ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ និងបុគ្គលិក ក្រុមហ៊ុន គ្រី អេ​ធី​វ លី​វី​ង ចូលរួម​បរិច្ចាគ​ឈា.ម ក្រោម​ប្រធានបទ «​រួម​គ្នា​សង្គ្រោះ​ជីវិត រួម​គា្ន​បរិច្ចាគ​ឈា.ម​»

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ​ព្រមទាំង​បុគ្គលិក មក​ពី​ក្រុមហ៊ុន​ជា​ច្រើន បានចូលរួម​បរិច្ចាគ​ឈាម ជូនមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៅ​អគារ ដឺ ព្រេ​មៀ​សែន​ធ័​រ សែន​សុខ…

រាជធានី​ភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ​ព្រមទាំង​បុគ្គលិក មក​ពី​ក្រុមហ៊ុន​ជា​ច្រើន បានចូលរួម​បរិច្ចាគ​ឈាម ជូនមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៅ​អគារ ដឺ ព្រេ​មៀ​សែន​ធ័​រ សែន​សុខ នៅ​ថ្ងៃ​ទី​ ២១ ខែមករា ឆ្នាំ​២០២៦ នេះ ក្រោម​ប្រធានបទ «​រួម​គ្នា​សង្គ្រោះ​ជីវិត រួម​គា្ន​បរិច្ចាគ​ឈាម​» ​។

លោក មាន សំ​អុល នាយក​ប្រតិបត្តិ ដឺ ព្រ​មៀ លែ​ន បានឱ្យ​ដឹង​ថា ​៖ «​ការ​បរិច្ចាគ​ឈាម​នៅ​ថ្ងៃនេះ យើង​សង្ឃឹមថា នឹង​អាច​ជួយ​ជីវិត​ប្រជាជន​ផ្សេង​ទៀត​ជា​ច្រើនដែល​កំពុង​ត្រូវការ​ឈាម ​។ ឈាម​យើង​ម្នាក់​ៗ ​គឹ​មាន​តម្លៃ​មហាសាល និង​អាច​ជួយ​ជីវិត​មនុស្ស​បាន​ទៀត​ផង ​។ ការ​បរិច្ចាគ​នៅ​ថ្ងៃនេះ យើង​បាន​ប្រមូលគ្នាមក​បាន​ប្រហែល​ជាង ​៣៨០​នាក់ ដែល​ប្រហែលជា​អាច​ទទួល​បាន ៣០០​ប្លោក​ជាង ទាំងនេះ​គឺជា​ការ​ធ្វើបុណ្យ​យ៉ាង​ធំធេង​បំផុត ​។ ពេល​នេះ​គ្រាន់តែ​ជា​ឆ្នាំ​ចាប់ផ្តើម​ទេ ពួក​យើង​នឹង​ព្យាយាម​បន្ត​ធ្វើ​យ៉ាងណាបរិច្ចាគ​ឈាម​ឱ្យ​បាន ​១​ម្តង​» ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោកស្រី​វ​ជ្ជ​.​ឯក​ទស ហេង សុខ​ចំរើន អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក៏​បាន​ថ្លែងអំណរគុណ​សប្បុរសជន​ទាំងអស់ ដែល​បាន​បរិច្ចាគ​ឈាម​នា​ពេល​នេះ​ ។ លោកស្រីបានឱ្យ​ដឹង​ថា ​៖ «​សកម្មភាព​គ្រប់​បែប​យ៉ាង​នា​ពេល​នេះ ក៏​ដូច​ជា​សកម្មភាព​របស់​សប្បុរសជន​នានា​កន្លង​មក គឺ​ដើម្បី​លើកកម្ពស់​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត និង​មិន​ទទួល​កម្រៃ ដែល​រួមចំណែក​ជួយ​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ​» ​។

លោកស្រី​វ​ជ្ជ​. បន្ត​ថា​ ៖ យុទ្ធនាការ «​រួម​គ្នា​សង្គ្រោះ​ជីវិត រួម​គ្នា​បរិច្ចាគ​ឈាម​» នា​ថ្ងៃនេះ គឺជា​ប្រធានបទ​ដ៏​មាន​អត្ថន័យ​សម្រាប់​យើង ទាំងអស់​គ្នា និង​មាន​គោលបំណង​សំខាន់ ​២ ​គឺ​ ៖ ទី ​១ បង្កើត​ទម្លាប់​ និង​វប្បធម៌​នៃ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជំរុញ​ការ​លើកកម្ពស់​ឱ្យ​យុវជន និង​ប្រជាជន​ទូទៅ ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​សេវាកម្ម​ជាតិ​ផ្ដល់​ឈាម​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ធានា​ឱ្យ មានការ​ផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់​សម្រាប់​អ្នកជំងឺ​ដែល​កំពុង​ត្រូវការ​ឈាម​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​ដោយ គ្មាន​ការ​រើសអើង មិន​ប្រកាន់​ជាតិ​សាសន៍ សាសនា ឬ​និន្នាការ​នយោបាយ ​។ និង​ទី ​២ ផ្សារ​ភ្ជាប់​សកម្មភាព​នៃ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ទៅ​នឹង​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ ក្នុង​សង្គម​ ។

លោកស្រី​វ​ជ្ជ​.​ ក៏​បាន​ប្រាប់​ពី​អត្ថប្រយោជន៍ ៣ ​សំខាន់​យ៉ាង​នៃ​ការ​បរិច្ចាគ​ឈាម ​៖
១. អត្ថប្រយោជន៍​ផ្ទាល់ខ្លួន ​៖ ការ​បរិច្ចាគ​ឈាម​ម្តង យើង​ទទួល​បានការ​ពិនិត្យ​ពិគ្រោះ​សុខភាព​ម្ដង ឱ្យ​យើង​បានដឹង​ពី​ស្ថានភាព​ជំងឺឆ្លង​ផ្សេង​ៗ​ដូច​ជា ​៖ ជំងឺថ្លើម​ប្រភេទ បេ សេ ស្វាយ អេ​ដស៍​ ។​ល​។ ហើយ​ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​ជាតិ ផ្តល់​ឈាម នឹង​រក្សា​សម្ងាត់​ជូន​ ។ (​ជួយ​កាត់​បន្ថយ​ផង​ដែរនូវ​ហានិភ័យ​នៃ​ជំងឺមហារីក​នានា​)​ ។

កាត់​បន្ថយ​កំហាប់​ឈាម និង​ការ​លើស​ជាតិ​ដែក ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ថ្លើម និង​លំពែង ​។ ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​បេះដូង បន្ថយ​ការ​ឡើង​ទម្ងន់ ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ ។ អ្នក​នឹង​មាន​ភាព​សប្បាយ​រីករាយ នៅ​ពេល​អ្នក​អាច​ក្លាយជា​ជំនួយការ​ខានមិនបាន​ម្នាក់​សម្រាប់ វេជ្ជបណ្ឌិត ក្នុង​ការ​សង្គ្រោះ​ជីវិត​អ្នកជំងឺ ​។

២. អត្ថប្រយោជន៍​សម្រាប់​សង្គម​ជាតិ ​៖ ការ​បរិច្ចាគ​ឈាម គឺជា​សង្គហធម៌​ដ៏​ល្អ​ប្រពៃ​សម្រាប់​សង្គម​ជាតិ ការ​បរិច្ចាគ​ឈាម គឺជា​ការ​ប្រគល់​ជូន ត្រលប់​មក​វិញ​នូវ​មាតា បិតា ស្វាមី ភរិយា បុត្រា បុត្រី ជាទី​ស្រឡាញ់​ជូន​ក្រុម​គ្រួសារ​វិញ នៅ​ពេល​ពួក​គាត់​ជួប គ្រោះថ្នាក់​ដល់​ជីវិត ប្រកបដោយ​សមធម៌​ធ្វើ​ឱ្យ​សង្គម​ជាតិ​មួយ​មាន​សុជីវធម៌ គុណធម៌ និង​វប្បធម៌​ល្អ នេះ​គឺជា ការ​ឆ្លើយ​តប​យ៉ាង​ត្រឹមត្រូវ​ទៅ​នឹង​ទិស​ស្លោក ​៖ «​យុវជន​យុវនារី ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ​» «យើង​ទាំង អស់​គ្នា​អាច​ធ្វើ​បាន»​ ដែល​ជា​ភាសា​បេះដូង មួយ​សម្រាប់​យុវជន​យើង​ទាំងអស់​គ្នា​ ។ ការ​បរិច្ចាគ​ឈាម​មិន​ត្រឹម តែ​អាច​ជួយ​ក្រុម​គ្រួសារ​យើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សង្គ្រោះ​ជីវិត​មនុស្ស​ទូទៅ​ក្នុង​សង្គម​ជាតិ​ឱ្យ​ផុត​ពី​ជ្រោះ​មរណៈ​ ។

៣. អត្ថប្រយោជន៍​សម្រាប់​បរម​ជាតិ​ខាង​មុខ ​៖ ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ ៩០% ​នៃ​ប្រជាពលរដ្ឋ​របស់​យើង​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ ។ ពុទ្ធសាសនិក​ទាំងអស់ តែងតែ​ធ្វើបុណ្យ​ដាក់​ទាន ជាប់​ជា​ប្រចាំ​នៅ​គ្រប់​កម្មវិធី​សាសនា​ទាំងអស់ ការបរិច្ចាគ​ឈាម​ជា​ការ​ធ្វើ​ទាន​ដែល​បាន​ផលា​និ​សង្ឃ​ច្រើន នេះ​បើ​យោង​តាម​គម្ពីរ​ព្រះ​ត្រៃ​បិដក និង​ធម្មទេសនា របស់ សម្តេចព្រះ​ឧត្តម​វង្សា គូ សុភាព​ ។ ការ​បរិច្ចាគ​ឈាម គឺ​ស្ថិត​នៅ​ក្នុង​ទាន​កម្រិត​ទី ​២ «​ទាន​ឧ​ប​បារមី​» (១.​ទាន បារមី ២.​ទាន​ឧ​ប​បារមី ៣.​ទាន​បរមត្ថ​បារមី ដែល​យើង​ទាំងអស់​គ្នា​អាច​ធ្វើ​បាន ទោះបី​គ្មាន លុយកាក់​ក៏ ដោយ ព្រោះ​ការ​បរិច្ចាគ​ឈាម​គឺជា​ការ​ធ្វើ​ទាន ដោយ​ការ​លះបង់​នូវ​កោសិកា​របស់​ខ្លួន ដើម្បី​ជា​គុណប្រយោជន៍ចាំបាច់ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ ​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ការ​បរិច្ចាគ​ឈាម​នា​ពេល​នេះ ត្រូវ​បាន​ចូលរួម​ដោយ អ្នកឧកញ៉ា សេង ញ៉​ក់ អគ្គនាយក គ្រី អេ​ធី​វ លី​វី​ង លោក​ជំទាវ​អ្នកឧកញ៉ា លី អា​ផ​ណ អគ្គ​នាយិកា គ្រី អេ​ធី​វ លី​វី​ង ព្រមទាំង​ថ្នាក់ដឹកនាំ និង​បុគ្គលិក ដែល​មក​ពី​បណ្តា​ក្រុមហ៊ុន រួម​មាន​៖ ក្រុមហ៊ុន ក្រុមហ៊ុន គ្រី អេ​ធី​វ លី​វី​ង ឯ​.​ក​, មជ្ឈមណ្ឌល ដឺ ត្រេ​មៀ សេន​ធ័​រ សែន​សុខ​, ក្រុមហ៊ុន ដឺ ជ្រេ​មៀ លែ​ន​, ភោជនីយដ្ឋាន​ចិន ដឹ ព្រេ​មៀ ផា​លេស​, ភោជនីយដ្ឋាន​ជប៉ុន ហ្វ​ជិ ថេ​ប៉ាន់​យ៉ា​គិ​, កំពង់ស្ពឺ ព្រ​មៀ ស្តេ​សល អ៊ី​ឃើ​ណ​ម៉ិ​ក ហ្សូ​ន​, ភ្នំពេញ​សា​ហ្វា​រី​, សារព័ត៌មាន​ភី​អិន​អិន​, ហ្គា​ឌិន ស៊ី​ធី វ៉​ត​ធើ​ផាក​, សណ្ឋាគារ ហ្គា​ឌិន ស៊ី​ធី​, និង​ក្លិប​វាយ​កូន​ហ្គោ​ល ហ្គា​ឌិន ស៊ី​ធី ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ