ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សួន ចំរើន ពី​អតីត​ពលករ ​ដែល​គ្មាន​ជំនាញ​ក្លាយ ទៅជា​អ្នកមាន​ជំនាញ និង​មានការ​ងារ​ច្បាស់លាស់ តាម​រយៈ​យន្ដការ​របស់​ក្រសួង​ការងារ

4 ម៉ោង មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ អតីត​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ​គឺ​លោក សួន ចំរើន ដែល​ពី​មុន​គ្មាន​ជំនាញ​បាន​ក្លាយទៅជា​អ្នកមាន​ជំនាញ និង​មានការ​ងារ​ច្បាស់លាស់ តាម​រយៈ​យន្ដការ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ។…

​រាជធានីភ្នំពេញ​ ៖ អតីត​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ​គឺ​លោក សួន ចំរើន ដែល​ពី​មុន​គ្មាន​ជំនាញ​បាន​ក្លាយទៅជា​អ្នកមាន​ជំនាញ និង​មានការ​ងារ​ច្បាស់លាស់ តាម​រយៈ​យន្ដការ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ។

លោក សួន ចំរើន បាន​ប្រាប់​ថា លោក មានស្រុក​កំណើត​នៅ​ខេត្តសៀមរាប ហើយ​បាន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​រយៈពេល ៧​ឆ្នាំ ផ្នែក​កសិកម្ម និង​បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០២៥ ​។

បន្ទាប់​ពី​ទទួល​បានការ​ពន្យល់​ណែនាំ​ ពី​មន្ត្រី​ក្រសួង​ការងារ​មក​, លោក ក៏​បាន​សម្រេចចិត្ត​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​ដេរ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២៥ នៅ​រោងចក្រ ធី​. អេស ស្ព័ត (​ខេ​ម​បូ​ឌា​) ឯ​.​ក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយ​លោក​រៀន​តែ ២​ថ្ងៃ​ប៉ុណ្ណោះ ក៏​អាច​បាន​ចូលរួម​ធ្វើ​ការងារ​តែ​ម្ដង​ ។

លោក សួន ចំរើន ប្រាប់​ថា៖ «​ខ្ញុំ​មក​រៀន​ក្នុង​រោងចក្រ​នេះ ខ្ញុំ​រៀន​តែ ២​ថ្ងៃ​ទេ ខ្ញុំ​បានការ​ងារ​ធ្វើ​ពេញ​សិទ្ធិ​…​គេ​ថា រៀន​ក៏​បាន​លុយ​ដែរ ខ្ញុំ​ក៏​ខំរៀន​បាន ២​ថ្ងៃ ខ្ញុំ​ក៏​ចូល​ដេរ​បណ្ដោយ​» ​។

ក្រោយ​ពី​ទទួល​បានការ​ងារ​ធ្វើ លោក ចំរើន បាន​លើក​ឡើង​ថា ក្រសួង​ការងារ ពិតជា​បាន​ជួយ​លោក​យ៉ាង​ស្វាហាប់ និង​ពិតប្រាកដ ដោយ​បាន​ដឹក​លោក​ពី​ក្រសួង​មក​រៀន​នៅ​រោងចក្រ ធី​. អេស ស្ព័ត នេះ ហើយ​បាន​ជួយ​រក​ផ្ទះ​ជួល​ឱ្យ​ស្នាក់​នៅ​រយៈពេល ៧​ថ្ងៃ ដោយ​ឥត​គិតថ្លៃ​ថែម​ទៀត ​។

លោក សួន ចំរើន បាន​បន្ថែម​ថា៖ «​ខ្ញុំ​ចង់​អំពាវនាវ​ឱ្យ​អ្នក​ដែល​នៅ​ក្នុងស្រុក​ខ្មែរ​ក៏​ដោយ អ្នក​ដែល​ទើប​មក​ពី​ថៃ​ក៏​ដោយ អ្នក​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ដោយ ការងារ​នៅ​ប្រទេស​ខ្មែរ​យើង​ច្រើន​ណាស់ ក្រសួង​គាត់​នៅ​តែ​ជួយ​គ្រប់​ភេទ ភេទ​ប្រុស ភេទ​ស្រី​ក៏​ដោយ​ត្រូវការ​ទាំងអស់ ការងារ​នៅ​ប្រទេស​ខ្មែរ​យើង​ច្រើន នៅ​ត្រូវការ​» ​។

ជាមួយ​គ្នា​នេះ លោក ចំរើន បាន​អរគុណ​ដល់​ក្រសួង​ការងារ ដែល​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ដេរ​នេះ ដោយ​ធ្វើ​ឱ្យ​លោក​ទទួល​បាន​ឱកាស​ការងារ ទាំង​ដែល​ពី​មុន​មក​លោក​មិន​មាន​ជំនាញ​នេះ​សោះឡើយ ហើយ​ប្ដេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​ធ្វើការ​ងារ​ដែល​ខ្លួន​មាន​សព្វ​ថ្ងៃនេះ​ឱ្យ​បាន​ល្អ និង​យូរអង្វែង ​៕ អត្ថបទសហការ