រាជធានីភ្នំពេញ ៖ RAM គឺជាម៉ាករថយន្តអាមេរិក មានឈ្មោះល្បីល្បាញជុំវិញសកលលោកដែលស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ Stellantis ដែលបច្ចុប្បន្ននេះត្រូវបាននាំចូល និងចែកចាយផ្តាច់មុខនៅប្រទេសកម្ពុជាដោយក្រុមហ៊ុន RMA Cambodia ព្រមទាំងមានសេវាកម្មជួសជុលរថយន្តផងដែរ ។ គួរឱ្យកត់សម្គាល់ផងដែរ ចាប់តាំងការប្រកាសនាំចូលជាផ្លូវការកាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៥ មកដល់បច្ចុប្បន្ននេះ រថយន្ត RAM ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនដែលស្រលាញ់ប្រភេទរថយន្ត Pick Up ខ្នាតធំ កម្លាំងខ្លាំង និងស៊ីវីល័យ ដោយឃើញរថយន្តនេះចរាចរនៅតាមដងផ្លូវជាច្រើនក្នុងប្រទេសកម្ពុជា ជាពិសេស RAM 1500 REBEL ។

ការទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនបែបនេះ ក៏ដោយសារតែ RAM គឺជាប្រ៊េនមួយរបស់រថយន្ត Pick Up របស់សហរដ្ឋអាមេរិក ហើយប្រ៊េនរថយន្តនេះក៏ត្រូវបានទទួលស្គាល់ថា ជារថយន្ត Pick Up ខ្នាតធំ Luxury, Performance មានកេរ្តិ៍ឈ្មោះដ៏ល្បីសុះសាយជុំវិញសកលលោក ដែលបំពាក់បច្ចេកវិទ្យាទំនើបលើសគេ ព្រមទាំងសមត្ថភាព ការរចនាដ៏រឹងមាំ និងភាពប្រណីតដែលតំណាងឱ្យអំណាច ភាពអង់អាច និងជ័យជម្នះ សមស្របគ្រប់ស្ថានភាព និងកាលៈទេសៈផ្លូវនៅប្រទេសកម្ពុជា ជាពិសេសបំពាក់មកជាមួយម៉ាស៊ីនដែលអាចផលិតកម្លាំងរហូតដល់ 420 សេះ សម្រាប់ម៉ូដែល RAM 1500 Rebel និង 540 សេះ សម្រាប់ម៉ូដែល RAM RHO ។

បើតាមក្រុមហ៊ុន អ អិម អេ ខេមបូឌា បានឱ្យដឹងថា ក្រោយពីទទួលបានការគាំទ្រខ្លាំងពីអតិថិន នៅឆ្នាំ ២០២៦ ឆាប់ៗខាងមុខនេះ សមាជិកថ្មីមួយទៀតនឹងមកដល់ គឺ RAM 1500 RHO 2026 ដែលជា Spec កំពូលសម្រាប់ត្រកូលរថយន្ត Pick Up របស់ RAM ។
អតិថិជនទាំងអស់អាចស្វែងរក Showroom RAM Cambodia ដែលមានទីតាំងស្ថិតនៅផ្សារ Olympia និងនៅលើផ្លូវ ៦០ម៉ែត្រ ព្រមទាំងទទួលនូវសេវាកម្មជួសជុល ដែលមានទីតាំងនៅលើផ្លូវ ៦០ម៉ែត្រ មហាវិថីសម្ដេចហ៊ុន សែន កែងផ្លូវឧញ៉ាហ៊ុន នាង ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ