង្គរ​មានការ​លើកទឹកចិត្ត​ដោយ​គំរូ​របស់ DDD ​។ “DDD គួរតែ​មាន​មោទនភាព​ខ្ពស់​ចំពោះ​សមិទ្ធិ​ផល​របស់​ខ្លួន ​។ អ្វី​ដែល DDD ធ្វើ​បាន​យ៉ាង​ល្អ គឺ​ការ​បង្រៀន​ជំនាញ​ទន់​ដែល​មិន​មាននៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ប្រទេស​កម្ពុជា​ដូច​ជា​៖ វិន័យ ទំនួល​ខុស​ត្រូវ ការ​សហការ និង​របៀប​រៀបចំ​ខ្លួន​សម្រាប់​ការ​សម្ភាសន៍​ការងារ​។ ជំនាញ​មូលដ្ឋាន​ទាំងនេះ កំណត់​វឌ្ឍនភាព​អាជីព​របស់​បុគ្គល​ ។​”

ទោះបីជា​មាន​បញ្ហា​ប្រឈម​ដូច​ជា​ជំងឺ Covid-១៩ ក៏​ដោយ DDD នៅ​តែ​បន្ដ​មានការ​រីក​ចម្រើន ​។
Sheryl Apondi អ្នកគ្រប់គ្រង​គម្រោង​របស់ DDD នៅ​ប្រទេស​កេ​ន​យ៉ា មាន​ប្រសាសន៍​ថា ​៖ “​គ្រប់​រាល់​សកម្មភាព​របស់​ខ្លួន DDD បាន​រក្សា​ការ​យកចិត្តទុកដាក់​លើ​បេសកកម្ម​ស្នូល ពោល​គឺ​ការ​ផ្លាស់​ប្តូរជីវិត​ជា​វិជ្ជមាន​។ ជំហរ​នេះ គឺជា​ស្នូល​នៃ DNA របស់ DDD ដែល​ចែករំលែក​ដោយ​អ្នកដឹកនាំ និង​សហការី​ដែល​ជា​យុវជន​។ វា​ជា​ឱកាស​មួយ​ដែល​ខ្ញុំ​ផ្តល់​តម្លៃ​ខ្ពស់ ​។​”

DDD ក៏​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​លើកកម្ពស់​ភាព​ទាក់ទាញ​នៃ​ការ​វិនិយោគ​នៅ​ទីតាំង​ផ្សេង​ៗ​ដូច​ជា​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ទេព​កោសល្យ​ក្នុងស្រុក​ដែល​មាន​ស្រាប់​ ។ សមាជិក​នៃ​គណៈប្រតិភូ​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ដែល​កំពុង​បំពេញ​ទស្សនកិច្ច ក៏​នឹង​ចូលរួម​ការ​ប្រារព្ធ​ខួប​របស់ DDD ផង​ដែរ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៅ​លើ​សេវាកម្ម​របស់ DDD សូម​ចូល​ទៅ​កាន់​គេហទំព័រ​ ៖ https://www.digitaldividedata.com​ ។ សម្រាប់​ព័ត៌មាន​អំពី​របៀប​ដែល DDD បាន​បង្កើត​សមិទ្ធិ​ផល​ដែល​ផ្តល់​ផល​វិជ្ជមាន​ជា​ច្រើន​ក្នុង​សង្គម​លើ​សកលលោក សូម​ចូល​ទៅ​កាន់​គេហទំព័រ ​៖https://www.dddimpact.org/ ​។

អំពី DIGITAL DIVIDE DATA
DDD ជឿ​ថា​ទេព​កោសល្យ​មិន​មាន​ព្រំដែន​នោះ​ទេ ហើយ​ឱកាស​ក៏​មិន​មាន​ព្រំដែន​ដែរ​ ។ ក្នុង​ឆ្នាំ ២០០១ យើង​បាន​មើលឃើញ​ពី​តម្រូវការ​ក្នុង​ការ​ផ្ដល់​ជំនាញ​បច្ចេកវិទ្យា និង​ការងារ​ដែល​មាន​ប្រាក់​ឈ្នួល​សមរម្យ​ដល់​អ្នក​ដែល​រស់នៅ​ក្នុង​សហគមន៍​ដែល​មាន​ភាព​ខ្វះខាត​នៅ​តំបន់​អាស៊ី​ ។ គឺ​នៅ​ទី​នេះ​ហើយ​ដែល DDD បាន​ជួយ​ដាំ​គ្រាប់ពូជ​នៃ​ការ​ផ្លាស់​ប្តូរ​សម្រាប់​ការ​អនុវត្ត​ផ្នែក​ការ​ផ្តល់​នូវ​សេវា​ឌី​ជី​ថ​ល​ដែល​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​សង្គម​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​អ្នកត្រួសត្រាយ​ផ្លូវ​ផ្នែក​ឌី​ជី​ថ​ល ​។
ចាប់ពី​ការងារ​ដំបូង​ៗ​នេះ DDD បាន​បង្កើត​វិធីសាស្ត្រ ធ្វើការ​សិក្សា​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​បណ្តុះបណ្តាល គាំទ្រ និង​ផ្ដល់​ការងារ ដល់​បុគ្គល​ដែល​មាន​ទេព​កោសល្យ​នៅ​ជុំវិញ​ពិភពលោក ហើយ​តាម​រយៈ​នេះ​ផ្តល់​នូវ​សេវាកម្ម ITO/BPO ដែល​មានគុណ​ភាព​ខ្ពស់ និង​មាន​តម្លៃ​ប្រកួតប្រជែង​ដល់​អតិថិជន​ ។

ក្នុង​ឆ្នាំ ២០១១ DDD បាន​បើក​ប្រតិបត្តិការ​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា ជា​កន្លែង​ដែល យើង​បើក​ដំណើរការ AWS Cloud Center of Excellence ដើម្បី​បង្រៀន និង​ទទួលស្គាល់​ជំនាញ IT ជំនាន់​ថ្មី​។ នៅ​ក្នុង​ឆ្នាំ ២០១៤ ដោយ​មើលឃើញ​បញ្ហា​ដ៏​ធំ​នៃ​ភាព​អត់​ការងារ​ធ្វើ​របស់​អតីត​យុទ្ធ​ជន យើង​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​សហរដ្ឋអាមេរិក​ដែល​មានឈ្មោះ​ថា Liberty Source ដើម្បី​បណ្តុះបណ្តាល និង​ផ្តល់​ការងារ​ដល់​អតីត​យុទ្ធ​ជន និង​គ្រួសារ​របស់​ពួក​គាត់​ ។

សព្វ​ថ្ងៃនេះ DDD បន្ត​មានការ​រីក​ចម្រើន និង​ធ្វើការ​ឆ្ពោះទៅ​កាន់​ពិភពលោក​មួយ​ដែល​មនុស្ស​គ្រប់​គ្នា ដោយ​មិន​គិត​ពី​ទីតាំង ឬ​ប្រវត្តិរូប​មានឱកាស សម្រេច​សក្តានុពល​ពេញលេញ​របស់​ខ្លួន ​។ ចាប់តាំងពី​ឆ្នាំ ២០០១ កម្មវិធី​របស់ DDD បាន​បង្កើន​ប្រាក់​ចំណូល​ក្នុង​មួយ​ជីវិត​សម្រាប់​យុវជន​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​កេ​ន​យ៉ា ដោយ​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​ជាង ៣៥០ លាន​ដុល្លារ​អា​មេ​រិ​ក ​។
ចក្ខុវិស័យ​របស់ DDD គឺ​ពិភពលោក​មួយ​ដែល​យុវជន​អភិវឌ្ឍន៍​ខ្លួនឯង​តាម​រយៈ​ការ​អប់រំ និង​ការងារ​ ។ បេសកកម្ម​របស់​យើង​គឺ ផ្លាស់​ប្តូរជីវិត​នៅ​ជុំវិញ​ពិភពលោក​តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល និង​ការងារ​ដែល​ប្រកបដោយ​និរន្តរភាព​ដែល​ផ្តល់​ផ្លូវ​មួយ​ទៅ​កាន់​ការងារ និង​ឱកាស​ពេញ​មួយ​ជីវិត​។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ​ ៖ https://www.digitaldividedata.com/ ៕ អត្ថបទសហការ