ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាទាក់ទាញភ្ញៀវទេសចរបរទេស មកពីអឺរ៉ុបជាង៦០ម៉ឺនាក់នៅឆ្នាំ២០២៥

11 ម៉ោង មុន

ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​លេង​កម្សាន្ត​នៅ​កម្ពុជា នៅ​ក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០២៥ អាច​សម្រេច​បាន​៥,១៧ លាន​នាក់ ធ្លាក់​ចុះ​ប្រមាណ​ជា​១៣,៨​ភាគរយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ភ្ញៀវ​ទេសចរ​មក​ពី​អឺរ៉ុប គឺ​កើនឡើង ។ នា​រយៈពេល​នេះ…

ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​លេង​កម្សាន្ត​នៅ​កម្ពុជា នៅ​ក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០២៥ អាច​សម្រេច​បាន​៥,១៧ លាន​នាក់ ធ្លាក់​ចុះ​ប្រមាណ​ជា​១៣,៨​ភាគរយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ភ្ញៀវ​ទេសចរ​មក​ពី​អឺរ៉ុប គឺ​កើនឡើង ។

នា​រយៈពេល​នេះ តាម​ស្ថិតិ​ផ្លូវការ​របស់​ក្រសួងទេសចរណ៍ ដែល​ទទួល​បាន កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​សរុប​ធ្លាក់​ចុះ​មែន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ភ្ញៀវ​ទេសចរ​មក​ពី​អឺរ៉ុប គឺ​មាន​ជិត​៦២​ម៉ឺន​នាក់ ជាមួយនឹង​កំណើន​ប្រមាណ​ជា​៦,៣​ភាគរយ ។

ប្រភព​ដដែល​បាន​អះអាង​ថា ភ្ញៀវ​ទេសចរ​មក​ពី​អឺរ៉ុប​ខាងជើង គឺ​ទទួល​បាន​ជាង​១៥ ម៉ឺន​នាក់ កើនឡើង​ប្រមាណ​ជា​៩,៥​ភាគរយ ។ ពី​អឺរ៉ុប​ខាងលិច គឺ​មាន​ប្រមាណ​ជា​ជិត​២៥ ម៉ឺន​នាក់ ជាមួយនឹង​កំណើន​ប្រមាណ​ជា​៤​ភាគរយ ។ ហើយ​អឺរ៉ុប​កណ្តាល និង​អឺរ៉ុប​ខាងកើត គឺ​អាច​ទាក់ទាញ​បាន​ជាង​១១​ម៉ឺន​នាក់ ជាមួយនឹង​កំណើន​៥,៦​ភាគរយ រីឯ​អឺរ៉ុប​ខាងត្បូង​វិញ គឺ​អាច​សម្រេច​បាន​ជាង​៧​ម៉ឺន​នាក់ ជាមួយនឹង​កំណើន​ប្រមាណ​ជា​ជា​២,៨​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com