ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណុ​ប បា​យ៉ា​រិ​ទ្ធ ចាត់​ទុក​វិស័យ​បវរកញ្ញា​ជា​ចំណែក​​មួយ​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរលើ​ឆាក​អន្តរជាតិ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​ស្នើ​ដល់​ទស្សនិកជន​ខ្មែរ​ទាំងអស់​អោយ​ចូលរួម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​បេក្ខភាព​បវរកញ្ញា​ដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត ខណៈ​ពេល​ដែល​លោក​ចាត់​ទុក​ថា វិស័យ​បវរកញ្ញា​គឺជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​ស្នើ​ដល់​ទស្សនិកជន​ខ្មែរ​ទាំងអស់​អោយ​ចូលរួម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​បេក្ខភាព​បវរកញ្ញា​ដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត ខណៈ​ពេល​ដែល​លោក​ចាត់​ទុក​ថា វិស័យ​បវរកញ្ញា​គឺជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ ។

ការ​លើក​ឡើង​របស់​លោក​ណុ​ប បា​យ៉ា​រិ​ទ្ធ នា​ពេល​នេះ ធ្វើ​ឡើង​ក្នុង​ន័យ​គាំទ្រ​ដល់​បេក្ខភាព​បវរកញ្ញា ផ​ន ស្រី​ពី ដែល​តំណាង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួតប្រជែងកម្មវិធី Miss Cosmo ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​លើក​ឡើង​ថា បវរកញ្ញា​ក៏​ជា​វិស័យ​មួយ​មាន​ចំណែក​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​សិល្បៈ វប្បធម៌ ខ្មែរលើ​ឆាក​អន្តរជាតិ​ដែរ ពិសេស បង្ហាញ​ពិភពលោក​អោយ​បានឃើញ​ពី​រូប​ស​ម្ប​តិ្ត ចំណេះដឹង ទេព​កោស​ល្យ​របស់​នារី​ខ្មែរ ដែល​មាន​ភាព​ក្លាហាន​ក្នុង​ការ​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​បាន​ប្រើប្រាស់​នៅ​សមត្ថភាព​ប្រើប្រាស់​សម្លេង​របស់​គាត់​និយាយ​ទៅ​កាន់​ពិភពលោក​ពី​កម្ពុជា ។

លោក​បន្ត​ថា បេ​ក្ខ​នារី​កម្ពុជា គឺ​តំណាង​អោយ​កម្ពុជា​ក្នុង​ការ​ឈរជើង​លើ​ឆាក​ប្រកួតប្រជែង​មួយ​ដែល​មានការ​ចូលរួម​ពី​ប្រទេស​ជា​ច្រើន​ទាំង​នៅ​អាស៊ី អឺរ៉ុប ដើម្បី​ដណ្តើម​យកជ័យ​លា​ភី​លើកមុខ​មាត់​ដល់​ប្រទេស​របស់​ខ្លួន ។ លោក​បញ្ជាក់​ថា បេក្ខភាព​មួយ​ណា​ក៏​ចង់​ទទួល​បាន​ជ័យ​លា​ភី​អោយ​ប្រទេស​ខ្លួន​ដែរ ពិសេស ប្រជាជន​របស់​ប្រទេស​និ​មួយ​ៗ ពិតជា​ចង់​ឃើញ​បវរកញ្ញា​តំណាង​ប្រទេស​ខ្លួន​ទទួល​បាន​ជោគជ័យ ។

ចុះ​កម្ពុជា​យើង​ចង់​ឃើញ miss cosmo Cambodia របស់​យើង​ទទួល​បាន​ជោគជ័យ​ដែរ​ឬទេ? ខ្ញុំ​ឃើញ​ថា បេក្ខភាព​ប្រទេស​នីមួយ​ៗ​គេ​ទទួល​បានការ​លើកទឹកចិត្ត​ពី​ប្រជាជន ឬ fans​របស់​គេ​ណាស់ ពិសេស​ប្រទេស​ជិតខាង​យើង ។ បើ​តាម​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ សម្រាប់​គាត់​ជា​បេក្ខភាព​តំណាង​អោយ​ប្រទេស​កម្ពុជា​ទៅប្រកួត​លើ​ឆាក​អន្តរជាតិ គាត់​មាន​សមត្ថភាព មានចំណេះ​ដឹង និង​ទេព​កោសល្យ ពិសេស​គឺ​ម​ហិ​ច្ឆិ​តា និង​ភាព​ក្លាហាន តែ​អ្វី​ដែល​គាត់​ខ្វះ និង​កំពុង​ត្រូវការ​បំផុត​ពី​កម្លាំងចិត្ត​ពី​ប្រជាជន​កម្ពុជា​សម្រាប់​គាត់​ក្នុង​ការ​ប្រ​គួ​ត​ប្រជែង​មួយ​នេះ ។

សូម​បងប្អូន​ជួយ​ផ្តល់​កម្លាំងចិត្ត​ដល់​គាត់​ផង​ចង់​ឃើញ​គាត់​ទទួល​បាន​ជោគជ័យ​យក​ជោគជ័យ​មក​វិញ​ទេ? បើ​ចង់ សូមកុំ​នៅ​ស្ងៀម​អី ប្រើប្រាស់​សម្លេង​គាំទ្រ​របស់​យើង និង​កម្លាំងចិត្ត​ជូន​ដល់​គាត់​ទាំងអស់​គ្នា ។ ពី​ខ្ញុំ ជូនពរ​អោយ​ប្អូន​មាន​សុខភាព​ល្អ មាន​កម្លាំងចិត្ត​ក្នុង​ការ​ប្រកួត និង​ជូនពរ​អោយ​ប្អូន​ដណ្តើម​បាន​ជោគជ័យ​មក​កាន់​ប្រទេស​កម្ពុជា ។ អ្នកជា​មនុស្ស​ដែល​មាន​សមត្ថភាព សូម​ប្រើ​សមត្ថភាព​របស់​អ្នក​យក​ជោ​យ​ជ័យ​អោយ​បាន​ជោគជ័យ​សម្រាប់​ខ្លួន​អ្នក គ្រួសារ​អ្នក និង​សម្រាប់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ