សហរដ្ឋអាមេរិក ៖ មនុស្ស២នាក់នៅរស់រានមានជីវិត ពេលយន្តហោះពេទ្យមួយគ្រឿង របស់កងទាហានម៉ារីនម៉ិកស៊ិកធ្លាក់ កាលពីថ្ងៃទី២២ធ្នូ នៅជិតក្រុងGALVESTON រដ្ឋតិចសាស់ បណ្ដាលឲ្យមនុស្សយ៉ាងតិច៦នាក់ស្លាប់ ។

យន្តហោះនេះ បានបំពេញបេសកកម្មពេទ្យមនុស្សធម៌មួយរវាងម៉ិចស៊ិក និងសហរដ្ឋអាមេ
រិក បានធ្លាក់ក្នុងឆកនៃទីក្រុងGALVESTON ។ នេះបើតាមសេចក្ដីរាយការណ៍របស់អាជ្ញាធរមូលដ្ឋាន ។
យន្តហោះធុន BEECH KING AIR350 i នោះ ដឹកមនុស្ស៨នាក់គឹនាយទាហានម៉ារីនម៉ិចស៊ិក៤នាក់ និងជនស៊ីវិល៤នាក់ ។ អ្នកដំណើរ២នាក់បានត្រូវជួយសង្គ្រោះនិងនាំមកកាន់មន្ទីរពេទ្យចំណែកបុរសម្នាក់អាយុ២៧ឆ្នាំ នៅសុខសប្បាយពីគ្រោះថ្នាក់នោះ ។
មនុស្សម្នាក់ដែលពីដំបូងថា បាត់ខ្លួនក្រោយមករកឃើញស្លាប់ ។ ក្នុងចំណោមជនរងគ្រោះមានកុមារម្នាក់អាយុ២ឆ្នាំ គ្រូពេទ្យរបស់គេនិងទាហាន៤នាក់ ។ យន្តហោះជួបគ្រោះថ្នាក់នោះហោះចេញពីក្រុងមេរីដាម៉ិចស៊ិក ក្រោយមកបាត់ដានពីអេក្រង់រ៉ាដា ពេលមកដល់ឆ្នេរសមុទ្រតិចសាស់។
យោងតាមទូរទស្សន៍BCS NEWSថា អ្នកនៅរស់រានមានជីវិតម្នាក់ជាគីលានុប្បដ្ឋាយិកា លោកស្រីម៉ារីយ៉ាមម៉ានស៊ីលឡា។ លោកស្រីរកឃើញរងរបួសជាទម្ងន់ក្រោមបំណែកយន្តហោះក្នុងទឹក ។ លោកស្រីខំត្រដដកដង្ហើមក្នុងទឹកដែលលាតដោយប្រេង។ ការស៊ើបអង្កេតមួយបានត្រូវធ្វើដើម្បីកំណត់លើមូលហេតុនៃគ្រោះថា្នក់នោះ ៕

ចែករំលែកព័តមាននេះ