រាជធានីភ្នំពេញ៖ ឯកអគ្គរាជទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ជាមិត្តដែកថែបជាមួយកម្ពុជាភាគីចិននឹងគាំទ្រកម្ពុជារក្សាស្ថិរភាពនិងការអភិវឌ្ឍន៍ ឈានទៅភាពរុងរឿង និងការស្តារឡើងវិញដូចពេលមុន ។

ការលើកឡើងរបស់ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរាជទូតសាធារណរដ្ឋប្រជាមានុតចិនប្រចាំនៅកម្ពុជា បន្ទាប់រដ្ឋាភិបានបានផ្តល់ជំនួយជាច្រើនដល់ជនភៀសសឹកកម្ពុជា ដែលរងការបាញ់ប្រហាររំលោភបំពានដោយសាយោធាថៃនៅព្រំដែនកាលពីកន្លងមកនេះ ។

ឯករាជទូតចិនបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី៣ មករា ឆ្នាំ២០២៦ថា៖ ខ្ញុំមានក្តីរីករាយណាស់ ដែលបានមកចែកចាយសម្ភារៈជំនួយមនុស្សធ៌មជាបន្ទាន់ ដែលផ្តល់ដោយរដ្ឋាភិបាលចិន ជាមួយនឹងឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។ សម្ភារៈជំនួយពីរដ្ឋាភិបាលចិនផ្នែកទីពីរ ក៏នឹងឆាប់ដឹកញ្ចូនដល់កម្ពុជាហើយ។

ឯកអគ្គរាជទូតចិន ក៏សូមជូនពរប្រជាជនដែលរង់បះពាល់ពីជម្លោះព្រំដែនទាំងឡាយ នឹងត្រឡប់ទៅផ្ទះវិញយ៉ាងឆាប់រហ័ស និងឆ្ពោះទៅរកប្រក្រតិភាពជីវភាពយ៉ាងឆាប់រហ័ស ។ ឯកឧត្តមបញ្ជាក់ថា៖ «ក្នុងនាមជាមិត្តដែកថែបនៃប្រទេសកម្ពុជា ភាគីចិននឹងគាំទ្រកម្ពុជារក្សាស្ថិរភាពនិងការអភិវឌ្ឍន៍ ឈានទៅភាពរុងរឿងនិងការស្តឡើងវិញដូចពេលមុន» ៕





ចែករំលែកព័តមាននេះ