ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​៖ សូម​ពលករ​ខ្មែរ និង​សាច់ញាតិ​រក្សា​ភាព​ស្ងប់ស្ងាត់ ហើយ​ថា​មិន​មានការ​បញ្ជូន​ចេញ​ពលករ​ខ្មែរ ស្របច្បាប់​មក​កម្ពុជា​វិញ​ នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ​នោះ​ទេ

3 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ និង​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ និង​ស្នាក់​នៅ​ប្រទេស​ថៃ រួម​ទាំង​សាច់ញាតិ សូម​រក្សា​ភាព​ស្ងប់ស្ងាត់​ព្រោះ​ពុំ​មានការ​បញ្ជូន​ពលករ​ខ្មែរ ​ស្របច្បាប់​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ខែកុម្ភៈ…

​រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ និង​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ និង​ស្នាក់​នៅ​ប្រទេស​ថៃ រួម​ទាំង​សាច់ញាតិ សូម​រក្សា​ភាព​ស្ងប់ស្ងាត់​ព្រោះ​ពុំ​មានការ​បញ្ជូន​ពលករ​ខ្មែរ ​ស្របច្បាប់​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ខែកុម្ភៈ ឆ្នាំ​២០២៦ ដូច​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន​នោះ​ឡើយ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​គូសបញ្ជាក់​ថា​៖ «​ពុំ​មាន​ពលករ​ខ្មែរ​ស្របច្បាប់​ដែល​នឹង​ត្រូវ​ផុតកំណត់​សុពលភាព​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦​នោះ​ទេ ហើយ​លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ ក៏​បាន​បញ្ជាក់​ថា ពុំ​មានការ​បញ្ជូន​ពលករ​កម្ពុជា​ចេញ​នោះ​ឡើយ​នៅ​ថ្ងៃ​នោះ ហេតុ​ដូចនេះ​ទាំង​បងប្អូន​នៅ​ថៃ និង​សាច់ញាតិ​នៅ​ខ្មែរ សូម​រក្សា​ភាព​ស្ងប់ស្ងាត់​ព្រោះ​ជា​ព័ត៌មាន​មិន​ពិត​ទេ​» ។

សម្រាប់​អ្នកនាំពាក្យ​រូប​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​និង​កំពុង​បន្ត​តាមដាន​ស្ថានការណ៍​ដោយ​យកចិត្តទុកដាក់ និង​ធ្វើការ​ទំនាក់​ទំនងជា​ប្រចាំ​ ជាមួយ​បងប្អូន​ពលករ​ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ​ជូន​បងប្អូន​ពលករ ​។

ជាមួយ​គ្នា​នេះ ក្រសួង បាន​និង​កំពុង​សហការ​ជាមួយ​អង្គការសហប្រជាជាតិ (UN), អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO), អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ថា​សិទ្ធិ និង​សុវត្ថិភាព​របស់​បងប្អូន​ពលករ​ខ្មែរ ត្រូវ​បាន​គាំពារ​ស្រប​តាម​ច្បាប់ អន្តរជាតិ​ផង​ដែរ​ ។

ក្នុង​ករណី​មានការ​គំរាមកំហែង ការ​បំភិតបំភ័យ ឬ​ការ​បៀតបៀន​ណាមួយ លោក ស៊ុន មេ​សា បាន​ជំរុញ​ឱ្យ​បងប្អូន​ពលករ​ខ្មែរ​ទំនាក់ទំនង​ស្វែងរក ការ​គាំពារ​សុវត្ថិភាព តាម​រយៈ​អាសយដ្ឋាន និង​លេខ​ទូរ​សព្ទ​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ នៅ​ទីក្រុង​បាងកក ទូរ​សព្ទ​លេខ​៖ ០២ ៩៥៧ ៥៨៥១ / ០៩២ ៨០៥ ០៥៦១ និង​ស្ថាន​អគ្គ​កុងស៊ុល​ នៅ​ខេត្ត​ស្រះ​កែវ ទូរ​សព្ទ​លេខ​៖ ០៨០ ៣៩៣ ៦៨៧៨/០៨៥ ០១២ ៣៦៦៨ ក៏​ដូច​ជា​លេខ​ទំនាក់ទំនង​អនុព័ន្ធ​ការងារ​ នៅ​ទីក្រុង​បាងកក ទូរ​សព្ទ​លេខ​៖ ០៩៤ ០៩២ ៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/០៨៣ ៥៤៥ ៧៧៨៨ / ០៩២ ២៩៩ ០១៣៣ និង​អនុព័ន្ធ​ការងារ​នៅ​ខេត្ត​ស្រះ​កែវ ទូរ​សព្ទ​លេខ​៖ ០៦២ ០៨៩ ៨៩១៨/០៨០ ៨១០ ៥៥០៥ និង​ស្ថាប័ន​អន្តរជាតិ​នានា ផង​ដែរ​ ៕ អត្ថបទសហការ