ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មារតីសន្តិភាព! ព្រះសង្ឃ​និងពុទ្ធបរិស័ទជិត ២ពាន់អង្គ/នាក់ ជួបជុំគ្នាធ្វើសមាធិបួងសួងសុំសេចក្ដីសុខជូនជាតិមាតុភូមិ

3 ម៉ោង មុន

រាជធានីភ្នំពេញ​៖​ ព្រះសង្ឃ ១,២៥០ព្រះអង្គ និងពុទ្ធបរិស័ទប្រមាណ ៥០០នាក់ បានជួបជុំគ្នាយ៉ាងកុះករក្នុងពិធីសមាធិបួងសួងសុំសន្តិភាពជូនជាតិមាតុភូមិ កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នាបរិវេណវត្តបទុមវតីរាជវរារាម។…

រាជធានីភ្នំពេញ​៖​ ព្រះសង្ឃ ១,២៥០ព្រះអង្គ និងពុទ្ធបរិស័ទប្រមាណ ៥០០នាក់ បានជួបជុំគ្នាយ៉ាងកុះករក្នុងពិធីសមាធិបួងសួងសុំសន្តិភាពជូនជាតិមាតុភូមិ កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នាបរិវេណវត្តបទុមវតីរាជវរារាម។ ពិធីនេះដឹកនាំដោយសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន និងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ការជួបជុំដ៏ធំនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីស្មារតីសាមគ្គីភាព និងការស្រឡាញ់សន្តិភាពរបស់ប្រជាជនកម្ពុជាទៅកាន់ពិភពលោក ដោយប្រកាន់ខ្ជាប់នូវធម៌អហិង្សាតាមបែបព្រះពុទ្ធសាសនា។ ក្រៅពីការធ្វើសមាធិដើម្បីសេចក្តីសុខសាន្តរបស់ពលរដ្ឋទូទាំងប្រទេស ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូលក៏បានរួមគ្នាឧទ្ទិសកុសល បួងសួងដល់វិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរដែលបានពលីជីវិតដើម្បីបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ ដើម្បីបង្ហាញពីការដឹងគុណ និងការគោរពយ៉ាងជ្រាលជ្រៅបំផុត។

សកម្មភាពនេះ បានបញ្ជាក់យ៉ាងច្បាស់ពីភាពស្មោះត្រង់របស់ពលរដ្ឋខ្មែរក្នុងការរក្សាសន្តិភាព ការពារជីវិតមនុស្សជាតិ និងការបញ្ចប់សង្គ្រាមដោយសន្តិវិធី ដើម្បីភាពសុខក្សេមក្សាន្តនៃប្រទេសជាតិជារៀងរហូត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com