ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរមីនបញ្ជាក់ ៖ គម្រោងបោសសម្អាតមីន៤១ គីឡូម៉ែត្រការ៉េ គឺដើម្បីផលប្រយោជន៍ប្រជាជនមិនពាក់ព័ន្ធព្រំដែនជម្លោះកម្ពុជា-ថៃ

16 ម៉ោង មុន

អាជ្ញាធរ​មីន សូម​គោរព​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​មេត្តា​ជ្រាប​ថា ថ្មី​ៗ​នេះ គម្រោង​បោសសម្អាត​មីន ដែល​អាជ្ញាធរ​មីន តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល ប្រគល់​ជូន​កងទ័ពជើងគោក មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​អង្គភាព​ស៊ី​ម៉ាក់ កាលពី​ថ្ងៃ​ទី​០២…

អាជ្ញាធរ​មីន សូម​គោរព​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​មេត្តា​ជ្រាប​ថា ថ្មី​ៗ​នេះ គម្រោង​បោសសម្អាត​មីន ដែល​អាជ្ញាធរ​មីន តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល ប្រគល់​ជូន​កងទ័ពជើងគោក មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​អង្គភាព​ស៊ី​ម៉ាក់ កាលពី​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៥ ក្នុង​ទំហំ​ផ្ទៃដី​មាន​មីន​ចំនួន​ជាង​៤១​គីឡូ​ម៉ែត្រការ៉េ នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ គឺ​ធ្វើ​ឡើង​នៅ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​បម្រើ​ផលប្រយោជន៍​ប្រជាជន​កម្ពុជា និង​ស្ថិត​ក្នុងភូមិ ឃុំ ស្រុក ក្នុង​ខេត្ត មិន​ជាប់ និង​/​ឬ​មិន​នៅ​ជិត​នឹង​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​ទេ​។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​មីន បាន​ប្រកាស​នា​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៥ ។

គម្រោង​បោសសម្អាត​មីន​នេះ រាជរដ្ឋាភិបាល មាន​ផែនការ​បោសសម្អាត​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​មិន​ពាក់ព័ន្ធ​សោះឡើយ​នឹង​សំណូមពរ​របស់​ភាគី​ថៃ និង​តំបន់​ព្រំដែន​កំពុង​មាន​ជម្លោះ​រវាង​កម្ពុជា​-​ថៃ ទេ ។

គម្រោង​បោសសម្អាត​មីន​នេះ គាំទ្រ​ដល់​គោលបំណង​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ផ្តល់​ដី​សុវត្ថិភាព ផ្តល់​ក្តី​សង្ឃឹម ការ​កសាង​ឡើង​វិញ​នូវ​សហគមន៍​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជន​កម្ពុជា និង​ដើម្បី​អនាគត​មួយ​កាន់តែ​ប្រសើរ​ឡើង​របស់​ប្រជាជន​កម្ពុជា​យើង ។

អាជ្ញាធរ​មីន ពិតជា​មាន​សេចក្ដី​រីករាយ និង​សូម​គោរព​នូវ​ឧត្តមគតិ​ស្នេហា​ជាតិ​របស់​បងប្អូន​ប្រជាជន​កម្ពុជា​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ