ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ត្រី​ចម្រុះ​ជាង​១​តោន ត្រូវ​បានលែង​ចូល​បឹង​ធម្មជាតិ​វិញ

1 ថ្ងៃ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី 24 កក្កដា អាជ្ញាធរ​ស្រុក​ពាម​រក៍ សហការ​ជាមួយនឹង​កម្លាំង​សហគមន៍​ពាម​មាន​ជ័យ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ប្រភេទ​របាំង​ស្បែ​មុង នៅ​ចំណុច​វាល​បឹង​ធម្មជាតិ ក្បែរ​ព្រំប្រទល់​ស្រុក​ល្វាឯម…

ខេត្ត​ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី 24 កក្កដា អាជ្ញាធរ​ស្រុក​ពាម​រក៍ សហការ​ជាមួយនឹង​កម្លាំង​សហគមន៍​ពាម​មាន​ជ័យ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ប្រភេទ​របាំង​ស្បែ​មុង នៅ​ចំណុច​វាល​បឹង​ធម្មជាតិ ក្បែរ​ព្រំប្រទល់​ស្រុក​ល្វាឯម ខេត្តកណ្ដាល ដោយ​បាន​កាត់​បំផ្លាញ​របាំង​ស្បៃ​មុង​រាប់រយ​ម៉ែត្រ និង​បាន​ចាក់​ព្រ​លែង​កូន​ត្រី​ចំរុះ​ជាង​១​តោន ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​។

លោក ប៉ែ​ត សា​វេន អភិបាលរង​ស្រុក​ពាម​រក៍ បាន​ឲ្យ​ដឹង​ថា ក្នុង​រដូវ​បិទ​នេសាទ​នេះ រូប​លោក​តែងតែ​ដឹកនាំ​មន្ត្រី​ជំនាញ សហការ​ជាមួយនឹង​កម្លាំង​សហគមន៍ ធ្វើការ​ចុះ​ល្បាត​នៅ​តាម​ដង​ទន្លេ ព្រែក​បឹង​ធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពាម​រក៍ ជាប់​ជា ប្រចាំ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជន​ឆ្លៀតឱកាស​លួច​ធ្វើការ​នេសាទ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ប្រភព​ធនធាន​មច្ឆា​ជាតិ​របស់​យើង​។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី 24 កក្កដា​នេះ​នៅ​ពេល​ដែល​កម្លាំង​របស់​លោក ជិះទូក​ល្បាត​ទៅ​ដល់​ចំណុច​វាល​បឹង​ធម្មជាតិ ក្បែរ​ព្រំប្រទល់​ស្រុក​ល្វាឯម ខេត្តកណ្ដាល ក៏​បាន​ប្រទះ​ឃើញ​របាំង​ស្បៃ​មុង​រាប់រយ​ម៉ែត្រ ត្រូវ​បាន​អ្នក​ភូមិ​លួច​ដាក់​ពង្រាយ​ពេញ​វាល​ដើម្បី​ចាប់​ត្រី ទើប​រូប​លោក​និង​មន្ត្រី​ជំនាញ​នាំ​គ្នា​ធ្វើការ​បង្ក្រាប​ភ្លាម​ៗ​តែ​ម្ដង​។

លោក ប៉ែ​ត សា​វេន បាន​បន្ត​ថា ជា​លទ្ធផល​ក្នុង​ការ​បង្ក្រាប​នេះ កម្លាំង​របស់​លោក​បាន​កាត់​បំផ្លាញ​របាំង​ស្បៃ​មុង​បាន​ចំនួន 3780 ម៉ែត្រ ដក​បំផ្លាញ​បង្គោល​ស្បៃ​មុំ​បាន​ចំនួន 630 បង្គោល ដុត​បំផ្លាញ​លូ​ស្បៃ​មុង​បាន​ចំនួន 54 មាត់​លូ និង​ចាក់​កូន​ត្រី​ចម្រុះ​ព្រ​លែង​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​បាន​ចំនួន 1350 គីឡូ​។

លោក​អភិបាលរង​ស្រុក​បាន​បញ្ជាក់​ថា ក្នុង​ពេល​ដែល​កម្លាំង​របស់​លោក កំពុង​បង្ក្រាប​បទល្មើស​នេសាទ​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា 10 គ្រួសារ មានការ​ភ្ញាក់រលឹក ហើយ​ក៏​បាន​ចូលខ្លួន​មក​សុំ​អាជ្ញាធរ ធ្វើការ​សារ​ប្រមូល​របាំង​ស្បៃ​មុង​របស់​ខ្លួន​ចេញ​វិញ ហើយ​សន្យា​ថា ឈប់​លួច​ដាក់​របាំង​ស្បៃ​មុង​នេះ​តទៅ​ទៀត​ហើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ