ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរជួយខ្មែរ!​ វីរកងទ័ពនិងជនភៀសសឹក ទទួលបានការព្យាបាលជំងឺក្នុងតំបន់សមរភូមិ

20 ម៉ោង មុន

ខេត្តព្រះវិហារ៖ កងទ័ពអាវស បានបន្តពិនិត្យព្យាបាលជំងឺវីរកងទ័ព នៅតំបន់សមរភូមិ ក្នុងបុព្វហេតុជាតិ និងប្រជាជន នៅលើទឹកដីខេត្តព្រះវិហារ។ យោងតាមការចុះផ្សាយរបស់​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA )…

ខេត្តព្រះវិហារ៖ កងទ័ពអាវស បានបន្តពិនិត្យព្យាបាលជំងឺវីរកងទ័ព នៅតំបន់សមរភូមិ ក្នុងបុព្វហេតុជាតិ និងប្រជាជន នៅលើទឹកដីខេត្តព្រះវិហារ។

យោងតាមការចុះផ្សាយរបស់​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA ) បានឱ្យដឹងនៅថ្ងៃទី២៣ ខែសីហានេះថា កងទ័ពអាវស TYDA បន្តបេសកកម្មមនុស្សធម៌ក្នុងបុព្វហេតុជាតិ និងប្រជាជន នៅលើទឹកដីខេត្តព្រះវិហារ។

ស្ថិតក្នុង «មណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ» ក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) កំពុងមមារញឹកបំពេញសកម្មភាពពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនវីរកងទ័ព និងប្រជាជនគ្រប់ៗរូប។

“កម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌”។ នេះជាការគូសបញ្ជាក់របស់ TYDA៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ