ផ្ទះប្រជាពលរដ្ឋ ២ខ្នងរងការខូចខាត ដោយសារការបា.ញ់ផ្លោងពីសំណាក់យោធាថៃកាលពីម្សិលមិញ
ខេត្តបាត់ដំបង ៖ ក្រសួងមហាផ្ទៃបានប្រកាសនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែធ្នូ…
ខេត្តបាត់ដំបង ៖ ក្រសួងមហាផ្ទៃបានប្រកាសនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែធ្នូ…
ខេត្តបាត់ដំបង ៖ ក្រសួងមហាផ្ទៃបានប្រកាសនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបន្តបា.ញ់ផ្លោងគ្រា.ប់គ្រប់ប្រភេទ ចូលតំបន់ស៊ីវិល ក្នុងភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ។

បន្ថែមពីនេះទៀត ក្រសួងការពារជាតិ បានប្រកាសនាថ្ងៃទី២៤ ខែធ្នូនេះថា ៖ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបា.ញ់ប្រហារចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ៖
នៅម៉ោង ១៤:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះ T-50TH ទម្លា.ក់ចំនួន ១គ្រា.ប់ចូលភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង ។
ស្ថានការណ៍នៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនក្នុងយោធភូមិភាគទី៥ យោធាថៃ នៅបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕
ចែករំលែកព័តមាននេះ