ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​ឆ្នាំ​២​នេះ តែង​ឈ្លោះ​គ្នា តែ​ទ្រព្យ​ចូល​ដូច​ទឹក

1 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទ្រព្យ​ដែល​ប្តី​ប្រពន្ធ​តែង​ឈ្លោះ​គ្នា​អាច​ទទួល​បាន​។​តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំខាល និង​ឆ្នាំថោះ ប្តី​ប្រពន្ធ​ដែល​កើត​ក្នុង​ឆ្នាំ​២​នេះ ទោះបីជា​ឈ្លោះ​គ្នា ក៏​ឈ្លោះ​មិន​ខ្លាំង​ដែរ ដោយ​គ្រាន់តែ​តមាត់​ចុះឡើង​តែ​ប៉ុណ្ណោះ​។ ទោះបីជា​ឈ្លោះ​ខ្លាំង ក៏​ចេះ​អធ្យាស្រ័យ​ដល់​គ្នា​ដែរ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទ្រព្យ​ដែល​ប្តី​ប្រពន្ធ​តែង​ឈ្លោះ​គ្នា​អាច​ទទួល​បាន​។​តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំខាល និង​ឆ្នាំថោះ

ប្តី​ប្រពន្ធ​ដែល​កើត​ក្នុង​ឆ្នាំ​២​នេះ ទោះបីជា​ឈ្លោះ​គ្នា ក៏​ឈ្លោះ​មិន​ខ្លាំង​ដែរ ដោយ​គ្រាន់តែ​តមាត់​ចុះឡើង​តែ​ប៉ុណ្ណោះ​។ ទោះបីជា​ឈ្លោះ​ខ្លាំង ក៏​ចេះ​អធ្យាស្រ័យ​ដល់​គ្នា​ដែរ ដើម្បី​គ្រួសារ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ទ្រព្យ​គេ​នឹង​មិន​ងាយ​ហូរ​ចេញ​ព្រោះតែ​ជម្លោះ​ទាំងនោះ​ឡើយ មាន​តែ​ហូរ​ចូល​មក​តែ​ប៉ុណ្ណោះ​។

ឆ្នាំមមី និង​មមី

បុគ្គល​ឆ្នាំ​២​នេះ បើ​ធ្វើ​ជា​ប្តី​ប្រពន្ធ​គ្នា នឹង​អាច​យល់ចិត្ត​គ្នា​ខ្លាំង ព្រោះ​គេ​មាន​ឆ្នាំ​ដូច​គ្នា ដោយ​មាន​ចរិត​ដូច​គ្នា​។ ជា​ពិសេស គេ​ក៏​អាច​ផ្លាស់​ប្តូរ​ដើម្បី​គ្នា​ដែរ ព្រោះ​គេ​ចង់​កសាង​បាន​គ្រួសារ​ដែល​មាន​សុភមង្គល​មួយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ អាច​ដើរ​ដល់​ចាស់ជរា​បាន ថែម​ទាំង​អាច​រក្សា​បានទ្រព្យ​ក្រាស់​ទៀត​ផង​។

ឆ្នាំខាល និង​ម្សាញ់

នៅ​ពេល​ដែល​បុគ្គល​២​នេះ ទើប​រៀប​ការ​ជាមួយ​គ្នា អាច​នឹង​ចាប់ផ្តើម​ឈ្លោះ​គ្នា ព្រោះ​មើលឃើញ​ចំណុច​អវិជ្ជមាន​រវាង​គ្នា​ច្រើន​។ ប៉ុន្តែ​ទោះបីជា​ឈ្លោះ​យ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​ចេញពី​គ្នា​ដែរ ដោយ​កាន់តែ​ឈ្លោះ នឹង​កាន់តែ​ស្និទ្ធ​។ ដូចនេះ មនោសញ្ចេតនា​អ្នក​នឹង​កាន់តែ​ល្អ ទ្រព្យ​ក៏​ចូល​មក​តាម​នោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ