ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ ហួស បង្ហាញ​គោលដៅ​ចូលរួម​ប្រកួត​កម្មវិធី Miss Universe នា​ពេល​អនាគត

2 ម៉ោង មុន
  • ភ្នំពេញ

យុវត្តី ល្អ ហួស បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ​ថា នាង​នឹង​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ចក្រ​វា​ទ្ប (Miss Universe ) នា​ពេល​អនាគត ខណៈ​ពេល​ដែល​បច្ចុប្បន្ន…

យុវត្តី ល្អ ហួស បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ​ថា នាង​នឹង​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ចក្រ​វា​ទ្ប (Miss Universe ) នា​ពេល​អនាគត ខណៈ​ពេល​ដែល​បច្ចុប្បន្ន នាង​កំពុង​តែ​ពង្រឹង​នូវ​សមត្ថភាព​បន្ថែម ដើម្បី​អាច​ឈាន​ជើង​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​នេះ ។

យ៉ាងណា ល្អ ហួស មិន​ទាន់​អាច​បញ្ជាក់​នៅឡើយ​ទេ​ថា នាង​នឹង​ចូលរួម​ប្រកួត​កម្មវិធី​ដ៏​ធំ​មួយ​នេះ​នៅ​ឆ្នាំ​ណា​នោះ​ឡើយ ប៉ុន្តែ​ចង់អោយ​មហាជន​ផ្តល់​ជា​យោបល់​ថា តើ​អោយ​រូប​នាង​ចូល​ក្រ​កួត​នៅ​ឆ្នាំ​ណា ។

តាម​រយៈ​សំ​ណេ​រ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម ល្អ ហួស បាន​បញ្ជាក់​ថា ដាក់​គោលដៅ​ថ្មី ពង្រឹងសមត្ថភាព​បន្ថែម ក្រោយ​បញ្ចប់​ជំ​ហ៊ាន​ទី​2 Miss Teen Cambodia គោលដៅ​ទី​3 Miss Universe Cambodia ពុក​ម៉ែ​បងប្អូន ចង់អោយ​ល្អ​ហួស ចូល​ប្រកួត​ឆ្នាំ​ណា​ដែរ ? ។

តាម​រយៈ​ការ​បញ្ជាក់​ខាងលើ គេ​ឃើញ​មាន​មហាជន​ជា​ច្រើន ជា​ពិសេស អ្នក​ធ្លាប់​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ​បាន​សម្តែង​ការ​គាំទ្រ និង​ចង់​ឃើញ​រូប​នាង​ចូលរួម​ប្រកួត​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ ។
គួរ​បញ្ជាក់​ថា ចូលរួម​ប្រកួត​លើក​ដំបូង​ល្អ ហួស បាន​គ្រង​ម្កុដ Miss Preteen International កាលពី​អំឡុង​ឆ្នាំ​កន្លង​ទៅ ។

តាម​រយៈ​ជោគជ័យ​នេះ គឺជា​ជំ​ហ៊ាន​មួយ​ថ្មី​សម្រាប់​រូប​នាង​ឈាន​ឆ្ពោះទៅ​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ថ្មី​បន្ថែម ស្រប​ទៅ​តាម​គោលដៅ​របស់​នាង និង​គ្រួសារ​ផង​ដែរ ។ ជា​ការ​កត់សម្គាល់​កន្លង​មក ល្អ ហួស ត្រូវ​បាន​ក្រុម​គ្រួសារ​បង្ហាញ​គោលបំណង​ចង់ឱ្យ​នាង​ចូលរួម​តំណាង​កម្ពុជា​ក្នុង​កម្មវិធី Miss universe នា​ពេល​អនាគត ខណៈ​ពេល​នេះ​នាង​កាន់តែ​ធំ​ពេញវ័យ​។ ល្អ ហួស ត្រូវ​បាន​មហា​ជា​ច្រើន​កោតសរសើរ​នូវ​រូប​សម្រស់ និង​ទេព​កោសល្យ​សិល្បៈ​របស់​នាង​តាំងពី​កុមារភាព ។

ដោយ​មើលឃើញ​ពី​ទេព​កោសល្យ រូប​សម្រស់ ការ​សិក្សា​បាន​ល្អ រួម​ទាំង​មានការ​គាំទ្រ​ផង​នោះ ក្រុម​គ្រួសារ​របស់​នាង​បាន​បង្ហាញ​គោលដៅ និង​ធ្វើការ​បណ្តុះបណ្តាល​ឱ្យ​នាង​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សម្រស់​នា​ពេល​អនាគត​។

ក្រុម​គ្រួ​សារបាន​នឹង​កំពុង​តែ​ជួល​គ្រូខ្មែរ និង​គ្រូ​បរទេស​មក​បង្វឹក​ភាសា​អង់​អង់​គ្លេ​ល​អោយ ល្អ ហួស ចេះ​និយាយ​បាន​ឆ្អិន​ក្នុង​រយៈពេល​នេះ​រហូត​ទៅ​ដល់​ពេល​ដែ​ដែ​នាង​ពេញវ័យ និង​ផ្គត់ផ្គង់​ចំណេះដឹង​ក្នុងស្រុក និង​ក្រៅ​ស្រុក ។ ហើយ​មួយទៀត​គឺ​នាង​ញ៉ាំ​វីតាមីន​ជំនួយ​ឆ្អឹង ហែល​ទឹកជា​រៀង​រាល់​ស​ប្តា​ល៍ ដើ​ដើ​ម្ប​អោយ​លូតលាស់​ពេញវ័យ​កម្ពស់​របស់​នាង​ប្រហាក់ប្រហែល​នឹង​បវ​កញ្ញា​ស្រុក​គេ​។

ជា​ពិសេស ល្អ ហួស ក៏​ត្រូវ​សិក្សា និង​ស្វែង​យល់រ​ពី​វប្បធម៌​អរិយធម៌​របស់​ខ្មែរ​ឱ្យ​បាន​ច្ច្បាស់លាស ព្រម​ជាមួយនឹង​ការ​ហាត់រៀន​ជំនាញ​សិល្បៈ​មួយ​ចំនួន​ទៀត ក្នុង​គោលដៅ​ចូលរួម​ការ​ប្រកួត​សម្រស់​ដ៏​ធំ ដើម្បី​សម្រេច​គោលដៅ​ក្លាយជា​បវរកញ្ញា​តំណាង​កម្ពុជា​ប្រកួត​លើ​ឆាក​អន្តរជាតិ​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ