ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក​ស្រមុក​គាំង​ដង្ហើម​៖ ៥ សញ្ញា​បង្ហាញ​ថា​ជីវិត​អ្នក​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​!

6 ថ្ងៃ មុន

យោង​តាម​ការ​ផ្សាយ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជំងឺ​ដេក​ស្រមុក​គាំង​ដង្ហើម​គឺជា​បញ្ហា​មួយ​ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គុណភាព​នៃ​ការ​គេង និង​សុខភាព​ទូទៅ​។ ការ​ដឹង​ពី​រោគ​សញ្ញា​ទាំងនេះ អាច​ជួយ​លោក​អ្នក​ស្វែងរក​ការ​ព្យាបាល​ទាន់​ពេលវេលា​។ រោគ​សញ្ញា​ទាំង ៥ ដែល​បង្ហាញ​ថា​អ្នកមាន​ជំងឺ​ដេក​ស្រមុក​គាំង​ដង្ហើមជំងឺ​នេះ​បណ្ដាល​ឱ្យ​មានការ​ស្ទះផ្លូវ​ដង្ហើម​ម្ដង​ហើយ​ម្ដងទៀត​ពេល​កំពុង​គេង ដែល​នាំ​ឱ្យ​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​៖ ១….

យោង​តាម​ការ​ផ្សាយ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជំងឺ​ដេក​ស្រមុក​គាំង​ដង្ហើម​គឺជា​បញ្ហា​មួយ​ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គុណភាព​នៃ​ការ​គេង និង​សុខភាព​ទូទៅ​។ ការ​ដឹង​ពី​រោគ​សញ្ញា​ទាំងនេះ អាច​ជួយ​លោក​អ្នក​ស្វែងរក​ការ​ព្យាបាល​ទាន់​ពេលវេលា​។

រោគ​សញ្ញា​ទាំង ៥ ដែល​បង្ហាញ​ថា​អ្នកមាន​ជំងឺ​ដេក​ស្រមុក​គាំង​ដង្ហើម
ជំងឺ​នេះ​បណ្ដាល​ឱ្យ​មានការ​ស្ទះផ្លូវ​ដង្ហើម​ម្ដង​ហើយ​ម្ដងទៀត​ពេល​កំពុង​គេង ដែល​នាំ​ឱ្យ​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​៖

១. ងងុយ​ពេល​ថ្ងៃ​: ទោះបីជា​បាន​គេង​គ្រប់គ្រាន់​ក៏​ដោយ ក៏​នៅ​តែ​មាន​អារម្មណ៍ ងងុយដេក​ខ្លាំង ឬ​ងងុយ​ងោក​មិន​បានការ​ងារ​ពេល​ថ្ងៃ​។
២. ស្រមុក គាំង​ដង្ហើម​: មានការ ស្រមុក​ខ្លាំង និង​ត្រូវ​បាន​អ្នក​ក្បែរ​ខ្លួន​សម្គាល់​ឃើញ​ថា មានការ គាំង​ដង្ហើម ឬ​ឈប់​ដកដង្ហើម​មួយសន្ទុះ​ពេល​កំពុង​គេង​។
៣. ហត់​ស្ទះដង្ហើម​ពេល​យប់​: ពេល​កំពុង​ដេក​លក់ ស្រាប់តែ​មាន​អារម្មណ៍ ភ្ញាក់ខ្លួន​ដោយសារ​ហត់ ឬ​ដូច​ជា​ដង្ហើម​ដង្ហក់​។

៤. នោម​យប់​ច្រើន​ដង​: ត្រូវ​ក្រោក​ទៅ​បត់ជើងតូច​ញឹកញាប់​នៅ​ពេល​យប់​។
៥. បែកញើស​យប់ ឬ​ឈឺក្បាល​: មាន​អាកា​រៈ បែកញើស​ខ្លាំង នៅ​ពេល​យប់ ឬ ឈឺក្បាល នៅ​ពេល​ភ្ញាក់​ពី​ដំណេក​ពេល​ព្រឹក​។

ការ​ណែនាំ​: ប្រសិនបើ​លោក​អ្នក ឬ​អ្នក​ក្បែរ​ខ្លួន​មាន​រោគ​សញ្ញា​ទាំងនេះ សូម​រួសរាន់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវ ព្រោះ​ជំងឺ​នេះ​អាច​បង្ក​ជា​ហានិភ័យ​ដល់​បេះដូង និង​សុខភាព​ផ្សេង​ៗ​ទៀត​៕

ការ​ប្រុង​ប្រយ័ត្ន​!
ព័ត៌មាន​នេះ​គ្រាន់តែ​ជា​ចំណេះដឹង​ទូទៅ​ប៉ុណ្ណោះ​។ បើសិនជា​អ្នកមាន​បញ្ហា​សុខភាព​មិន​ប្រក្រតី​ណាមួយ សូម​មេត្តា​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បានការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ