ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​«​បាល់ទះ​សប្បុរសធម៌​»​របស់​វើក ប្រមូល​បាន​ថវិកា​សរុប​ជាង​១៣២​លាន​រៀល ដើម្បី​សាងសង់​បន្ទប់ទឹក ទឹក​ស្អាត និង​អនាម័យ​ផ្សេង​ៗ​តាម​ជំរុំ​ភៀស​សឹក

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​ពេញ​មួយ​ថ្ងៃ ព្រឹត្តិការណ៍​បាល់ទះ សប្បុរសធម៌​របស់​វើក បាន​បញ្ចប់​ទៅ​ដោយ​រលូន កៀរគរ​បាន​ថវិកា​សរុប​ចំនួន​១៣២,៨៤៥,០០០​រៀល ក្រោយ​ទទួល​បានការ​គាំទ្រ​ចូលរួម​យ៉ាង​ផុសផុល​ពី​បងប្អូន​ខ្មែរ​ទាំងអស់ រួម​កម្លាំង​គ្នា​ជា​ជំនួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​ជនភៀសសឹក តាម​រយៈ​ការ​សាងសង់​បន្ទប់ទឹក…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ពេញ​មួយ​ថ្ងៃ ព្រឹត្តិការណ៍​បាល់ទះ សប្បុរសធម៌​របស់​វើក បាន​បញ្ចប់​ទៅ​ដោយ​រលូន កៀរគរ​បាន​ថវិកា​សរុប​ចំនួន​១៣២,៨៤៥,០០០​រៀល ក្រោយ​ទទួល​បានការ​គាំទ្រ​ចូលរួម​យ៉ាង​ផុសផុល​ពី​បងប្អូន​ខ្មែរ​ទាំងអស់ រួម​កម្លាំង​គ្នា​ជា​ជំនួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​ជនភៀសសឹក តាម​រយៈ​ការ​សាងសង់​បន្ទប់ទឹក ទឹក​ស្អាត និង​អនាម័យ​ផ្សេង​ៗ ។

ការ​សហការ​រួម​រវាង វើក និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​សប្បុរសធម៌​នេះ​ឡើង បាន​បញ្ជាក់​ច្បាស់​ពី​ទឹកចិត្ត ដែល​នៅ​តែ​ខ្វល់ខ្វាយ​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​ជនភៀសសឹក ហើយ​វើក របស់​ក្រុមហ៊ុន ជីប ម៉ុង នៅ​តែ​បន្ត​បន្ត​ប្រមូល​កម្លាំង​សាមគ្គី​ពី​បងប្អូន​ខ្មែរ ដើម្បី​ជា​ជំនួយ​សម្រួលការ​រស់នៅ​ដល់​គ្រួសារ​វីរ​កងទ័ព និង​ជនភៀសសឹក រហូត​ដល់​អាច​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ។

ក្នុង​នោះ​ផង​ដែរ វើក បាន​ប្រកាស​ចូលរួម​ជួយ​ព្យាបាល​កីឡាករ​បាល់ទះ​របស់​វិសាខា ស ពិសី រហូត​បានជា​សះស្បើយ​ឡើង​វិញ ក្រោយ​ពេល​កីឡាករ​រូប​នេះ​បាន​រង​របួស​ដាច់​សរសៃ ACL នៅ​ជើង​ខាងស្តាំ កំឡុង​ពេល​ស្ម័គ្រចិត្ត​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​សប្បុរសធម៌​របស់​វើក ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​ចូលរួម​ជា​ម្ចាស់​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ធំ​ៗ​ចំនួន ៣ ប្រចាំឆ្នាំ ២០២៦ រួម​មាន ៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ដណ្តើម​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេ​ង ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ប្រាក់​រង្វាន់​សម្តេច​មហា​បវរ​ធិ​បតី និង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ទូ​ទាំង​ប្រទេស ដើម្បី​បង្កើន​ធនធាន​កីឡាករ​បាល់ទះ ត្រៀម​ដណ្តើម​មេដាយមាស ពី​ការ​ប្រកួត​ស៊ី​ហ្គេ​ម ២០២៧ ជា​ពិសេស គឺ​មាស ២ គីឡូ​ដែល ខ្មែរ ប៊ែ​វើ​រី​ជី​ស សន្យា​ប្រគល់​ជូន​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ប្រសិនបើ​ឈ្នះ​បាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​។ ស្មារតី​រួបរួម​គ្នា កម្លាំង​សាមគ្គី​ឥត​ឈប់​ឈរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ