ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុព័ន្ធយោធា​ម៉ា​ឡេ​ស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស​អញ្ជើញ​ដល់​យោធភូមិ​ភាគ​ទី​៥ ខេត្តបាត់ដំបង

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ដឹកនាំ​ដោយ​លោក​វរ​សេ នី​យ៍​ឯក NAZLEE BIN ABDUL RAHIM…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ដឹកនាំ​ដោយ​លោក​វរ​សេ នី​យ៍​ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធា​ម៉ា​ឡេ​ស៊ី​ប្រចាំ​កម្ពុជា ដែល​មាន​តំណាង​មក​ពី​ប្រទេស (​ប្រ៊ុ​យ​ណេ ឥណ្ឌូ​នេ​ស៊ី ឡាវ មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន និង​វៀតណាម​) ដែល​មាន​និវេសនដ្ឋាន​ក្នុង និង​ក្រៅប្រទេស​កម្ពុជា ដោយ​មាន​សមាជិក​សរុប​ចំនួន​៧​ប្រទេស បាន​ចេញដំណើរ​ទៅ​កាន់​ទីតាំង​ជាក់ស្តែង​ផ្សេង​ៗ ដើម្បី​សង្កេត​មើល​ស្ថានភាព​សន្តិសុខ​តាម​ព្រំដែន ដែល​ប៉ះពាល់​ផ្ទាល់​ក្នុង​អំឡុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ។ នេះ​បើ​តាម​ក្រសួងការពារជាតិ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ខេត្តបាត់ដំបង បាន​ជម្រាប​ជូន​ប្រតិភូ​ដែល​មាន​សមាជិក​សរុប​ចំនួន​៧​ប្រទេស​អំពី​បច្ចុប្បន្នភាព​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ។

ក្រសួងការពារជាតិ សូម​អះអាង​សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គោលការណ៍​ច្បាប់​អន្តរជាតិ ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​រក្សា​ឱ្យ​បាន​នូវ​អធិបតេយ្យ​បូរណភាព​ទឹកដី​របស់​ខ្លួន ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ។

សូម​បញ្ជាក់​ថា អនុព័ន្ធយោធា​ដែល​មាន​តំណាង​មក​ពី​ប្រទេស (​ប្រ៊ុ​យ​ណេ ឥណ្ឌូ​នេ​ស៊ី ឡាវ មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន និង​វៀតណាម​) ដែល​មាន​និវេសនដ្ឋាន​ក្នុង និង​ក្រៅប្រទេស​កម្ពុជា ដោយ​មាន​សមា ជិក​សរុប​ចំនួន​៧​ប្រទេស បាន​ចេញដំណើរ​ទៅ​កាន់​ទីតាំង​ជាក់ស្តែង​ផ្សេង​ៗ ដើម្បី​សង្កេត​មើល​ស្ថានភាព​សន្តិសុខ​តាម​ព្រំដែន ដែល​ប៉ះពាល់​ផ្ទាល់​ក្នុង​អំឡុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដូច​ខាងក្រោម​៖

១-​ខេត្តបាត់ដំបង​(​យោធភូមិ​ភាគ​ទី​៥)
២-​ខេត្តបន្ទាយមានជ័យ​៖ ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ច្រក​អូ​បី​ជាន់​(​ភូមិ​ជោគជ័យ​) និង​ច្រក​បឹង​ត្រកួន
៣- ខេត្តព្រះវិហារ (​ច្រកព្រំដែន​អានសេះ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ