ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរធម្មការខេត្តកោះកុង អំពាវនាវ​ចូលរួមដង្ហែក្បួនធម្មយាត្រា និងបង្សុកូលឧទ្ទិសកុសលដល់វីរកងទ័ព

20 ម៉ោង មុន

ខេត្តកោះកុង៖ ​​មន្ទីរធម្មការ និងសាសនាខេត្តកោះកុង​ បានធ្វើការអំពាវនាវដល់សប្បុរសជន​ ពុទ្ធបរិស័ទ​ ជិតឆ្ងាយ​ ​អញ្ជើញចូលរួមឱ្យបានកុះករ​ ក្នុងពិធីដង្ហែក្បួនធម្មយាត្រា និងបង្សុកូលឧទ្ទិសកុសលដល់វីរកងទ័ព។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង…

ខេត្តកោះកុង៖ ​​មន្ទីរធម្មការ និងសាសនាខេត្តកោះកុង​ បានធ្វើការអំពាវនាវដល់សប្បុរសជន​ ពុទ្ធបរិស័ទ​ ជិតឆ្ងាយ​ ​អញ្ជើញចូលរួមឱ្យបានកុះករ​ ក្នុងពិធីដង្ហែក្បួនធម្មយាត្រា និងបង្សុកូលឧទ្ទិសកុសលដល់វីរកងទ័ព។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា នៅថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០២៥​ លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ធម្មការ​ និងសាសនាខេត្ត​ ដឹកនាំសហការី​ សហការជាមួយសាលាគណទាំងពីរគណៈ​ ចុះពិនិត្យទីតាំងត្រៀមធ្វើធម្មយាត្រា និងបង្សុកូលឧទ្ទិសកុសលដល់វីរកងទ័ពដែលបានពលីក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។

ជាមួយគ្នានេះ មន្ទីរធម្មការ និងសាសនាខេត្ត​ សូមអំពាវនាវដល់សប្បុរសជន​ ពុទ្ធបរិស័ទ​ ជិតឆ្ងាយ​ សូមអញ្ជើញចូលរួមឱ្យបានកុះករ​ នាស្អែកត្រូវនឹងថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២៥​ វេលាម៉ោង ១៥:០០នាទីរសៀល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ