ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ បន្ត​ពង្រឹងសមត្ថភាព​មន្ត្រី​ លើ​បច្ចេកទេស​ផ្សះផ្សា​វិវាទ​ការងារ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ ​ជាមួយ​អ្នកជំនាញ​អាម៉េរិក

29 វិនាទី មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​មជ្ឈមណ្ឌល​អា​មេ​រិ​កាំ​ង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា និង​ការ​ចែករំលែក​បទ​ពិសោធ​ពី​សហរដ្ឋ​អាម៉េរិក​ ។ ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​មជ្ឈមណ្ឌល​អា​មេ​រិ​កាំ​ង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា និង​ការ​ចែករំលែក​បទ​ពិសោធ​ពី​សហរដ្ឋ​អាម៉េរិក​ ។ ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ ដឹកនាំ​សម្របសម្រួល​ដោយ លោក​ជំទាវ សួ​ស ស៊ីនួន អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​ជាមួយ​លោក William Conklin នាយក​កម្មវិធី​ប្រចាំ​ប្រទេស​នៃ ACILS ​។

ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ អធិការ​ការងារ និង​មន្ត្រី​ផ្សះផ្សា​វិវាទ​ការងារ​ចំនួន ៤៧ នាក់ បាន​សិក្សា​ឈ្វេងយល់​យ៉ាង​ស៊ីជម្រៅ​អំពី​បច្ចេកទេស​ផ្សះផ្សា និង​វិធីសាស្ត្រ​ដោះស្រាយ​វិវាទ​ការងារ ក្រោម​ការ​បង្វឹក​ផ្ទាល់​ពី​លោក​សាស្ត្រាចារ្យ Richard D. Fincher នៃ​សាកលវិទ្យាល័យ Cornell និង​លោក JC Gonzalez អាជ្ញាកណ្តាល​ការងារ​មក​ពី​សហរដ្ឋ​អាម៉េរិក ​។

ការ​បណ្តុះបណ្តាល​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​តាម​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​ការងារ និង ACILS ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ការងារ និង​ធានា​បាន​នូវ​យន្តការ​ដោះស្រាយ​វិវាទ​ប្រកបដោយ​ប្រសិទ្ធភាព និង​វិជ្ជាជីវៈ​ខ្ពស់​នៅ​កម្ពុជា ​។ លើស​ពី​នេះ ការ​ចែករំលែក​ចំណេះដឹង​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ សមត្ថភាព​មន្ត្រី​ជំនាញ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ជាក់ស្តែង ​រវាង​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​របស់​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក​ ៕ អត្ថបទសហការ