ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​នាំ​ចេញ​ពិភពលោក​ធ្លាក់​ចុះ

10 ម៉ោង មុន

ស្រប​ពេល​ដែល​តម្លៃ​ស្រូវ​នៅ​កម្ពុជា​កំពុង​តែ​ធ្លាក់​ចុះ អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO)​បាន​អះអាង​ថា វា​មិនមែន​ធ្លាក់​តែ​នៅ​កម្ពុជា​នោះ​ទេ គឺ​នៅ​លើ​ពិភពលោក ។ អង្គការ​នេះ​បាន​អះអាង​ថា តម្លៃ​អង្ករ​ជា​អន្តរជាតិ​បាន​ធ្លាក់​ចុះ ២,៥…

ស្រប​ពេល​ដែល​តម្លៃ​ស្រូវ​នៅ​កម្ពុជា​កំពុង​តែ​ធ្លាក់​ចុះ អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO)​បាន​អះអាង​ថា វា​មិនមែន​ធ្លាក់​តែ​នៅ​កម្ពុជា​នោះ​ទេ គឺ​នៅ​លើ​ពិភពលោក ។

អង្គការ​នេះ​បាន​អះអាង​ថា តម្លៃ​អង្ករ​ជា​អន្តរជាតិ​បាន​ធ្លាក់​ចុះ ២,៥ ភាគរយ​ដែល​ជា​ការ​ធ្លាក់​ចុះ​ដ៏​ខ្ពស់ ខណៈ​ដែល​ទិន្នផល​អង្ករ​កំពុង​តែ​មានការ​កើនឡើង ។

អង្គការ​នេះ​បាន​អះអាង​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​អង្ករ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​ទីផ្សារ និង​ការ​ចាប់ផ្តើម​នៃ​ការ​ប្រមូល​ផលដំណាំ​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​នាំ​ចេញ​ជា​ច្រើន ។

សម្រាប់​រដូវ​ប្រមូល​ផល​ឆ្នាំ ២០២៥-២០២៦​ខាង​មុខ​នេះ បរិមាណ​ស្តុក​អង្ករ​ពិភពលោក​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​កើនឡើង ២,២ ភាគរយ​ដល់​កម្រិត​កំពូល​ថ្មី ដោយសារ​តែ​ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​ប្រសើរ​ខ្លាំង​។

ប្រភព​ដដែល​បាន​អះអាង​ថា បរិមាណ​ស្តុក​អង្ករ​នៅ​ក្នុងអំឡុងពេល​នេះ ត្រូវ​បាន​គេ​ដឹង​ថា គឺ​មាន​បរិមាណ​សរុប​ប្រមាណ​ជា ២១៥,៤ លាន​តោន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ