ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bamnang Academy របស់​កម្ពុជា ត្រូវ​បាន​ក្រុមហ៊ុន Plug and Play សហរដ្ឋអាមេរិក ជ្រើសរើស​ជា​ក្រុមហ៊ុន​ទី​១ ដើម្បី​វិនិយោគ និង​មាន​បំណង​ជំរុញ​ឱ្យទៅ​ជា​ក្រុមហ៊ុន​កម្រិត អន្តរជាតិ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ Bamnang Academy ត្រូវ​បាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា Plug and Play ជ្រើសរើស​ជា​ក្រុមហ៊ុន​ទី​១ របស់​កម្ពុជា ដើម្បី​វិនិយោគ…

រាជធានីភ្នំពេញ​៖ Bamnang Academy ត្រូវ​បាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា Plug and Play ជ្រើសរើស​ជា​ក្រុមហ៊ុន​ទី​១ របស់​កម្ពុជា ដើម្បី​វិនិយោគ និង​មាន​បំណង​ជំរុញ​ឱ្យទៅ​ជា​ក្រុមហ៊ុន​កម្រិត អន្តរជាតិ​។ នៅ​ក្នុង​កម្មវិធី​ពានរង្វាន់​ឌី​ជី​ថ​ល​កម្ពុជា ឆ្នាំ​២០២៥ នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែធ្នូ​, Bamnang Academy ក៏​ត្រូវ​បាន​ជ្រើសរើស ជា​ជ័យ​លា​ភី ពាន់រង្វាន់​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ប្រចាំឆ្នាំ​២០២៥ ពី​ក្នុង​ចំណោម​ធុរកិច្ច​ថ្មី និង​ក្រុមហ៊ុន ៨៦ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ ។

ពិធី​ប្រកាស​ពានរង្វាន់​ឆ្នាំ​នេះ ចូលរួម​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន ធុរកិច្ច​ថ្មី​ឌី​ជី​ថ​ល​អាស៊ាន និង​ភ្ញៀវ​បរទេស​មក​ពី​ប្រមាណ ២៧ ប្រទេស​ ។

Bamnang Academy ត្រូវ​បាន​បង្កើត​ដោយ​អតីត​និស្សិត ៣​នាក់ ដែល​រៀន​នៅ​សាកលវិទ្យាល័យ​អា​មេ​រិ​កាំ​ង​ភ្នំពេញ និង​នៅ​សហរដ្ឋអាមេរិក ​។

លោក ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បាន​បង្ហាញ ចំណាប់អារម្មណ៍ ទាំង​មោទនភាព​ថា ការ​សម្រេចចិត្ត របស់ Plug and Play វិនិយោគ​លើ Bamnang Academy ស្ដែង ឱ្យ​ឃើញ​ពី​លទ្ធផល​នៃ​កិច្ច​ខិតខំ ​របស់​គ្រប់​ភាគ​គី​ពាក់ព័ន្ធ​ក្នុង​ការ​កសាង បរិយាកាស អំណោយផលសម្រាប់អ្នកមាន​សមត្ថភាព ក្នុងការ​ចាប់ឱកាស រីក​ចម្រើនទាំង​ក្នុង​ស្រុង និង​សាកលលោក ។

លោក​រដ្ឋមន្ត្រី ថា ការ​វិនិយោគ​នេះ​គឺជា​សមិទ្ធផល​ដ៏​សំខាន់ សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​ថ្មី​ឌី​ជី​ថ​ល របស់ កម្ពុជា ដែល​កំពុង​រីក​ចម្រើន និង​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​លេចធ្លោ​របស់​ធុរជន​កម្ពុជា​ ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ​។

ក្នុង​ពិធី​នោះ​ដែរ​លោក David L. Almirol អនុរដ្ឋមន្ត្រី ក្រសួង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (DICT) នៃ​សាធារណរដ្ឋ​ហ្វ៊ី​លី​ពី​ន ក៏​បាន​ផ្ដល់ កា​រលើ​ក​ទឹក​ចិត្តជា​ប្រាក់​រង្វាន់​ដល់​ក្រុមហ៊ុន Jobify និង Bamnang ចំនួន ១​ម៉ឺន​ដុល្លារ ក្នុង ១​ក្រុ​ម​ហ៊ុន ​។

សូម​បញ្ជាក់​ថា Plug and Play គឺជា​ក្រុម ព​ន្លឿ​ន ធុរកិច្ច​ថ្មី (Startup Accelerator) ដ៏​ល្បីល្បាញ បំផុត​មួយ​ក្នុង​ពិភពលោក​ដែល​មាន​ស្នាដៃ ជួយ​ស្ថាបនិក​អាជីវកម្ម​ដំណាក់កាល​ដំបូង​ឱ្យ​រីក​ចម្រើន​ក្លាយជា Unicorns (​ធុរកិច្ច​ថ្មី​ដែល​មាន តម្លៃ​សរុប​លើស​ពី ១​ពាន់​លាន​ដុល្លារ​) ជាង 30 នៅ​ទូ​ទាំងពិភពលោក​ ។ ក្រុម ហ៊ុន Google ក៏​បាន​ពង្រីក​ខ្លួន​ចេញ ពី​ការ​គាំទ្រ​របស់ Plug and Play ផង​ដែរ​ ។

ប្រព័ន្ធ​អេកូឡូស៊ី​របស់ Plug and Play ភ្ជាប់​ស្ថាបនិក​អាជីវកម្ម​ ជាមួយ​អ្នក​វិនិយោគ​ធំ​ៗ ដៃគូ​ក្រុមហ៊ុន និង​ប្រឹក្សា​យោបល់​លំដាប់​ពិភពលោក ដែល​ផ្ដល់​មូលដ្ឋាន​រឹង​មាំ​ដល់​ធុរកិច្ច​ថ្មី​ឱ្យ​ពង្រីក​អាជីវកម្ម​បាន​លឿន​ជាង​មុន ច្នៃប្រឌិត​ដោយ​ក្លាហាន និង​ឈាន​ដល់​សក្ដានុពល​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ​៕ អត្ថបទសហការ