ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ប៉ោម​ជួយ​ម៉ាក់​ៗ​ពោះធំ​ផ្នែក​ណាខ្លះ?

2 ថ្ងៃ មុន

ផ្លែ​ប៉ោម​គឺជា​ផ្លែ​ឈើ​ដែល​មនុស្ស​គ្រប់​រូប​សុទ្ធតែ​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា វា​មិន​ត្រឹមតែ​អាច​ធ្វើ​ឲ្យ​អ្នក​ស្អាត​នោះ​ទេ ថែម​ទាំង​អាច​ជំនួយ​ដល់​ជំងឺ​ទល់លាមក​ទៀត​ផង ជា​ពិសេស​សម្រាប់​ស្ត្រី​ដែល​ទើបនឹង​សម្រាលកូន​រួច វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដែរ​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ក្នុង​ផ្លែ​ប៉ោម​មាន​វីតាមីន​C​យ៉ាងច្រើន ដែល​អាច​ជួយ​ការពារ​សរសៃឈាម​អ្នក​ឲ្យ​ដំណើរការ​បាន​ល្អ និង​ធ្វើ​ឲ្យ​បេះដូង​អ្នកមាន​សុខភាព​ល្អ​ដូច​គ្នា ជា​ពិសេស​វា​អាច​ជួយ​ទប់​មិន​ឲ្យ​កោសិកា​ដែល​ធ្វើ​ឲ្យ​ស្បែក​អ្នក​ខ្មៅ​ដុះ​ឡើង​មក​ទេ…

ផ្លែ​ប៉ោម​គឺជា​ផ្លែ​ឈើ​ដែល​មនុស្ស​គ្រប់​រូប​សុទ្ធតែ​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា វា​មិន​ត្រឹមតែ​អាច​ធ្វើ​ឲ្យ​អ្នក​ស្អាត​នោះ​ទេ ថែម​ទាំង​អាច​ជំនួយ​ដល់​ជំងឺ​ទល់លាមក​ទៀត​ផង ជា​ពិសេស​សម្រាប់​ស្ត្រី​ដែល​ទើបនឹង​សម្រាលកូន​រួច វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដែរ​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ក្នុង​ផ្លែ​ប៉ោម​មាន​វីតាមីន​C​យ៉ាងច្រើន ដែល​អាច​ជួយ​ការពារ​សរសៃឈាម​អ្នក​ឲ្យ​ដំណើរការ​បាន​ល្អ និង​ធ្វើ​ឲ្យ​បេះដូង​អ្នកមាន​សុខភាព​ល្អ​ដូច​គ្នា ជា​ពិសេស​វា​អាច​ជួយ​ទប់​មិន​ឲ្យ​កោសិកា​ដែល​ធ្វើ​ឲ្យ​ស្បែក​អ្នក​ខ្មៅ​ដុះ​ឡើង​មក​ទេ ជាង​នេះ​ទៅ​ទៀត វា​អាច​ជួយ​ពន្យារ​ភាព​ចាស់​របស់​អ្នក ដោយ​មិន​ងាយ​ធ្វើ​ឲ្យ​អ្នក​ចាស់​ជាង​វ័យ​ឡើយ ក្រោយ​ពេល​ដែល​អ្នក​សម្រាលកូន​រួច អ្នក​នឹង​ឆាប់​មាន​អារម្មណ៍​ថា​ហត់​ណាស់ ដូចនេះ​អ្នក​អាច​ពិសារ​ផ្លែ​ប៉ោម​នេះ​បាន ព្រោះ​នៅ​ក្នុង​នោះ​ក៏​មាន​សារធាតុ​ជា​ច្រើន​ដែល​អាច​ជួយ​អ្នក​មិនសូវ​មាន​អារម្មណ៍​ថា​នឿយហត់​ខ្លាំង​ក្រោយ​ពេល​ដែល​សម្រាលកូន​រួច​ដែរ ថែម​ទាំង​អាច​ជួយ​អ្នក​ឲ្យ​ត្រឡប់​មក​មាន​រាង​ស្អាត​ដូច​ដើម​ទៀត​ផង ប៉ុន្តែ​អ្នក​មិន​ត្រូវ​បរិភោគ​វា​ច្រើន​ហួសកំណត់​ឡើយ បរិមាណ​ល្មម​គឺ​បាន​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ