ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​អន្តរជាតិ អរៀនដា បើក​សម្ពោធផ្នែកថ្មី គឺផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល​

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានប្រារព្ធនូវពិធី​សម្ពោធជាផ្លូវការ ផ្នែក​វះកាត់​ប្រព័ន្ធប្រសាទខួរក្បាល​ដែលជាផ្នែកមួយ និងពិសេស​បំផុតសម្រាប់​ការព្យាបាល និងវះកាត់ជូន​អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ អរៀនដា ។…

រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានប្រារព្ធនូវពិធី​សម្ពោធជាផ្លូវការ ផ្នែក​វះកាត់​ប្រព័ន្ធប្រសាទខួរក្បាល​ដែលជាផ្នែកមួយ និងពិសេស​បំផុតសម្រាប់​ការព្យាបាល និងវះកាត់ជូន​អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ អរៀនដា ។ កម្មវិធីធ្វើឡើងនៅរសៀល​ថ្ងៃទី ​០៩ ខែមករា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព​របស់គណៈគ្រប់គ្រង​នៃមន្ទីរពេទ្យ​អន្តរជាតិ អរៀនដា និងមន្ទីរពេទ្យ​ អរៀន​ដាចំការមន​ ព្រមទាំង​ថ្នាក់ដឹកនាំ បុគ្គលិក និងភ្ញៀវសរុប​ប្រមាណជាង ​១០០នាក់ ។​

គណៈគ្រប់គ្រង​នៃមន្ទីរពេទ្យ​អន្តរជាតិ​ អរៀន​ដា បានថ្លែងថា ផ្នែកវះកាត់ប្រព័ន្ធប្រសាទ​ខួរ​ក្បាល មានវេជ្ជបណ្ឌិតឯកទេស មាន​បទពិសោធន៍ជាច្រើនឆ្នាំ មានសមត្ថភាពខ្ពស់អាចព្យាបាល និ​ងវះកាត់​បញ្ហា​ខួរ​ក្បាល​ជាច្រើនជូនដល់អ្នកជំងឺ​ ជាមួយ​គ្រឿង​បរិក្ខា​រទំនើបៗ​ និងវេជ្ជបណ្ឌិត បានបញ្ចប់ការ​សិក្សា​ឯកទេសមកពីប្រទេស​ចិន និងវគ្គ​បណ្ដុះបណ្ដាល​មកពីប្រទេសជប៉ុន បទពិសោធន៍ជាង​១០ឆ្នាំ​លើការវះកាត់​ និងពិគ្រោះព្យាបាល​អ្នកជំងឺ​រហូតដល់ ​១០ម៉ឺនករណី ។​

គួរ​បញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ជំងឺ​ដាច់សរសៃឈាម​ខួរ​ក្បាល និងជំងឺ​ខួរ​ក្បាល​ផ្សេងទៀត កំពុងតែកើនឡើងជា​បន្តបន្ទាប់ដែលជា​កង្វល់​សុខភាពមួយដ៏សំខាន់​ទូទាំង​ពិភពលោក​ ដែលអាចឈានទៅដល់ការ​បាត់បង់ជីវិត​ ប្រសិន​បើមិនមានការជួយសង្គ្រោះទានពេលវេលា ។ មន្ទីរពេទ្យ​អន្តរជាតិ អរៀន​ដា បានបង្កើត​ផ្នែកវះកាត់ប្រព័ន្ធប្រសាទ​ខួរ​ក្បាលឡើង​ក្នុង​គោល​បំណង​ផ្ដល់ការ​ព្យាបាល​ប្រកបដោយ​ ប្រសិទ្ធភាពសម្រាប់​ប្រជាជន​នៅក្នុ​ងស្រុក​ដោយមិនចាំបាច់​ចេញទៅក្រៅប្រទេស ។

ចំពោះលោកអ្នកដែលមាន​អាការៈដូចជា ឈឺក្បាល វិល​មុខ ស្រវាំង​ភ្នែក (ធ្លាក់ចុះរបកគំហើញ ) ហ៊ឹងត្រចៀក​ឬការស្ដាប់​ធ្លាក់ចុះ ធ្លាក់​មុខមួយចំហៀង ពិបាកក្នុងការ​និយាយ ឬនិយាយមិនច្បាស់ ទន់​មួយចំហៀងខ្លួន ស្ពឺ​មួយ​ចំហៀងខ្លួន ពិបាកក្នុងការ​ដើរ ឬដើរ​គ្មានលំនឹង បាត់បង់ការ​ចងចាំ​ ឬការ​ចងចាំចុះខ្សោយ ឧស្សាហ៍ភ័ន្តច្រឡំ ឬងាយវង្វេង ឧស្សាហ៍ឈ្លាក់​ក្នុងពេល​បរិភោគ​អាហារ សុទ្ធតែជា​អាការៈដែល​បង្ហាញថា​ខួរ​ក្បាលរបស់លោកអ្នក​អាច​នឹង​មានបញ្ហា​ដែលទាមទារឱ្យ​មកពិគ្រោះ​ជាមួយវេជ្ជបណ្ឌិត​ឱ្យបានទាន់ពេលវេលា ។​

ផ្នែក​វះកាត់ប្រព័ន្ធប្រសាទ​ខួរក្បាល​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​ អរៀនដា មានសេវា​កម្មព្យាបាល​ជំងឺ​ដូចជា ៖​

  • ជំងឺស្ត្រូក​
  • ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​
  • ជំងឺកន្ត្រាក់​ឬប្រកាច់
  • ជំងឺរលាក​សរសៃមុខ
  • ជំងឺស្ត្រូក​ស្ទះសរសៃឈាមខួរ​ក្បាល
  • ជំងឺប៉ាគិនសុន
  • ជំងឺឈឺក្បាលប្រកាំង
  • ជំងឺវិល​មុខ

ផ្នែក​វះកាត់​ប្រព័ន្ធប្រសាទខួរ​ក្បាលនៅមន្ទីរ​ពេទ្យ​អន្តរជាតិ អរៀន​ដា ក៏មានសេវាកម្ម​វះកាត់ដូចជា ៖

  • ដុំសាច់​ក្នុងខួរ​ក្បាល
  • យុក​កំណកឈានកកចេញពីខួរក្បាល​
  • យកលលាដ៏ក្បាលចេញ
  • ដាក់ឆ្អឹងលលាដ៏ក្បាលសិប្បនិម្មិត​
  • បង្ហូរទឹកដក់​ក្នុ​ងខួរ​ក្បាល​
  • បង្ហូរទឹកដក់ក្នុងខួរក្បាល​ចូល​ក្នុងពោះ
  • ការសង្កត់​សរសៃប្រសាទមុខ
  • ឆ្អឹងលលាដ៏បែកបាក់ដោយសារ​គ្រោះថ្នាក់
  • យកខ្ទុះក្នុងខួរ​ក្បាល​
  • យកកំណកនៅសរសៃឈាមកញ្ចឹងក​ដែលត្បៀត​
  • ចោះបង្ហូរឈាម​កក​ក្រោមស្រទាប់​ខួរ​ក្បាល
  • ត​សរសៃឈាមខួរក្បាល​
  • គៀប​សរសៃឈាមដែល​បែក​ឬប៉ោង
  • កាត់ផ្ដាច់សរសៃឈាម​ខុស​ប្រក្រតី

សម្រាប់ព័ត៌មាន​បន្ថែម​នៃមន្ទីរពេទ្យអន្តរជាតិ ​អរៀន​ដា អាច​ធ្វើការ​ទំនាក់ទំនងតាមលេខទូរសព្ទ 081 811 789 / 078 233 789 / 096 6233 789 ឬតាមរយៈតេលេក្រាម​លេខ 078 233 789 ឬក៏អាចចូលទៅកាន់ទំព័រ​ហ្វេសប៊ុក Facebook page : Orienda International Hospital ឬក៏អាចអញ្ជើញទៅកាន់ទីតាំង​ផ្ទាល់​ស្ថិតនៅ​ អគារ​លេខ​ 66 ផ្លូវ​ដួងងៀប 2 ភូមិដំណាក់​ធំ ៣ សង្កាត់ស្ទឹង​មានជ័យ​ទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕ អត្ថបទសហការ