ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អុី​ស្រា​អែ​ល ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ​លើ​វិស័យ​ការងារ

6 ម៉ោង មុន

ទីក្រុងហ្ស៊េ​រុយ​សា​ឡិ​ម​ ៖ នៅ​រសៀល​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

ទីក្រុងហ្ស៊េ​រុយ​សា​ឡិ​ម​ ៖ នៅ​រសៀល​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម ហ្គី​ដ​ន សា​អា (Gideon Sa’ar) រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​រដ្ឋ​អុី​ស្រា​អែ​ល បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ ដែល​បើក​ទំព័រ​ដំបូង​នៃ​ការ​ផ្លាស់​ប្តូរ​កម្លាំង​ពលកម្ម​ ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​នឹង​កំណត់​នូវ​យន្តការ និង​អាច​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​អាច​ពិចារណា​ក្នុង​ការ​ទៅ​ធ្វើការ​ងារ​លើ​វិស័យ​កសិកម្ម និង​វិស័យ​ផ្សេង​ទៀត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​។

អុី​ស្រា​អែ​ល ជា​ប្រទេស​មាន​បច្ចេកទេស​ទំនើប ​ក្នុង​វិស័យ​កសិកម្ម និង​កំពុង​មាន​តម្រូវការ​ខ្ពស់ ​ក្នុង​វិស័យ​សំណង់ ហើយ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់ ដែល​ធ្វេី​ឱ្យ​អុី​ស្រា​អែ​ល គឺជា​គោលដៅ​ទីផ្សារ​ការងារ​របស់​ពលករ​ប្រទេស​ជា​ច្រេី​ន​ដែល​ចង់​ធ្វេី​ការ ៕ អត្ថបទសហការ