ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ផ្តល់​កន្លែង​ស្នាក់​នៅ ប្រាក់​ឧបត្ថម្ភ​ដល់​បេក្ខជន​នៃ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ​សម្រាប់​ការ​ប្រឡង​នេះ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥​នេះ​ថា ៖ ក្រសួង​ក៏​បាន​ត្រៀមលក្ខណៈ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥​នេះ​ថា ៖ ក្រសួង​ក៏​បាន​ត្រៀមលក្ខណៈ ក្នុង​ការ​រៀបចំ​កន្លែង​ស្នាក់​នៅ និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​នៃ​ការ​ប្រឡង​នេះ ដល់​បេក្ខជន​នៃ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ​ផង​ដែរ ដើម្បី​ឱ្យ​បេក្ខជន​មាន​ភាព​កក់ក្តៅ និង​ផ្តល់​ភាព​ងាយស្រួល ដើម្បី​អាច​ផ្តោតអារម្មណ៍​បាន​ល្អ​លើ​ការ​ប្រឡង​របស់​ខ្លួន ។

ក្រសួង​បាន​បញ្ជាក់​នៅ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​ត្រៀម​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជា​ពិសេស​សម្រាប់​បេក្ខជន​ប្រឡង​ខេត្តឧត្តរមានជ័យ និង​ព្រះ​វិហារ សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ ។

ក្រសួង​ក៏​បាន​បន្ត​ថា ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​នៃ​ជម្លោះព្រំដែន ក្រសួង​អប់រំ យុវជន និង​កីឡា បាន និង​កំពុង​អនុវត្ត​វិធានការ​ជា​ច្រើន​ដើម្បី​ធានា​ថា ការ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​សម្រាប់​បេក្ខជន​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ជា​ពិសេស​សម្រាប់​បេក្ខជន​នៅ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ដែល​ជា​ខេត្ត​រង​ផល​ប៉ះពាល់​ខ្លាំង ដោយ​ក្រសួង​នឹង​ត្រៀម​រៀបចំ​ក្រុមការងារ​ដើម្បី​ចុះ​ត្រួតពិនិត្យ​លើ​កិច្ចការ​ពាក់ព័ន្ធ​នានា ដើម្បី​ជួយ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ