ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេចឮ​ថា​មាន​ជនសង្ស័យ​ចំនួន​២​នាក់ ហែក​គុ.ក​លួ.ច​រត់​ចេញ ​មិន​រំខាន​ដល់​អ្នកយាម

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ លេចឮ​ព័ត៌មាន​ថា​មាន​ជនជាប់សង្ស័យ​ចំនួន​០២​នាក់​បាន​ហែក​គុក​លួច​រត់​ចេញពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ដោយ​សុវត្ថិភាព ខណៈ​ដែល​មន្ត្រី​ពន្ធនាគារ​យាមកាម​យ៉ាង​យកចិត្តទុកដាក់ បែរជា​ជនជាប់សង្ស័យ​ទាំង​០២​នាក់​នោះ​ហែក​គុក​លួច​រត់គេច​ខ្លួន​បាន​ដោយ​រលូន ហើយ​ក៏​ឃើញ​មាន​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ចុះ​មក​ត្រួតពិនិត្យ​ដែរ​។ ប៉ុន្តែ​ហាក់បីដូចជា ព័ត៌មាន​ស្ងាត់ឈឹង​ទៅ​វិញ​។ បើ​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ជនជាប់សង្ស័យ​ចំនួន​០២​នាក់​ដែល​ហែក​គុក​លួច​រត់គេច​ខ្លួន​បាន​សម្រេច​កាលពី​យប់​ថ្ងៃ​ទី​២៦~​ឈាន​ចូល​ថ្ងៃ​២៧ ខែកក្កដា…

ខេត្តកំពង់ស្ពឺ​៖ លេចឮ​ព័ត៌មាន​ថា​មាន​ជនជាប់សង្ស័យ​ចំនួន​០២​នាក់​បាន​ហែក​គុក​លួច​រត់​ចេញពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ដោយ​សុវត្ថិភាព ខណៈ​ដែល​មន្ត្រី​ពន្ធនាគារ​យាមកាម​យ៉ាង​យកចិត្តទុកដាក់ បែរជា​ជនជាប់សង្ស័យ​ទាំង​០២​នាក់​នោះ​ហែក​គុក​លួច​រត់គេច​ខ្លួន​បាន​ដោយ​រលូន ហើយ​ក៏​ឃើញ​មាន​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ចុះ​មក​ត្រួតពិនិត្យ​ដែរ​។ ប៉ុន្តែ​ហាក់បីដូចជា ព័ត៌មាន​ស្ងាត់ឈឹង​ទៅ​វិញ​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ជនជាប់សង្ស័យ​ចំនួន​០២​នាក់​ដែល​ហែក​គុក​លួច​រត់គេច​ខ្លួន​បាន​សម្រេច​កាលពី​យប់​ថ្ងៃ​ទី​២៦~​ឈាន​ចូល​ថ្ងៃ​២៧ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ក្រុម​ជនសង្ស័យ​ដែល​ហែក​គុក​រត់គេច​ខ្លួន​បាត់​ ​ដោយ​សុវត្ថិភាព​នោះ មិន​ទាន់​ស្គាល់ឈ្មោះ និង ជាប់​ពាក់​ព​ន្ធ័​និង​ករណី​បទល្មើស និង​ជាប់​ទោស​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ ។​ដោយ​លេចឮ​ថា​មានទោស​ជាប់​ខ្លួន​តុលាការ​កាត់​ជម្រះ​មួយ​រឿង​រួច​ហើយ នៅ​ច្រើន​ករណី​ទៀត ទើប​ក្រុម​ជនសង្ស័យ​នាំ​គ្នា​ហែក​គុក​រត់គេច​ខ្លួន​តែ​ម្តង​ទៅ​។

ប្រភព​ព័ត៌មាន​បាន​បង្ហើប​ទៀត​ថា ការ​ហែក​គុក​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​របស់​ក្រុម​ជនសង្ស័យ​ចំនួន​០២​នាក់​ខាងលើ​នេះ កាលពី​ថ្ងៃ​ទី​២៧~២៨ ខែកក្កដា ឆ្នាំ​២០២៥​នេះ ក៏​ឃើញ​មាន​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ចុះ​មក​ពិនិត្យ​ផង​ដែរ ប៉ុន្តែ​លទ្ធផល​នៃ​ការ​អង្កេត​ស្រាវជ្រាវ​ស្វែងរក​ក្រុម​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​នោះ ហាក់បីដូចជា​រាវ​ម្ជុលបាតសមុទ្រ​អ​ញ្ចឹ​ង​។

​ការ​ហែក​គុក​រត់គេច​ខ្លួន​របស់​ក្រុម​ជនសង្ស័យ​ខាងលើ​នេះ អ្នក​យក​ព័ត៌មាន​យើង​បាន​ទូរស័ព្ទ​ទៅ​លោក ទី​ន សុវណ្ណ​នី ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ដើម្បី​សួរនាំ​រឿង​ក្រុម​ជនសង្ស័យ​ហែក​គុក​លួច​រត់​ដោយ​សុវត្ថិភាព​នោះ​ដែរ ប៉ុន្តែ​តេ​ចូល​ចំនួន​០២​ដង មិន​មាន​អ្នក​ទទួល​​ សង្ស័យស្គាល់លេខអ្នកកាសែតក៏ខ្ជិលឆ្លើយតបតែម្តងមែនទេ?…ហេ! ហេ! ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ