មន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រកាសនាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦នេះថា ៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ រងចាំទស្សនាថ្ងៃលិចនៅលើប្រាសាទភ្នំបាខែង ។
មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ប្រាសាទភ្នំបាខែង (Phnom Bakheng) គឺជាប្រាសាទដ៏សំខាន់ និងចំណាស់បំផុតមួយក្នុងតំបន់អង្គរ ដែលត្រូវបានកសាងឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០ (ប្រហែលឆ្នាំ ៨៨៩-៩១០) ក្នុងរជ្ជកាល ព្រះបាទយសោវរ្ម័នទី១ ។
គោលបំណង ៖ ព្រះបាទយសោវរ្ម័នទី១ បានប្តូររាជធានីពីតំបន់រលួស មកកាន់តំបន់អង្គរ ហើយបានកសាងប្រាសាទភ្នំបាខែងជា ប្រាសាទរដ្ឋ នៅកណ្តាលរាជធានីថ្មីដែលមានឈ្មោះថា «យសោធរបុរៈ»។ ជំនឿសាសនា ៖ ប្រាសាទនេះត្រូវបានឧទ្ទិសដល់ ព្រះសិវៈ (ព្រហ្មញ្ញសាសនា)៕



ចែករំលែកព័តមាននេះ