ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ បន្ត​ផ្សព្វផ្សាយ​ឱកាស​ការងារ​នៅសល់​ជិត ៩​ម៉ឺន​កន្លែង សម្រាប់​ផ្ដល់​ជូន​អតីតពលករ​ត្រឡប់​មក​ពី​ថៃ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​ផ្សព្វផ្សាយ​ឱកាស​ការងារ​ដែល​នៅ​សល់​ជិត ៩​ម៉ឺន​កន្លែង សម្រាប់​ផ្ដល់​ជូន​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ​។ ក្រសួង​ការងារ…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​ផ្សព្វផ្សាយ​ឱកាស​ការងារ​ដែល​នៅ​សល់​ជិត ៩​ម៉ឺន​កន្លែង សម្រាប់​ផ្ដល់​ជូន​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ​។

ក្រសួង​ការងារ បានឱ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី ​២៣ ខែមករា​ថា ឱកាស​ការងារ​ចំនួន ៨៩ ៥៣៩​កន្លែង នៅ​តាម​រាជធានី​-​ខេត្ត កំពុង​រង់ចាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ជា​ពិសេស​បងប្អូន​អតីត​ពលករ ដែល​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ ​។ ឱកាស​ការងារ​ទាំងនោះ ស្ថិត​ក្នុង​វិស័យ​កសិកម្ម​, ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម ហើយ​រាជធានី​-​ខេត្ត ដែល​មានឱកាស​ការងារ​ច្រើន​ជាងគេ​រួម​មាន​៖ រាជធានី​ភ្នំពេញ​មាន​ចំនួន ២៦ ៤៥៣​កន្លែង​, ខេត្តកំពង់ស្ពឺ​មាន​ចំនួន ២៦ ០៩៥​កន្លែង​, ខេត្តកណ្ដាល​មាន​ចំនួន ១០ ២៦១​កន្លែង​, ខេត្តតាកែវ​មាន​ចំនួន ៨ ៤៧០​កន្លែង និង​ខេត្តស្វាយរៀង​មាន​ចំនួន ៥ ៤៧៤​កន្លែង ​។

ក្រសួង​ការងារ ក៏​បានឱ្យ​ដឹង​ដែរ​ថា គិត​មក​ដល់​ពេល​នេះ មាន​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ជាង ៣១​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការងារ​ធ្វើ​តាម​រយៈ​យន្ដការ​របស់​ក្រសួង ហើយ​មាន​បងប្អូន​អតីត​ពលករ​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត បាន​ទទួល​ការងារ​ធ្វើ​នៅ​តាម​ការដ្ឋាន​សំណង់ សិប្បកម្ម និង​ភោជនីយដ្ឋាន ជាដើម ​។ ជាមួយ​គ្នា​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​មិន​ទាន់​ទទួល​បានការ​ងារ​ធ្វើ សូម​ទាក់ទង​មក​លេខ​ទូរ​សព្ទ ១២៩៧ ដើម្បី​ឱ្យ​ក្រសួង​ជួយ​សម្របសម្រួល​ស្វែងរក​ការងារ​ជូន ​៕ អត្ថបទសហការ