ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ​ដោះស្រាយ​បញ្ចប់ នៃ​ការ​ទាមទារ​ របស់​​កម្មករ​រោងចក្រ ត្រាយ​អាំ​ហ្វិ​ន ដ្រេ​ហ្គ​ន ខណៈ​ពួកគាត់នឹង​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃស្អែក

1 ថ្ងៃ មុន

​រាជធាំភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដោះស្រាយ​បញ្ចប់​យ៉ាង​លឿន​រហ័ស ចំពោះ​ការ​តវ៉ា​របស់​បងប្អូន​កម្មករនិយោជិត នៃ​រោងចក្រ ត្រាយ​អាំ​ហ្វិ​ន ដ្រេ​ហ្គ​ន (​ខេ​ម​បូ​ឌា​)…

​រាជធាំភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដោះស្រាយ​បញ្ចប់​យ៉ាង​លឿន​រហ័ស ចំពោះ​ការ​តវ៉ា​របស់​បងប្អូន​កម្មករនិយោជិត នៃ​រោងចក្រ ត្រាយ​អាំ​ហ្វិ​ន ដ្រេ​ហ្គ​ន (​ខេ​ម​បូ​ឌា​) ឯ​.​ក ទាំង​ពីរ​ទីតាំង​ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង​ក្នុងស្រុក​បាទី ខេត្តតាកែវ ហើយ​ក្នុង​នោះ​កម្មករនិយោជិត​នឹង​ចូល​ធ្វើ​ការងារ​ជា​ធម្មតា​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦​នេះ ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ស៊ុន មេ​សា អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​។

សួ​ម​ជម្រាប​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ៗ ឯកឧត្តម ទុ​យ ស៊ី​ផា​ន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​ជាមួយ​ក្រុម​អន្តរាគមន៍​ក្រសួង និង​មន្ទីរ​ការងារ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ទៅ​សម្របសម្រួល​ដោះស្រាយ​ករណី​នេះ ​ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, តំណាង​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ​, តំណាង​អាជ្ញាធរ​មូលដ្ឋាន​, តំណាង​រោងចក្រ និង​តំណាង​កម្មករ​-​និយោជិត​ដើម្បី​ស្តាប់​កង្វល់ និង​បញ្ហា​នានា​របស់​បងប្អូន​កម្មករ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បញ្ជាក់​ថា ការ​ដោះស្រាយ​ដ៏​លឿន​រហ័ស​និង​មាន​ប្រសិទ្ធភាព​របស់​ក្រសួង​ការងារ​ចំពោះ​កម្មករ​កម្មការិនី គឺជា​កិច្ច​ការងារ​អាទិភាព​របស់​ក្រសួង​ក្នុង​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​កម្មករនិយោជិត​ដោយ​ផ្អែក​លើ​ការ​យោគយល់ អធ្យាស្រ័យ​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ ៕ អត្ថបទសហការ