វត្តបុរាណចាស់ជាងគេនៅបាត់ដំបង ! គោលដៅទេសចរណ៍វប្បធម៌ដែលមិនគួររំលង
ខេត្តបាត់ដំបង ៖ វត្តសំរោងក្នុង គឺជាវត្តមួយដែលមានអាយុកាលចាស់ជាងគេ ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងស្ថិត នៅក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង…
ខេត្តបាត់ដំបង ៖ វត្តសំរោងក្នុង គឺជាវត្តមួយដែលមានអាយុកាលចាស់ជាងគេ ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងស្ថិត នៅក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង…
ខេត្តបាត់ដំបង ៖ វត្តសំរោងក្នុង គឺជាវត្តមួយដែលមានអាយុកាលចាស់ជាងគេ ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងស្ថិត នៅក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង តាមបណ្តោយដងស្ទឹងសង្កែត្រើយខាងកើត ។ នេះបើយោងតាម មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រកាសនាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ។

វត្តសំរោងក្នុង ដែលមានអាយុកាលចាស់ជាងគេនេះបានកសាងឡើងក្នុងឆ្នាំ១៧០៧ ដោយវត្តនេះ បានដាក់ឈ្មោះតាមដើមសំរោងធំមួយ ដែលមានអង្កត់ផ្ជឹត២ម៉ែត្រ ហើយជាកន្លែងដែលធុត្តុងជ័យ តាំងអាស្រម បន្ទាប់មកក្លាយជាកន្លែងស័ក្កិសិទ្ធិសម្រេចចបំណង បន់ស្រន់តាមអបិយជំនឿរបស់អ្នកមុខ អ្នកការ និងប្រជាពលរដ្ឋរហូតដល់សព្វថ្ងៃនេះ ។

ព្រះវិហារចាស់ ដែលបានសាងសង់ នៅក្នុងវត្តសំរោង ក្នុងសព្វថ្ងៃនេះ គឺត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៨៩០ ជំនួសព្រះវិហារចាស់មុន ដែលសង់អំពីឈើសុទ្ធ ។ នៅឆ្នាំ១៨៨៧ ព្រះគ្រូចៅអធិការទី៧ នៃវត្តសំរោង ក្នុងបានកសាងប្រាសាទឥដ្ឋមួយ ដើម្បីដម្កល់អដ្ឋិធាតុព្រះចៅអធិការវត្តជំនាន់មុនៗ ។
បច្ចុប្បន្ន វត្តសំរោងក្នុង មិនត្រឹមតែជាទីកន្លែង សម្រាប់ប្រតិបត្តិសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាស្ថាបត្យកម្មខ្មែរបុរាណ និងសិក្សាពីប្រវត្តិសាស្ត្រដ៏យូរលង់របស់ខេត្តបាត់ដំបងផងដែរ ៕






ចែករំលែកព័តមាននេះ