ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ វត្តីសារ៉ាវឌ្ឍី វាយបកជនជាតិថៃដែលប្តឹងនាង​

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តារា​សម្តែង​ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី បាន​បញ្ជាក់​ពី​រឿង​ម្ចាស់​ផលិតផល​ជនជាតិ​សៀម ដែល​ប្ដឹង​រូប​នាង ។ តើ​រឿងហេតុ​យ៉ាងណា​ខ្លះ ? កាលពី​ពេលថ្មី​ៗ​កន្លង​មក…

រាជធានី​ភ្នំពេញ​ ៖ តារា​សម្តែង​ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី បាន​បញ្ជាក់​ពី​រឿង​ម្ចាស់​ផលិតផល​ជនជាតិ​សៀម ដែល​ប្ដឹង​រូប​នាង ។ តើ​រឿងហេតុ​យ៉ាងណា​ខ្លះ ?

កាលពី​ពេលថ្មី​ៗ​កន្លង​មក ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី លើក​ឡើង​តាម​ប​ញ​ណ្ដា​ញ​សង្គម​ថា «​ក្នុង​បណ្តឹង​នោះ​ភាគី​ថៃ​បាន​សរសេរ​ថា ខាង​នាង​ខ្ញុំ​គេចវេះ​អត់​ព្រម​ប្រគល់អ៊ីវ៉ា​ន់​ទៅ​ឱ្យ​ភាគី​ខាង​ថៃ​នោះ​វិញ​ក្នុង​ពេល​ឥឡូវ​ហ្នឹង​។

នាង​ខ្ញុំ​សុំ​ច្រាន​ចោលការ​ចោទប្រកាន់​ទាំងស្រុង​ដោយ​ភាគី​ខាងលើ​មិន​បាន​ចូល​អាន​សារ​ដែល​និយាយ​ព្រមព្រៀង​គ្នា រួច​បែរជា​ចេញ​លិខិត​ដោយ​អត្ត​នោ​ម័ត​ដោយ​ខ្លួនឯង គ្មាន​ការ​យល់ព្រម​តាម​កិច្ចព្រមព្រៀង​ដែល​បាន​និយាយ​ដោយ​ផ្ទាល់​រវាង​ភាគី​ទាំង​សងខាង ៖

ទី​១​ក្នុង​ការ​និយាយ​តាំងពី​ការ​ចាប់ផ្តើម​ដំបូង​នៃ​ការ​សហការ​business មួយ​នេះ​គឺ​ភាគី​ខាង​ថៃ​និយាយ​ថា​គាត់​នឹង​រ៉ាប់រង​លើ​ការ​ចំណាយ cover 100% លើ​ការ​ផលិត​ដោយ​នាង​ខ្ញុំ​ឈរឈ្មោះ​ជា​ម្ចាស់​ផលិតផល និង​ទទួល​ប្រាក់​ចំណេញ​ពី​ការ​លក់ ប៉ុន្តែ​នៅ​ពេល​ដែល​ផលិតផល​ពិត​ជាក់ស្តែង​យក​មក​គុណភាព​មិនល្អ​ដូច​អ្វី​ដែល​បាន​ពិភាក្សា​គ្នា ទើប​មិន​មានការ​ចេញ​លក់ ហើយ​ដើម្បី​កុំឱ្យ​ភាគី​ថៃ​ខាត​តែឯង​ក៏​នាង​ខ្ញុំ​ចេញ​៥០% ស្មើនឹង​ម្ចាស់​ភាគហ៊ុន​ម្នាក់​ពាក់កណ្តាល​មាន​សិទ្ធិ​លើ​ផលិតផល​ស្មើគ្នា ។

ទី​២​គាត់​បាន​និយាយ​ថា​បានឱ្យ​គេ​ទាក់ទង​មក​ទទួល​ផលិតផល​វិញ​តាំងពី​ឆ្នាំ​មុន​មក​ម្ល៉េះ​ហើយ​គាត់​ថា​នាង​ខ្ញុំ​គេចវេះ​អត់​ព្រម​ចូល​មើល​និង​បញ្ជូន​អីវ៉ាន់​ទៅ​វិញ ប៉ុន្តែ​ជាក់ស្តែង​អត់​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ណាមួយ​មក​ទាក់ទង​មក​នាង​ខ្ញុំ​ដើម្បី​ដឹក​យក​ទៅ​វិញ​ពី​ទីតាំង​នាង​ខ្ញុំ​ទៅ​ប្រទេស​ថៃ​វិញ​នោះ​ទេ គាត់​និយាយ​បែប​នេះ​គឺ​ខុស​ពី​ការ​ពិត​ប្រាសចាក​ពី​សេចក្តី​ពិត​ទៀងត្រង់ មុសា ។

ទី​៣​រឿង​នេះ​គាត់​ទើបតែ​ឆាត​មក​នាង​ខ្ញុំ​ដូច​ក្នុង​ឆាត​ខាងក្រោម​នេះ គឺ​នៅ​ថ្ងៃ​ទី​៣០ ខែសីហា​ម៉ោង​១២​ថ្ងៃត្រង់​ទៅ​ហើយ​គាត់​និយាយ​ថា​ត្រូវ​តែ​ដឹក​មក​ឱ្យ​គាត់​ក្នុង​រយៈពេល​មួយ​ថ្ងៃនេះ​ជា​ដាច់ខាត​ទៅ​ដល់​ឈៀង​ម៉ៃ​ទាល់តែ​បាន ប៉ុន្តែ​ក្រែង​គាត់​ដឹង​ហើយ​ថា​បញ្ហា​រវាង​ប្រទេស​ទាំង​២​យ៉ាងម៉េច​ខ្លះ ម្តេច​គាត់​ទើបតែ​មក​រករឿង​ក្រោយ​បញ្ហា​ជម្លោះ​កម្ពុជា និង​ថៃ ដោយ​គាត់​ដឹង​ហើយ​ថា​ព្រំដែន​មានការ​រឹត​បន្តឹង​មិន​អាច​ដឹក​ចេញចូល​ដូច​មុន​ទេ ។ នាង​ខ្ញុំ​ក៏​បានឱ្យ​គាត់​រ៉ាប់រង​លើ​ការ​ដឹក​ជញ្ជូន​ដោយ​ខ្លួនឯង​មធ្យោបាយ​ណា​ក៏​បាន ឱ្យ​តែ​ដឹក​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ​ដោយ​ខ្លួនឯង តែ​ប្រសិនបើ​គាត់​ចង់ឱ្យ​នាង​ខ្ញុំ​ដឹក​លុះត្រាតែ​ព្រំដែន​បើក​ដំណើរការ​ជា​ធម្មតា​វិញ​នាង​ខ្ញុំ​រីករាយ​បញ្ជូន​ទៅ​ឱ្យ​អស់ពី​ចិត្ត ប៉ុន្តែ​គាត់​មិន​ឆ្លើយ​តប និង​អត់​ចូល​មើល​សារ ហើយ​រក​លេស ដដែល​ៗ​ថា​នាង​ខ្ញុំ​មិន​ព្រម​បញ្ជូន​អីវ៉ាន់​ទៅ​ឱ្យ​គាត់​វិញ ។

ទី​៤​កុំ​និយាយ​ពាក្យ ដដែល​ៗ​ថា​នាង​ខ្ញុំ​មិន​ចង់​ឲ្យ​អីវ៉ាន់ ឬ​កិបកេង​អីវ៉ាន់​នោះ កុំ​និយាយ​ប្រាសចាក​សេចក្តី​ថ្លៃថ្នូរ និង​សភាវគតិ​របស់​មនុស្ស​ដូច​នាង​ខ្ញុំ​និយាយ​ប្រាប់​គាត់ ដដែល​ៗ​ហើយ តែ​មើលទៅ​និយាយ​គោ គាត់​តប​មក​វិញ​ជា​ក្របី បើ​ចង់បាន​អីវ៉ាន់​គឺ​រក​មធ្យោបាយ​មក​ដឹក​ខ្លួនឯង​មក នាង​ខ្ញុំ​សុំ​បញ្ជាក់​មិន​បាន​យក​អីវ៉ាន់​នោះ​ជា​កម្មសិទ្ធិឯកជន​ផ្ទាល់ខ្លួន ឬ​លក់​សូ​ម្បី​១​ដប​នោះ​ឡើយ គឺ​ដោយសារ​តែ​គុណភាព​អីវ៉ាន់​គឺ​អន់​ខ្លាំង អាច​ប៉ះពាល់​ដល់​ប្រជាជន​ខ្ញុំ​នៅ​ពេល​ដែល​ប្រើប្រាស់ ។

បើ​ទោះបីជា​ឱ្យ​នាង​ខ្ញុំ​យក​ទៅ​លក់​ក្នុង​តម្លៃ​ថោក​ណាមួយ ក៏​នាង​ខ្ញុំ​មិន​ក្បត់ឧត្តមគតិ​ខ្លួន​ប្រាសចាក​ពី​សីលធម៌​នោះ​ឡើយ ហើយ​ជា​ទំនួល​ខុស​ត្រូវ នាង​ខ្ញុំ​បាន​ជួយ​ចេញ​ខាត​៥០%​ពាក់កណ្តាល​ក្នុង​នាម​ជា​ម្ចាស់​ភាគហ៊ុន​ផង​ដែរ​។ ដូច្នេះ​ហើយ​សុំ​ជ្រាប ចង់បាន​អីវ៉ាន់ គឺ​មក​ដឹក​ដោយ​ខ្លួនឯង​មក នាង​ខ្ញុំ​រីករាយ​ក្នុង​ការ​បញ្ជូន​ទៅ​វិញ​នូវ​របស់​គុណភាព​អន់​បែប​នេះ មិន​ឱ្យ​បាត់​នោះ​ឡើយ ។

បញ្ជាក់​រឿង​មួយ​នេះ​គឺ​រវាង​តែ​ភាគី​កម្ពុជា​គឺ​នាង​ខ្ញុំ និង​ភាគី​ថៃ​Pitchy ២​នាក់​ប៉ុណ្ណោះ គ្មាន​ការ​ចូលរួម​ពី​អ៊ំ​ចាស់​កៃ ឬ​តា​ណា​វ៉ា​ត់ និង​ក្រុមហ៊ុន​របស់​គាត់​ទេ គាត់​គ្មាន​សិទ្ធិ​លូកដៃ​រឿង​របស់​អ្នក​ដទៃ​ឡើយ ពីព្រោះ​ថា​ជា​រឿង​តែ​ភាគី​២​នាក់​ប៉ុណ្ណោះ តែ​ហេតុតែ​គាត់​ជា​មនុស្ស​ចូល​ចិត្ត​ចេះ​ដឹង​រឿង​គេ មនុស្ស​មិន​ចូល​ចិត្ត​សន្សំ​សុខ ដូច្នេះ​ហើយ​ទាន់​ឱកាស​មាន​គាត់​ចង់​ល្បី​កាន់តែ​ខ្លាំង​ល្បី​ដោយសារ​គេ​ជេរ​ទើប​គាត់​លក់ដាច់​បាន​content ប្រ​ម៉ូត​ផលិតផល​ក្នុង​ប្រទេស​គាត់ Live ក្នុង​Tik Tok» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ