ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះរញ្ជួយដីកម្រិត៥.៤រិចទ័រកើតឡើងនៅក្បែរឆ្នេរប្រទេសមីយ៉ាន់ម៉ាបណ្តាលឱ្យញ័ររង្គើរអគារខ្ពស់ៗមួយចំនួននៅទីក្រុងបាងកក

2 ម៉ោង មុន

ផ្អើល​ក្រុង​បាងកក ! គ្រោះ​រញ្ជួយ​ដី​កម្រិត​៥.៤ រិច​ទ័​រ បាន​កើតឡើង​នៅ​ក្បែរ​ឆ្នេរ​ប្រទេស​មី​យ៉ា​ន់​ម៉ា បណ្តាល​ឱ្យ​ញ័រ​រង្គើរ​អគារ​ខ្ពស់​ៗ​មួយ​ចំនួន​នៅ​ទីក្រុង​បាងកក ។ ប្រភព​ពី​សារព័ត៌មាន​មតិ​ជន​របស់​ថៃ បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​១១:៤០…

ផ្អើល​ក្រុង​បាងកក ! គ្រោះ​រញ្ជួយ​ដី​កម្រិត​៥.៤ រិច​ទ័​រ បាន​កើតឡើង​នៅ​ក្បែរ​ឆ្នេរ​ប្រទេស​មី​យ៉ា​ន់​ម៉ា បណ្តាល​ឱ្យ​ញ័រ​រង្គើរ​អគារ​ខ្ពស់​ៗ​មួយ​ចំនួន​នៅ​ទីក្រុង​បាងកក ។

ប្រភព​ពី​សារព័ត៌មាន​មតិ​ជន​របស់​ថៃ បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​១១:៤០ ព្រឹក ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៥ ទីតាំង​មួយ​ចំនួន​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​មួយ​ចំនួន មាន​អារម្មណ៍​រំ​ញ័រ​រញ្ជួយ​ដី​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា មន្ត្រី និង​បុគ្គលិក​រត់គេច​ខ្លួន គេច​ពី​អគារ​ទាំង​ព្រលឹង​ចុង​សក់ ។

យោង​តាម​ផ្នែក​ឃ្លាំមើល​ការ​រញ្ជួយ​ដី​នៃ​នាយកដ្ឋាន​ឧតុនិយម​ថៃ អះអាង​ថា គ្រោះ​រញ្ជួយ​ដី​បាន​កើតឡើង​នៅ​ក្បែរ​ឆ្នេរ​ភាគ​ខាងត្បូង​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា ចម្ងាយ​ប្រហែល​២១១​គីឡូម៉ែត្រ ភាគ​និរតី​នៃ​ស្រុក Mae Sot ខេត្ត Tak ដោយ​មាន​កម្រិត ៥.៤ រិច​ទ័​រ និង​ជម្រៅ ១០ គីឡូម៉ែត្រ ៕

កែសម្រួលដោយ