ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា បង្ហាញរថយន្ត នីសាន់ PATROL ស៊េរីថ្មី (THE ALL-NEW NISSAN PATROL)
- ភ្នំពេញ
រាជធានីភ្នំពេញ ខែវិច្ឆិកា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ…
រាជធានីភ្នំពេញ ខែវិច្ឆិកា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ…
រាជធានីភ្នំពេញ ខែវិច្ឆិកា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (ហៅថា “ធីស៊ីអេមស៊ី (TCMC)”) ជាក្រុមហ៊ុនលក់ និងចែកចាយផ្ដាច់មុខរថយន្ត នីសាន់ នៅព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃ ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ហូលឌីងប៊័រហាដ (ប្រទេសម៉ាឡេស៊ី) មានមោទនភាពក្រៃលែងនាំមកជូននូវរថយន្តនីសាន់ Patrol ស៊េរីថ្មី ដែលជារថយន្ត SUV ប្រណីតបំផុតមកកាន់ព្រះរាជាណាចក្រកម្ពុជា ។

នេះជាការមកដល់ជាផ្លូវការលើកដំបូងនៃរថយន្ត SUV ខ្នាតធំដែលមានកេរ្តិ៍ឈ្មោះក្នុងប្រទេស ដោយកំណត់គោលដៅថ្មីសម្រាប់រថយន្តប្រភេទ SUV លំដាប់ខ្ពស់ក្នុងទីផ្សារកម្ពុជា ។ រថយន្ត នីសាន់ Patrol បានក្លាយជានិមិត្តរូបមួយនៅក្នុងក្រុមហ៊ុន នីសាន់ សកល ដែលល្បីល្បាញដោយសារថាមពល កិត្យានុភាព និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវ ។ ការបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី ក្នុងការបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់រថយន្ត SUV លំដាប់ថ្នាក់ខ្ពស់ ដោយផ្តល់ជូននូវរថយន្តដែលល្អប្រណីត ការច្នៃប្រឌិតដ៏អស្ចារ្យដែលរួមបញ្ចូលគ្នាជាមួយកេរតំណែលដ៏យូរលង់របស់នីសាន់ ។

កេរតំណែលមួយត្រូវបានបង្កើតឡើងវិញ
ឥឡូវនេះនៅក្នុងជំនាន់ទី ៧ របស់រថយន្តនីសាន់ Patrol ស៊េរីថ្មី បានបង្ហាញពីការរំលឹកដល់កេរតំណែលជាង ៧០ឆ្នាំដ៏គួរឱ្យទាក់ទាញ ដែលផ្តល់នូវការច្នៃប្រឌិតថ្មី ដែលត្រៀមរួចជាស្រេចនាពេលអនាគត ។ ជាមួយនឹងការរចនាដ៏ពិសេស ម៉ាស៊ីន V6 twin-turbo ថ្មីដ៏មានអានុភាពខ្លាំង ផ្នែកខាងក្នុងរចនាស្រស់ស្អាត និងបច្ចេកវិទ្យាទំនើបៗ រថយន្តនីសាន់ Patrol បន្តប្រពៃណីរបស់ខ្លួន ដែលជានិមិត្តសញ្ញានៃភាពខ្លាំង ភាពប្រណីត និងសមត្ថភាពអស្ចារ្យ ។

វត្តមាន និងការរចនាខុសប្លែកពីគេ
រយន្តនីសាន់ Patrol ស៊េរីថ្មី បង្កប់នូវសោភណភាពនៃការរចនាដ៏ប្រណីត ដែលបង្ហាញវត្តមានដ៏លេចធ្លោរបស់វានៅលើដងផ្លូវ ទាក់ទាញការចាប់អារម្មណ៍ខ្លាំងដែលភ្ជាប់មកនូវម៉ាកយីហោជាមួយនឹងចក្ខុវិស័យឆ្ពោះទៅអនាគត ។ រចនាបថផ្នែកខាងក្រៅរបស់ រយន្តនីសាន់ Patrol ស៊េរីថ្មី បង្កើនភាពខុសប្លែកពីគេ បង្ហាញពីរូបរាងដ៏អង់អាចដែលឆ្លុះបញ្ចាំងពីសមត្ថភាពដ៏រឹងមាំរបស់វា ។ ការរចនាយ៉ាងល្អិតល្អន់ គ្រប់ទិដ្ឋភាពទាំងអស់ន រយន្ត នីសាន់ Patrol ស៊េរីថ្មី បង្ហាញពីភាពរឹងមាំ និងភាពធន់ ។ ចំណែកប៉ាណាមុខមានរាងជាអក្សរ V បង្កប់ក្រឡាចត្រង្គ និងនិមត្តសញ្ញា នីសាន់ នៅចំកណ្តាល ដែលឥឡូវនេះកាន់តែធំទូលាយជាងមុន ។ ចង្កៀងមុខរចនារាងអក្សរ C ពីរជាន់ដែលត្រូវបានកែលម្អ និងបំពាក់ដោយបច្ចេកវិទ្យា បង្កើន និងបន្ថយពន្លឺភ្លើងចង្កៀងមុខដោយស្វ័យប្រវត្តិ (ADB) ដើម្បីធានាបាននូវការមើលឃើញល្អបំផុតនិងមិនចាំងភ្នែកដល់អ្នកបើកបរដទៃដែលបើកក្នុងទិសដៅបញ្ជ្រាស់គ្នា ។ ការបំពេញបន្ថែមនេះគឺជា Facade ខាងក្រោយរបស់រថយន្ត Patrol ដែលបន្ទរក្រឡាចត្រង្គខាងមុខជាមួយនឹងរបារពន្លឺពេញទទឹង ។ ជំហរដ៏រឹងមាំរបស់វាត្រូវបានបន្ថែមដោយយ៉ាន់ទំហំ 20 អ៊ីញ ដែលផ្តល់នូវកម្ពស់ខ្ពស់ពីដី ងាយស្រួលសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ និងផ្លូវពិបាកៗ ។

កម្លាំងម៉ាស៊ីនខ្លាំង សន្សំសំចៃ
ចំនុចសំខាន់នៃរថយន្តនីសាន់ Patrol ស៊េរីថ្មី គឺម៉ាស៊ីន V6 Twin-turbo ចំណុះ 3.5 លីត្រ ផលិតកម្លាំងបានកម្លាំង 425 សេះ និងកម្លាំងរមួល 700Nm បំពាក់មកជាមួយប្រអប់លេខ 9 វគ្គអូតូ និង 9 វគ្គដៃ។ នេះផ្តល់នូវថាមពលកើនឡើង 7% និងកម្លាំងរមួល 25% ប្រសើរជាងម៉ាស៊ីន V8 មុន ខណៈពេលដែលការបង្កើនប្រសិទ្ធភាពសន្សសំចៃសាំង ។

ប្រព័ន្ធបូមខ្យល់របស់វាក៏មានឥទ្ធិពលលើបច្ចេកវិទ្យា e-damper ដែលលៃតម្រូវការកំណត់ Damper ដោយស្វ័យប្រវត្តិទៅតាមលក្ខខណ្ឌនៃការបើកបរ សម្រាប់ការបើកបរ ការគ្រប់គ្រងរថយន្តកាន់តែមានប្រសិទ្ធិភាព និងផាសុកភាព ។ វាបានបំពាក់នូវប្រព័ន្ធបូមខ្យល់ដែលអាចលៃតម្រូវកម្ពស់រថយន្តឡើង-ចុះទៅតាមស្ថានភាពផ្លូវដោយស្វ័យប្រវត្តិ ។ អ្នកបើកបរអាចជ្រើសរើសពីរបៀបបើកបរផ្សេងៗគ្នាចំនួន 6 ដូចជា៖ បើកបរស្តង់ដារ បើកបរលើខ្សាច់ បើកបរលើថ្ម បើកបរកាត់ភក់ បើកបរសន្សំសំចៃ (អេកូ) និងបើកបរល្បឿនលឿន (ស្ពត) ជាមួយនឹងប្រព័ន្ធកាពីតាស់ 4WD Transfer mode interlock ដំបូងរបស់នីសាន់ ដែលអនុញ្ញាតឱ្យអ្នកបើកបរគ្រប់គ្រងស្ថានភាពយ៉ាងរលូន ចាប់ពីផ្លូវក្នុងទីក្រុងភ្នំពេញ ដល់ផ្លូវដីរដាក់រដុប ។


ផលិតដោយអ្នកជំនាញហត្ថកម្ម ផ្តល់នូវផាសុកភាព
នៅខាងក្នុងរថយន្តនីសាន់ Patrol ស៊េរីថ្មី ផ្តល់ជូននូវកាប៊ីនដ៏ធំទូលាយ ពិសេសជាមួយនឹងកៅអីស្បែក ដំបូលបើកប្រើប្រាស់កញ្ចក់ Panoramic និងលក្ខណៈពិសេសទំនើបៗដូចជាអេក្រង់ Monolith ទំហំ 28.6 អ៊ីញ ដែលមានអេក្រង់ភ្លោះទំហំ 14.3 អ៊ីង ដែលផ្តល់នូវទិដ្ឋភាពដ៏ទូលំទូលាយក្នុងការស្វែងរក ការកម្សាន្ត និងព័ត៌មានអំពីរថយន្ត។ វាត្រូវបានរចនាដោយហ្មត់ចត់ គិតគូរពីរចនាសម្ព័ន្ធកៅអីបីជួរ ផ្តល់កន្លែងទំនេរច្រើន ដើម្បីសម្រួលដល់អ្នកដំណើររហូតដល់ 8 នាក់ ដោយកៅអីនីមួយៗអាចលៃតម្រូវបានតាមចំណង់ចំណូលចិត្តបុគ្គល។ អ្នកដំណើរជួរទីពីរទទួលបានភាពរីករាយបន្ថែមទៀតជាមួយនឹងអេក្រង់កម្សាន្តទំហំ 12.8 អ៊ីញ ចំនួន 2 ដែលគាំទ្រការកម្សាន្តពេលធ្វើដំណើរ ។


រថយន្តនីសាន់ Patrol ស៊េរីថ្មី ក៏ផ្តល់ជូននូវបទពិសោធសំឡេងដ៏ពិសេស ជាមួយនឹងប្រព័ន្ធសំឡេងសឺរ៉ោនសោន ឧបករន៍បំពងសំឡេងម៉ាក Klipsch ចំនួន 12 គ្រាប់ ដែលផ្តល់នូវសំឡេងដ៏អស្ចារ្យ និងរូបភាពភ្លឺច្បាស់ដែលរួមបញ្ចូលយ៉ាងរលូននូវផ្នែកខាងក្នុងនៃរថយន្តនីសាន់ Patrol ។ ការបំពេញបន្ថែមនូវភាពទំនើបនៃអារម្មណ៍នោះគឺ បច្ចេកវិទ្យាចាប់កំដៅសីតុណ្ហភាពរបស់មនុស្ស (Biometric Cooling Technology) ដែលដំណើរការឧបករណ៍អ៊ីនហ្វ្រារ៉េដ ដែលភ្ជាប់មកជាមួយអាចដឹងពីសីតុណ្ហភាពរាងកាយរបស់អ្នកដំណើរខាងមុខ និងអ្នកដំណើរអង្គុយជួរទីពីរ ហើយនឹងកែតម្រូវការកំណត់លំហូរខ្យល់ដោយស្វ័យប្រវត្តិ ដើម្បីផ្តល់នូវបទពិសោធនៃការត្រជាក់ដោយវិចារណញ្ញាណ ។


ជាមួយនឹងមុខងារផាសុកភាពឈានមុខគេ បច្ចេកវិទ្យាវិចារណញ្ញាណ និងការកែលម្អជាក់ស្តែងរបស់រថយន្តនីសាន់ Patrol ត្រូវបានរចនាឡើងសម្រាប់ទាំងការធ្វើដំណើរជាលក្ខណៈគ្រួសារ ប្រកបដោយភាពទំនើបស៊ីវិល័យ ។
រថយន្ត នីសាន់ Patrol ស៊េរីថ្មីនេះមានតម្លៃ $195,000 មាន 3 ពណ៌សម្រាប់ជ្រើសរើស ៖



ចំពោះអតិថិជនដែលធ្វើការបញ្ជាទិញរថយន្តឥឡូវនេះនឹងទទួលបាន ៖
• ទទួលបានសេវាត្រួតពិនិត្យយានយន្តទាំង 32 ចំនុចដោយឥតគិតថ្ងៃរយៈពេល 3ឆ្នាំ
• Free Premium Car Tinting
• ទទួលបានការបិទហ្វឺមរថយន្តដោយឥតគិតថ្លៃ
• ទទួលបានកំរាលជើងមួយឈុត
• ទទួលបានការចាក់សាំងមួយពេញ
រថយន្តនីសាន់ Patrol ស៊េរីថ្មី មាននៅសាខាទឹកថ្លា ផ្លូវសហព័ន្ធរុស្សី រាជធានីភ្នំពេញ អតិថិជនអាចអញ្ជើញទៅទស្សនា និងអាចបញ្ជាទិញបានភ្លាមៗ ។
សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្តនីសាន់ក្នុងប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័រ នីសាន់ ខេមបូឌាតាមរយៈលីង៖ www.nissan.com.kh ឬតាមដានផេកហ្វេសប៊ុករបស់ នីសាន់ ខេមបូឌា៖ Nissan Cambodia ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ