ខេត្តឧត្តរមានជ័យ៖ មិត្តចិនជួយជួសជុលផ្ទះប្រជាពល និងផ្ទះយោធា ដែលរងការបំផ្លិចបំផ្លាញដោយទាហានឈ្លានពានថៃ និងជួយស្ដារហេដ្ឋារចនាម្ព័ន្ធចាំបាច់មួយចំនួនទៀត ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលរស់នៅតំបន់រងគ្រោះដោយសារសង្រ្គាម។
ថ្លែងប្រាប់សារព័ត៌មាន កាលពីថ្ងៃទី០៦ ខែសីហា ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ជំនួយរបស់ចិននេះ សម្រាប់ជួសជុលផ្ទះប្រជាពលរដ្ឋ៣០ផ្ទះ និងផ្ទះយោធាចំនួន៦៦ផ្ទះ។ ក្រៅពីនោះជួយជុលវត្តតាមាន់សែនជ័យ ដែលរងការបំផ្លិចបំផ្លាញទាំងស្រុង និងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងប្រព័ន្ធអគ្គិសនី។
យោងតាមរដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងដែរថា តំណាងទូតចិន យកថវិកា១០ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រាប់ជួសជុលផ្ទះពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរងការបំផ្លាញ ដោយគ្រាប់ផ្លោងរបស់ទាហានថៃ។ ថវិកាទាំងនោះ នឹងប្រើប្រាស់សម្រាប់យកទៅរៀបចំមណ្ឌលសុវត្ថិភាពជនភៀសសឹក និងជួសជុលផ្ទះប្រជាពលរដ្ឋ និងវត្តអារាមដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើកម្ពុជា៕
ចែករំលែកព័តមាននេះ