ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​ខ​ប ជាប់​ក្នុង​បញ្ជី​ក្រុមហ៊ុន​ល្អ​បំផុត​ទាំង ១០០ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឆ្នាំ​ ២០២៥ របស់ស្ថាប័ន Fortune

4 ម៉ោង មុន
  • ភ្នំពេញ

ចំណាត់ថ្នាក់​ដ៏​មាន​កិត្យានុភាព​នេះ បង្ហាញ​ពី​ភាព​ជា​អ្នកដឹកនាំ​របស់​ណា​ហ្គា​ខ​ប​ក្នុង​នាម​ជា​និយោជក​ឆ្នើម​ជាងគេ និង​ក្រុមហ៊ុន​សំខាន់​ដែល​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។ រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ​៣ ខែធ្នូ ឆ្នាំ​ ២០២៥…

ចំណាត់ថ្នាក់​ដ៏​មាន​កិត្យានុភាព​នេះ បង្ហាញ​ពី​ភាព​ជា​អ្នកដឹកនាំ​របស់​ណា​ហ្គា​ខ​ប​ក្នុង​នាម​ជា​និយោជក​ឆ្នើម​ជាងគេ និង​ក្រុមហ៊ុន​សំខាន់​ដែល​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ​៣ ខែធ្នូ ឆ្នាំ​ ២០២៥ ៖ ណា​ហ្គា​ខ​ប លី​មី​ធី​ត (“​ណា​ហ្គា​ខ​ប​” ឬ “​ក្រុមហ៊ុន​” លេខ​កូដ​ផ្សា​រមូល​ប​ត្រ​ហុងកុង ៣៩១៨) ដែល​ជា​មណ្ឌល​កម្សាន្ត​ចម្រុះ​ឈានមុខ​គេ​មួយ​ប្រចាំ​តំបន់​ទន្លេមេគង្គ ថ្ងៃនេះ​សូម​ប្រកាស​អំពី​ការ​ដាក់​បញ្ចូល​របស់​ខ្លួន​ទៅ​ក្នុង​បញ្ជី​ក្រុមហ៊ុន​ល្អ​បំផុត​ទាំង ១០០ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​វាយតម្លៃ​ដោយ​ស្ថាប័ន Fortune ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក​។ មាន​ចំណាត់ថ្នាក់​លេខ​៤៦ ណា​ហ្គា​ខ​ប គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ដ៏​មាន​កិត្យានុភាព​នេះ​ដែល​ទទួលស្គាល់​វប្បធម៌​នៃ​កន្លែងធ្វើការ​គំរូ​ប្រចាំ​តំបន់​។ ស្នាដៃ​នេះ ធ្វើ​ឱ្យ​ណា​ហ្គា​ខ​ប​ស្ថិត​នៅ​អម​ជាមួយ​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ល្បី​ៗ​ដូច​ជា Hilton Worldwide Holdings និង Marriott International ។

មាន​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០២៥ បញ្ជី​របស់​ស្ថាប័ន​Fortune ត្រូវ​បាន​ចងក្រង​ដោយ​សហការ​ជាមួយ​ស្ថាប័ន Great Place To Work® ជា​ស្ថាប័ន​សកល​ដែល​វាយតម្លៃ​ទៅ​លើ​វប្បធម៌​កន្លែងធ្វើការ​ដោយ​ផ្អែក​ទៅ​លើ​មតិយោបល់​របស់​បុគ្គលិក​។ ណា​ហ្គា​ខ​ប ទទួល​បានការ​បញ្ជាក់​នេះ​បន្ទាប់​ពី​ណា​ហ្គា​វើ​ល​ដ៍ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​បាន​ទទួល​ការ​បញ្ជាក់​ជា​កន្លែងធ្វើការ​ល្អ​បំផុត​កាលពី​ខែសីហា ឆ្នាំ​២០២៥ ដែល​មតិ​របស់​បុគ្គលិក​ទាំងអស់​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​ពិន្ទុ​ស្ទើរ​ល្អ​ឥត​ខ្ចោះ ៩៥% ។

លោក Chen Yiy Fon អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ណា​ហ្គា​ខ​ប បាន​បញ្ជាក់​ថា “​ការ​ទទួលស្គាល់​លើក​ដំបូង​ដោយ​ស្ថាប័ន Great Place to Work® ហើយ​ឥឡូវនេះ​ទទួលស្គាល់​ដោយ​ស្ថាប័ន​ហ្វ័​រ​ឈូ​ន​ជា​ក្រុមហ៊ុន​ល្អ​បំផុត​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ១០០ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គឺជា​ការ​ទទួលស្គាល់​ដែល​ផ្តល់​ដោយ​ស្ថាប័ន​ឈានមុខ​គេ​ដែល​មាន​ជំនាញ​វាយតម្លៃ​ទៅ​លើ​វប្បធម៌​នៃ​កន្លែងធ្វើការ​។ នេះ​គឺជា​ស្នាដៃ​ដ៏​ធំធេង ហើយ​យើង​សូម​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន Great Place to Work® និង Fortune ដែល​ទទួលស្គាល់​ពី​ភាព​រីក​ចម្រើន​នៃ​វប្បធម៌​កន្លែងធ្វើការ​ប្រកបដោយ​ឧត្តមភាព​ក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។ ជូន​ចំពោះ​សមាជិកគ្រួសារ​ណា​ហ្គា​គ្រប់​រូប ស្នាដៃ​ដ៏​ធំធេង​នេះ គឺ​កើត​ចេញពី​អ្នក​ទាំងអស់​គ្នា​ដែល​ចង់ឱ្យ​ក្រុមហ៊ុន​រីក​ចម្រើន និង​ទទួល​បាន​ឧត្តមភាព​នៅ​ក្នុង​គ្រប់​កិច្ចការ​វិជ្ជាជីវៈ និង​ផ្ទាល់ខ្លួន​របស់​អ្នក​ទាំងអស់​គ្នា ហើយ​ស្នាដៃ​ដ៏​អស្ចារ្យ​នេះ​គឺជា​របស់​អ្នក​ទាំងអស់​គ្នា​”​។ “​ក្នុង​នាម​ជា​អ្នក​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ដំបូង​គេ​បង្អស់ និង​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា យើង​មានសំណាង​ដែល​បាន​ដើរតួ​ឈានមុខ​គេ​ក្នុង​ការ​ធ្វើ​ឱ្យ​បរិយាកាស​ធុរកិច្ច និង​សេដ្ឋកិច្ច​របស់​ប្រទេស​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លង​ទៅ​នេះ និង​តទៅ​អនាគត​។ ដោយ​អនុវត្ត​ស្តង់ដារ​ខ្ពស់​នៅ​ក្នុង​អភិបាលកិច្ច​ផ្នែក​ធុរកិច្ច ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រកបដោយ​វិជ្ជាជីវៈ ការ​អភិវឌ្ឍ​ធនធានមនុស្ស ការងារ​និរន្តរភាព និង​ទំនួល​ខុស​ត្រូវ​សង្គម យើង​អាច​ធ្វើ​ឱ្យ​វប្បធម៌​ការងារ​របស់​ក្រុមហ៊ុន​ល្អ​ប្រសើរ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេដ្ឋកិច្ច​ដែល​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នេះ​។ ចក្ខុវិស័យ​យូរអង្វែង​នេះ គឺជា​សសរ​គោល​នៃ​ការ​ចូលរួម​របស់​យើង​ក្នុង​ការ​កសាង​ជាតិ បង្កើត​ការងារ​រាប់​ពាន់​កន្លែង បង្កើត​កម្លាំង​ពលកម្ម​ចម្រុះ​ជាតិ​សាសន៍ និង​បរិ​យា​បន្ន និង​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ជា​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​”​។

ការ​ទទួលស្គាល់​របស់​ស្ថាប័ន​Fortune គូសបញ្ជាក់​ពី​ការ​ផ្តោត​ជា​យុទ្ធសាស្ត្រ​របស់​ណា​ហ្គា​ខ​ប​ទៅ​លើ​បុគ្គលិក សហគមន៍​មូលដ្ឋាន និង​សង្គម​កម្ពុជា​ដែល​បម្រើ​ជា​គ្រឹះ​ដើម្បី​ទទួល​បាន​ឧត្តមភាព និង​ឥទ្ធិពល​សង្គម​។ សសរស្តម្ភ​សំខាន់​ៗ​នៃ​យុទ្ធសាស្ត្រ​នេះ រួម​មាន ៖

•​ ​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដារ​ខ្ពស់​បំផុត​នៃ​អភិបាលកិច្ច​ផ្នែក​ធុរកិច្ច ៖ ក្រុមហ៊ុន​រក្សា​ក្រមសីលធម៌​ម៉ឺងម៉ាត់ និង​គោលនយោបាយ​ប្រឆាំង​អំពើ​ពុក​រលួយ​ជាមួយ​ស្តង់ដារ​វិជ្ជាជីវៈ​ខ្ពស់​។ ក្រុមហ៊ុន​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ក្រប​ខណ្ឌ​នៃ​ការ​លាង​សម្អាត​ប្រាក់​ដោយ​មានការ​ត្រួតពិនិត្យ​ឯករាជ្យ ការ​បណ្តុះបណ្តាល​បុគ្គលិក និង​ការ​គ្រប់គ្រង​ផ្ទៃក្នុង​យ៉ាង​តឹងរ៉ឹង​។ តម្លាភាព និង​គណនេយ្យ​ភាព​បន្តបន្ទាប់ បាន​បង្កើត​ឱ្យ​មានការ​ជឿ​ទុកចិត្ត​ពី​ម្ចាស់​ភាគហ៊ុន និយ័ត​ករ និង​វិនិយោគិន​បរទេស​។

•​ ​ការ​វិនិយោគ​ក្នុង​សហគមន៍​មូលដ្ឋាន ៖ តាម​រយៈ​គំនិត​ផ្តួចផ្តើម​របស់​ផ្នែក​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស ក្រុមហ៊ុន​បាន​រៀបចំ​សកម្មភាព​ជាង ១.១៦០ ចាប់តាំងពី​ឆ្នាំ​២០១៤ ដែល​បុគ្គលិក​បាន​ស្ម័គ្រចិត្ត​ជាង ៥៨.០០០ ម៉ោង​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ជិត ៩០០.០០០ នាក់​។

•​ ​គាំទ្រ​ការ​លើកកម្ពស់​ការ​អប់រំ​យុវជន ៖ គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន បាន​ទៅ​ដល់​សាលារៀន និង​អង្គការក្រៅរដ្ឋាភិបាល​ជាង ១៦០ ។ ក្រុមហ៊ុន បាន​ឧបត្ថម្ភ​សម្ភារ​សិក្សា​ជាង ១៨០.០០០ និង​កុំព្យូទ័រ ២៣០ គ្រឿង​ដើម្បី​ជា​ប្រយោជន៍​ដល់​សិស្សានុសិស្ស​ជាង ២៤០.០០០ នាក់​ដើម្បី​ឱ្យ​ពួក​គេ​មាន​អនាគត​កាន់តែ​ភ្លឺស្វាង​។

•​ ​លើកកម្ពស់​និរន្តរភាព​បរិស្ថាន ៖ ក្រុមហ៊ុន​មានការ​ប្តេជ្ញា​ចិត្ត​យូរអង្វែង​ដើម្បី​គាំទ្រ​ដល់​គោលដៅ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​របស់​ប្រទេស​កម្ពុជា និង​បង្កើត​អនាគត​កាន់តែ​បៃតង​។ កូន​ឈើ​ប្រមាណ ៣២.០០០ ដើម​ត្រូវ​បាន​ដាំ​នៅ​ខេត្ត​ចំនួន ១១ ខណៈ​សិក្ខាសាលា​ស្តី​ពី​ការ​គាំពារ​បរិស្ថាន​ចំនួន ៣៥ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សាលារៀន និង​អង្គការក្រៅរដ្ឋាភិបាល​ចំនួន ៦៤ ដែល​ទាំងនេះ​គឺជា​កម្មវិធី​ដែល​ដឹកនាំ​ដោយ​បុគ្គលិក​គឺ “​កម្ពុជា​បៃតង ៖ កម្មវិធី​ដាំ​កូន​ឈើ​” ដែល​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០១៨ ។

•​ ​គាំទ្រ​ដល់​កេរដំណែល​វប្បធម៌​របស់​ប្រទេស​កម្ពុជា និង​មោទនភាព​ជាតិ ៖ នៅ​ក្នុង​ឱកាស​អបអរ​ខួប​លើក​ទី​៣០ ក្រុមហ៊ុន​បាន​រៀបចំ​ព្រឹត្តិការណ៍​ចំនួន ២៨ ពេញ​មួយ​ខែ​ដែល​មាន​គោលបំណង​ពីរ ៖ ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​ជាង ១៨០.០០០ នាក់​នៅ​ក្នុង​កម្មវិធី​អភិវឌ្ឍ​សហគមន៍ (​ក្រោម​ប្រធានបទ ៖ បង្កើត​ឥទ្ធិពល​ទូ​ទាំង​ប្រទេស លើកកម្ពស់​វិស័យ​អប់រំ ការ​ថែទាំ​សុខភាព ការ​គាំពារ​បរិស្ថាន និង​សហគមន៍​) និង​លើកកម្ពស់​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ដោយ​បង្ហាញ​កេរដំណែល​វប្បធម៌​របស់​ប្រទេស​កម្ពុជា​ទៅ​ដល់​ភ្ញៀវ​ជាង ៧.០០០ នាក់​។

អំពី​ណា​ហ្គា​ខ​ប លី​មី​ធី​ត
ណា​ហ្គា​ខ​ប លី​មី​ធី​ត ត្រូវ​បាន​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​ហុងកុង​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០០៦ (​លេខ​កូដ​ផ្សា​រមូល​ប​ត្រ​ហុងកុង​៣៩១៨)​។ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៥ ណា​ហ្គា​វើ​ល​ដ៍ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ណា​ហ្គា​ខ​ប គឺជា​ម្ចាស់ គ្រប់គ្រង និង​ប្រតិបត្តិការ​មណ្ឌល​កម្សាន្ត​ប្រណីត​លំដាប់​ពិភពលោក​តែ​មួយ​គត់​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ណា​ហ្គា​វើ​ល​ដ៍ មាន​អាជ្ញា​បណ្ណ​កាស៊ីណូ​ដែល​មាន​សុពលភាព​រយៈពេល ៧០ ឆ្នាំ និង​សិទ្ធិ​កាស៊ីណូ​ផ្តាច់មុខ​រយៈពេល ៥១ ឆ្នាំ (១៩៩៥-២០៤៥)​។ ណា​ហ្គា​ខ​ប ត្រូវ​បាន​ជ្រើសរើស និង​ដាក់​បញ្ចូល​ទៅ​ក្នុង Hang Seng Foreign Companies Composite Index ដែល​បាន​ដំណើរការ​នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១១​។ នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុមហ៊ុន​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ផ្នែក​មួយ​នៃ Hang Seng Composite Large Cap & Mid Cap Index ។ នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៣ ក្រុមហ៊ុន​ត្រូវ​បាន​ចុះបញ្ជី​ជា​សញ្ញា​បណ្ណ​មួយ​សម្រាប់ Southbound Trading នៅ​ក្រោម Shanghai-Hong Kong Stock Connect និង Shenzhen-Hong Kong Stock Connect ។
ឈ្វេងយល់​បន្ថែម​ដោយ​ចូល​ទៅ​កាន់ nagacorp.com និង​តាមដាន​ណា​ហ្គា​ខ​ប​នៅ​លើ LinkedIn ។

អំពី​ស្ថាប័ន​ Fortune
Fortune គឺជា​ក្រុមហ៊ុន​សារព័ត៌មាន​សកល​ដែល​ធ្វើការ​រាយការណ៍​ព័ត៌មាន​គួរ​ឱ្យ​ទុកចិត្ត​បំផុត​មួយ និង​ផ្តល់​ព័ត៌មាន​ដល់​អ្នក​ដែល​ចង់​ធ្វើ​ធុរកិច្ច​ឱ្យ​កាន់តែ​ប្រសើរ​។ ជា​ក្រុមហ៊ុន​ដែល​មាន​ម្ចាស់​ឯករាជ្យ ហ្វ័​រ​ឈូ​ន​រាយការណ៍​អំពី​រឿងរ៉ាវ​របស់​ក្រុមហ៊ុន​ធំ​ៗ​ក្នុង​ពិភពលោក និង​អ្នកដឹកនាំ​របស់​ពួក​គេ​ព្រមទាំង​អ្នក​នវានុវត្តន៍​ជំនាន់​ថ្មី​ដែល​ចង់ឱ្យ​ធុរកិច្ច​របស់​ពួក​គេ​មាន​ភាព​រីក​ចម្រើន​មួយ​កម្រិត​ទៀត​។ ផ្សព្វផ្សាយ​បែប​ឌី​ជី​ថ​ល និង​បោះពុម្ព ហ្វ័​រ​ឈូ​ន​ធ្វើការ​វាស់វែង​ការ​អនុវត្ត​របស់​ក្រុមហ៊ុន​នៅ​ក្នុង​តំបន់​នានា​ជុំវិញ​ពិភពលោក​ដោយ​ផ្អែក​ទៅ​លើ​កម្រិតស្តង់ដារ​ជាក់លាក់​មួយ​។ ចំណាត់ថ្នាក់​របស់​ក្រុមហ៊ុន រួម​មាន Fortune 500, Fortune Global 500, Most Powerful Women និង World’s Most Admired Companies ។ Fortune កសាង​សហគមន៍​លំដាប់​ពិភពលោក​ដោយ​ប្រមូល​អ្នកដឹកនាំ​នៅ​ក្នុង​វិស័យ​នីមួយ​ៗ​មក​ចូលរួម​ការ​ប្រជុំ​សន្និបាត និង​សន្និសីទ ដូច​ជា Fortune Global Forum, Brainstorm Tech និង Fortune Most Powerful Women ជាដើម​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ fortune.com ៕ អត្ថបទសហការ