ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកបើកការវាយប្រហារ«បង្ហូរឈាម»លើក្រុមរដ្ឋអ៊ិស្លាមនៅនីហ្សេរីយ៉ា ក្រោមបទបញ្ជាផ្ទាល់របស់លោក​ត្រាំ

1 ម៉ោង មុន

អា​មេ​រិ​ក​-​នី​ហ្សេ​រី​យ៉ា ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ថ្លែង​កាលពី​យប់​ថ្ងៃ​២៥ ធ្នូ ​ថា កងទ័ព​អា​មេ​រិ​កបាន​វាយប្រហារ​ខ្លាំងក្លា ប្រឆាំង​កងកម្លាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​នី​ហ្សេ​រី​យ៉ា បន្ទាប់​ពី​ច្រើន​ស​ប្ដា​ហ៍​ចោទប្រកាន់…

អា​មេ​រិ​ក​-​នី​ហ្សេ​រី​យ៉ា ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ថ្លែង​កាលពី​យប់​ថ្ងៃ​២៥ ធ្នូ ​ថា កងទ័ព​អា​មេ​រិ​កបាន​វាយប្រហារ​ខ្លាំងក្លា ប្រឆាំង​កងកម្លាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​នី​ហ្សេ​រី​យ៉ា បន្ទាប់​ពី​ច្រើន​ស​ប្ដា​ហ៍​ចោទប្រកាន់ រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ខាងលិច​នោះ​ថា​ មិន​ទប់ស្កាត់​ការ​ធ្វើទុក្ខបុកម្នេញ​ដល់​គ្រឹ​ស្ត​សាសនិក​។

តាម​បណ្ដាញ​សង្គម​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្លែង​ថា យប់​នេះ​តាម​បទបញ្ជា​របស់ខ្ញុំ សហ​រដ្ឋអាមេរិក​បាន​វាយប្រហារ​យ៉ាង​ខ្លាំង​ និង​ដោយ​បង្ហូរឈាម ប្រឆាំង​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ពាយ័ព្យ​នី​ហ្សេ​រី​យ៉ា​ដោយសារ​ក្រុម​នោះ​ បាន​ធ្វើទុក្ខបុកម្នេញ​និង​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ពិសេស​ពួក​គ្រឹ​ស្ត​ស្លូតត្រង់ ក្នុង​កម្រិត​មួយ​ពុំ​ធ្លាប់​ឃើញ ចាប់តាំងពី​ច្រើន​ឆ្នាំ​ឬ​ពី​ច្រើន​សតវត្ស​មក​ហើយ​។ ទី​បញ្ចា​ការដ្ឋាន​កងទ័ព​អា​មេ​រិ​ក​សម្រាប់​អាហ្វ្រិក​អះអាង​ថា កងទ័ព​យើង​បាន​ធ្វើការ​វាយប្រហារ តាម​សំណើ​របស់​អាជ្ញាធរ​នី​ហ្សេ​រី​យ៉ា ​ក្នុង​រដ្ឋ​សូ​កូ​តូ​ដោយ​សម្លាប់​ពួក​ភេរវ​ករ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ច្រើន​
នាក់​ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ទី​បញ្ចា​ការដ្ឋាន​យោធា​នោះ​គូសបញ្ជាក់​ថា ការ​វាយប្រហារ​ប្រឆាំង​ប​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មនា​ពេល​នេះ បង្ហាញ​ពី​កម្លាំង​របស់​កងទ័ព​យើង​ និង​ការ​សន្យា​របស់​យើង តាម​កម្ទេច​ការ​គំរាមកំហែង​ភេរវកម្ម មក​លើ​ពលរដ្ឋ​អា​មេ​រិ​ក​ទាំង​នៅ​ក្នុង​ប្រទេស​ទាំំ​ង​នៅ​ក្រៅប្រទេស​ ។

ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​ខ្លាំង​ៗ​នា​ពេល​មុន​នេះ របស់​លោក​ដូ​ណា​ល់​ត្រាំ រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​អះអាង​ថា មនុស្ស​ជា​ច្រើន​កាន់សាសនា​ផ្សេង​ៗ​គ្នា មិនមែន​ត្រឹម​ពួក​គ្រឹ​ស្ត​ទេ ជា​អ្នក​រង​គ្រោះ​ដោយ​​ការ​វាយប្រហារ​របស់​បណ្ដា​ក្រុម​ជ្រុលនិយម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com